វិធីសាស្រ្ត ៤ យ៉ាងជួយព្យាបាលភ្នែកក្រហមនៅផ្ទះដោយខ្លួនឯង

សម្រាប់អ្នកដែលតែងតែធ្វើការនៅមុខអេក្រង់កុំព្យូទ័រក្នុងរយៈពេលយូរ ឬចូលចិត្តលេងទូរស័ព្ទច្រើននឹងធ្វើឱ្យភ្នែកឆាប់ឡើងស្រវាំង ឈឺចុករោយ និងឡើងក្រហម។ វាមើលទៅហាក់បីដូចជាបញ្ហាតូចមួយប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងធ្វេសប្រហែសមិនបានថែទាំត្រឹមត្រូវទេ វានឹងបណ្ដាលឱ្យកាន់តែធ្ងន់ធ្ងរ ឬអាចឈានដល់មើលលែងឃើញ។ ដូច្នេះថ្ងៃនេះ AMS នឹងចែកនូវ ៤ វិធីសាស្រ្តជួយព្យាបាលភ្នែកដោយខ្លួនឯង៖

វិធីសាស្រ្តទី ១

ជំហានដំបូងគឺគេផ្ដល់យោបល់ឱ្យជ្រើសរើសទឹកថ្នាំបន្តក់ភ្នែកដើម្បីជួយព្យាបាលភ្នែកក្រហម។ យើងអាចជ្រើសរើសទឹកបន្តក់ភ្នែកសូដ្យូមក្លរួ (សេរ៉ូមប្រៃធម្មតា) ដើម្បីលាងជម្រះក្អែល និងរក្សាភ្នែកឱ្យស្អាត។ ធ្វើបែបនេះ ៥-៦ដងក្នុងមួយថ្ងៃជាមួយបរិមាណសមល្មម បន្ទាប់មកប្រើសម្លីស្អាតមកជូត ប៉ុន្តែសំឡីត្រូវចាំថាសម្លីមួយបន្ទះប្រើបានតែភ្នែកមួយចំហៀងប៉ុណ្ណោះ។

វិធីសាស្រ្តទី ២

របៀបមួយទៀតគឺយើងត្រូវត្រាំកន្សែងក្នុងទឹកក្តៅឧណ្ហៗ ហើយពួតវាឱ្យស្ងួត បន្ទាប់មកយកកន្សែងមកស្អំលើភ្នែកប្រហែល ១០ នាទី ដើម្បីកាត់បន្ថយភាពមិនស្រួលបានយ៉ាងឆាប់រហ័ស។ សីតុណ្ហភាពខ្ពស់នឹងជួយពង្រីកសរសៃឈាម បង្កើនលំហូរឈាមទៅកាន់ត្របកភ្នែកដើម្បីកាត់បន្ថយការឈឺចាប់ និងរលាក។ ក្នុងពេលជាមួយគ្នានេះ វាក៏អាចបង្កើនបរិមាណប្រេងដែលលាក់នៅលើត្របកភ្នែក និងការពារភ្នែកពីការស្ងួត។ សូមចំណាំថាស្បែកនៅជុំវិញភ្នែកគឺស្តើង និងងាយប្រតិកម្ម ដូច្នេះកុំប្រើទឹកដែលក្តៅពេកព្រោះវាអាចបណ្តាលឱ្យខូច។

វិធីសាស្រ្តទី ៣

ប្រសិនបើការប្រើកន្សែងក្ដៅមិនមានប្រសិទ្ធភាព យើងអាចធ្វើវិធីសាស្រ្តផ្ទុយដោយយក​កន្សែង​ទៅ​ត្រាំ​ក្នុង​ទឹក​ត្រជាក់ ហើយស្អំលើភ្នែកក៏អាច​ជួយ​សម្រាល​អាការ​ឈឺ​ភ្នែក​បាន​ភ្លាមៗ​ដែរ។ ការ​ស្អំ​កន្សែង​ត្រជាក់​អាច​ជួយ​បន្ថយ​ការ​ហើម​ និងអាការៈ​រមាស់​ដែល​បណ្តាល​មក​ពី​ការ​រលាក​ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ របៀបនៃការប្រើក៏មិនខុសពីកន្សែងក្ដៅប៉ុន្មានដែរ គឺគួរតែប្រយ័ត្នចំពោះសីតុណ្ហភាព។

វិធីសាស្រ្តទី ៤

សម្រាប់អ្នកដែលមានបញ្ហាភ្នែកក្រហមរ៉ាំរ៉ៃ ហេតុផលមួយក្នុងនោះអាចបណ្ដាលមកពី contact lenses ដែលយើងកំពុងប្រើដែរ។ យើងមិនអាចប្រាកដបាន ១០០% នោះទេថាការប្រើប្រាស់ contact lenses សុទ្ធតែមានប្រយោជន៍ទាំងអស់នោះទេ។ ជួនកាលការសម្អាតមិនបានត្រឹមត្រូវ ឬប្រើរយៈពេលយូរអាចនឹងបណ្ដាលឱ្យប៉ះពាល់ដល់កែវភ្នែកបានផងដែរ។ ដូច្នេះយើងគួរព្យាយាមផ្លាស់ប្ដូរមកពាក់វែនតាធម្មតាជំនួសឱ្យ contact lenses ម្ដងម្កាលគឺជារឿងល្អ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន