“Florals? For Spring? Groundbreaking.” នេះជាប្រយោគណែនាំខ្លួន Collection ឈុតរដូវក្ដៅនិងរដូវផ្ការីកឆ្នាំ២០២៤ របស់ម៉ាកសម្លៀកបំពាក់ Balmain នៅលើ Instagram កាលពីប៉ុន្មានថ្ងៃមុន ដោយលើកនេះពួកគេបានជ្រើសរើសឆ្នៃម៉ូដសម្លៀកបំពាក់បែបពណ៌ចម្រុះតុបតែងជាមួយផ្កាកុលាបនិងផ្កាផ្សេងៗបានយ៉ាងស្រស់ស្អាតនិងទាន់សម័យ។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺឈុតទាំងនេះត្រូវបានបង្កើតឡើងក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះបន្ទាប់ពីត្រូវចោរលួច។ ដូច្នេះហើយថ្ងៃនេះ AMS នឹងសូមលើកយកចំណុចពិសេសៗនៃ Collection នេះមកចែករំលែកដល់ប្រិយមិត្តដែលចូលចិត្តវិស័យម៉ូដបានទស្សនាទាំងអស់គ្នា។

The Stolen Collection
រាប់ចាប់ពីពេលអ្នកច្នៃម៉ូដ Olivier Rousteing បានប្រកាសថាសម្លៀកបំពាក់ក្នុង Collection នេះជាង ៥០ឈុតត្រូវបាត់បង់ដោយសារចោរលួច ដែលជាព័ត៌មានដ៏កក្រើកមួយក្នុងវិស័យម៉ូដ ព្រឹត្តិការណ៍ Paris Fashion Week លើកនេះក៏ត្រូវបានទស្សនិកជនទូទាំងពិភពលោកទន្ទឹងរង់ចាំមើលថាតើប្រេនដ៏ល្បីមួយនេះអាចច្នៃសម្លៀកបំពាក់ដើម្បីយកមកបង្ហាញក្នុងរយៈពេលមិនដល់ ២សប្ដាហ៍ដែរឬក៏អត់។ យ៉ាងណាក្ដី បើទោះបីជួបឧបសគ្គដ៏ធំ ប៉ុន្តែ Show របស់ពួកគេលើកនេះនៅតែទទួលបានជោគជ័យល្អប្រសើរ ហើយឈុតដែលត្រូវបានបង្កើតឡើងមកសុទ្ធតែមានភាពទាក់ទាញរហូតទទួលបានការសរសើរយ៉ាងច្រើនមិនដាច់ពីមាត់។

The Rose
អាចនិយាយបានថា Collection នេះគឺជាការរំឭកដល់អ្នកបង្កើតប្រេន Pierre Balmain បានយ៉ាងស្រស់ស្អាត ព្រោះអ្នកច្នៃម៉ូដ Olivier បានជ្រើសរើសប្រើផ្កាកុលាបដែលជាផ្កាសំណព្វចិត្តរបស់ Pierre ជា Theme ចម្បងរបស់កម្មវិធីម្ដងទៀត ដោយគេអាចសង្កេតឃើញផ្កាកុលាបបង្ហាញខ្លួននៅលើឈុតនានាទាំងក្នុងរូបភាពបោះពុម្ព និងបែប 3D។ សម្ភារៈផ្សេងៗដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើតឈុតទាំងនេះមានដូចជា ស្បែក ជ័រ ដបប្លាស្ទិកកែច្នៃសម្រាប់ធ្វើសម្លៀកបំពាក់។ល។




The Classic Silhouettes
នេះជា Collection ដែលមានលក្ខណៈក្លាស៊ិកបំផុតរបស់ប្រេនដែលមានទាំងភាពប្រណិត ឆើតឆាយ និងប្រើពណ៌សខ្មៅលាតៗជាចម្បង។ ឈុតទាំងនេះក៏ទទួលបានការបំផុសគំនិតពី Collection នៅរដូវកាលមុនៗរបស់ Balmain ដូចគ្នា។




The Polka-dots
ម៉ូដក្រឡាអុជៗដែលជាអត្តសញ្ញាណរបស់ Pierre Balmain ក៏ជាម៉ូដមួយទៀតដែលមិនអាចមើលរំលងបានដែរសម្រាប់ Collection នេះ ដោយសារតែមានភាពទាក់ទាញមិនចាញ់ម៉ូដផ្កាកុលាបនោះទេ។ ហើយបើទោះជាអ្នកតាមដានវិស័យម៉ូដមើលឃើញថានេះមិនមែនជាគំនិតថ្មី ប៉ុន្តែស្នាដៃទាំងនេះបានបង្ហាញថា ឱ្យតែអ្នកធ្វើៗឱ្យស្អាត លទ្ធផលនឹងចេញមកលេចធ្លោបាន។

The Accessories
បញ្ចប់ចុងក្រោយដោយគ្រឿងប្រដាប់ជាច្រើនប្រភេទរាប់ចាប់ពីស្បែកជើងផ្កាកុលាប កាបបូបដែលមានរូបរាងដូចកន្ត្រកផ្កា វ៉ែនតាការពារកម្ដៅថ្ងៃដ៏ទាក់ទាញ ក្រវិលធំៗ កងដៃប្លែកៗសុទ្ធតែជួយបន្ថែមមន្តស្នេហ៍ឱ្យ Collection នេះកាន់តែមើលទៅសម្បូរបែប។






ក្រៅពីចំណុចពិសេសៗដែលបានរៀបរាប់ខាងលើនេះ Collection របស់ Balmain លើកនេះមានឈុតស្អាតៗជាង ៥០ឈុត ដែលប្រិយមិត្តអាចទស្សនាខាងក្រោមនេះ៖












































































































Account
Security
Favourite Content