ស្លាកស្នាមគឺជាបញ្ហាទូទៅដែលអាចធ្វើឱ្យយើងមានការព្រួយបារម្ភ និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ភាគច្រើនយើងតែងនិយមប្រើប្រាស់ថ្នាំពេទ្យដើម្បីព្យាបាលស្លាកស្នាមទាំងនោះ។ ប៉ុន្តែថ្ងៃនេះ AMS សូមចែករំលែកនូវវិធីធម្មជាតិទាំង ៤ ដែលអាចជួយព្យាបាលស្នាមព្រមទាំងសន្សំថវិកាទៀតផង៖
១. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិជួយព្យាបាលរបួស និងកាត់បន្ថយស្លាកស្នាម។ យើងអាចលាបប្រទាលកន្ទុយក្រពើស្រស់ឬ ជែលប្រទាលកន្ទុយក្រពើលើស្លាកស្នាមពីរដងក្នុងមួយថ្ងៃ។ ប៉ុន្តែត្រូវប្រយ័ត្ននៅពេលលាបប្រទាលកន្ទុយក្រពើស្រស់លើមុខព្រោះវាអាចធ្វើឱ្យរលាកស្បែក។ ដូច្នេះហើយអ្នកជំនាញបានគេណែនាំថាមុនពេលលាបវាលើមុខ យើងត្រូវលាយជាមួយទឹកជាមុនសិន។
២. ប្រេងដូង

ដោយសារប្រេងដូងត្រូវបានផលិតពីធម្មជាតិសុទ្ធសាធដូច្នេះហើយវាមានលក្ខណៈសម្បត្តិជួយព្យាបាលរបួស និងកាត់បន្ថយស្លាកស្នាមយ៉ាងមានប្រសិទ្ធភាព។ ចំពោះវិធីប្រើប្រាស់គឺយើងអាចលាបប្រេងដូងលើស្នាមរបួសពីរដងក្នុងមួយថ្ងៃ។
៣. គ្រាប់អាល់ម៉ុន

នៅក្នុងក្បួនឱសថបុរាណចិន និង Ayurvedic ប្រេងអាល់ម៉ុនត្រូវបានគេប្រើដើម្បីកាត់បន្ថយស្លាកស្នាម។ លើសពីនេះ វីតាមីន E នៅក្នុងប្រេងអាល់ម៉ុនក៏មានតួនាទីជួយឱ្យស្បែកភ្លឺរលោងបានដែរ។ ប្រសិនបើមិនមានប្រេងអាល់ម៉ុន យើងក៏អាចយកគ្រាប់អាល់ម៉ុនទៅកិនហលយលាបលើមុខមួយ ឬពីរដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព។
៤. ក្រូចឆ្មារ

យោងតាម The Clifford Clinic បានបង្ហាញថាអាស៊ីតអាល់ហ្វាអ៊ីដ្រូស៊ីកដែលមាននៅក្នុងក្រូចឆ្មាអាចជួយជំរុញការបង្កើតកោសិកាឡើងវិញ និងធ្វើឱ្យស្នាមអុជប្រែជាខ្មៅស្រាល។ ប៉ុន្តែត្រូវប្រុងប្រយ័ត្នអំពីរបៀប និងបរិមាណនៃក្រូចឆ្មារផងដែរព្រោះបើប្រើខុស ឬជ្រុលអាចនឹងបណ្ដាលឱ្យរលាក៕


























Account
Security
Favourite Content