កូនកាត់ខ្មែរ-អង់គ្លេស ២ រូប ធ្វើឱ្យម្តាយជាអតីតតារាម៉ូដែល មានមោទកភាពខ្លាំង

ស៊ុយតុន ហ្ល្ររែនផានីតា និង ស៊ុយតុន វីនីច័ន្ទលីណា ត្រូវគេស្គាល់ថា ជាកូនស្រីរបស់អតីតតារាម៉ូដែលល្បីឈ្មោះ គង់ ផល្លា ជាមួយស្វាមីជនជាតិអង់គ្លេស។ សព្វថ្ងៃនេះ បងប្អូនបង្កើត ២ នាក់នេះ កំពុងដើរតាមគន្លងអ្នកម្តាយ ដោយ ២ នាក់ ជាតារាម៉ូដែលវ័យក្មេងកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យបង្ហាញម៉ូដនៅកម្ពុជា។

តាមដែលដឹងមក កូនស្រីច្បង និងកូនស្រីទី ២ របស់អតីតតារាម៉ូដែល គង់ ផល្លា ជាកូនសិស្សរបស់គ្រូជំនាញដើរ Catwalk អូលីវ៉ា គង់ ហើយ​បងប្អូនបង្កើតទាំង ២ តែងបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដ Collection ថ្មីៗរបស់ ម៉ែន សីហា ហៅ អូលីវ៉ា មិនថាកម្មវិធីធំ ឬតូច ក៏កូនសិស្សសំណព្វចិត្តទាំងពីរមិនដែលបាត់មុខនោះឡើយ។

ដោយសារសមត្ថភាពខ្លាំង ការដើរម៉ូដល្អ ប្រកបដោយភាពជឿជាក់ ស៊ុយតុន ហ្ល្ររែនផានីតា និង ស៊ុយតុន វីនីច័ន្ទលីណា ទទួលបានឱកាសចេញទៅដើរម៉ូដលើឆាកអន្តរជាតិជាមួយគ្រូជំនាញដើរ Catwalk អូលីវ៉ា គង់ ព្រមជាមួយតារាម៉ូដែលរៀមច្បង និងម៉ូដែលកុមារជាច្រើននាក់ផ្សេងទៀត។ ហ្ល្ររែនផានីតា និង វីនីច័ន្ទលីណា ថា ខ្លួនពិតជារំភើបខ្លាំងណាស់ ដែលបានដើរបង្ហាញម៉ូដលើឆាកអន្តរជាតិជាលើកដំបូង។ ទោះបីការដើរចួបផលលំបាកច្រើន តែអ្នកទាំង ២ នៅតែធ្វើបានល្អ រហូតទទួលបានពានរង្វាន់ម្នាកមួយពីឆាកអន្តរជាតិនេះ។

នីតា បន្តថា ការដើរបង្ហាញម៉ូដលើកឆាកអន្តរជាតិនេះ ផ្តល់បទពិសោធន៍ថ្មីៗដល់នាង និងប្អូនស្រីច្រើនណាស់ ព្រោះកន្លងមកធ្លាប់តែដើរម៉ូដកម្មវិធីក្នុងស្រុក ដល់ពេលបានចេញទៅដើរលើឆាកអន្តរជាតិបែបនេះ វាពិតជាអស្ចារ្យខ្លាំងណាស់។ លីណា ជាប្អូនស្រីបន្ថែមថា ប្រសិនថ្ងៃក្រោយមានឱកាសនាងនិងបងស្រី នឹងចូលរួមដើរបង្ហាញម៉ូដលើឆាកអន្តរជាតិបន្តបន្ទាប់ទៀត។

ក្រឡេកទៅមើល អ្នកម្តាយជាតារាម៉ូដែលជើងចាស់ គង់ ផល្លា ឯណោះវិញ ញញឹមបិទមាត់មិនជិតឡើយ ពេលឃើញកូនស្រីទាំងពីរកំពុងជោគជ័យលើវិថីសិល្បៈយ៉ាងសន្សឹមៗបែបនេះ។ តារាម៉ូដែលជើងចាស់រូបនេះថា ខ្លួនពិតជារំភើប និងមានមោទនភាពខ្លាំងមែនទែនដែលកូនស្រីទាំងពីរមានសមត្ថភាពអាចឡើងដើរបង្ហាញម៉ូដលើឆាកអន្តរជាតិទាំងវ័យក្មេង។

តាមការសម្គាល់ មិនមែនតែកូនស្រីទាំងពីររបស់ខ្លួននោះទេដែលធ្វើបានល្អ តែតារាម៉ូដែលក្មេងៗជាច្រើនទៀតក៏ធ្វើបានល្អខ្លាំងដូចគ្នា ដូច្នេះអ្នកនាងពេញចិត្តខ្លាំងមែន​ទែន ក្នុងនាមជាអ្នកម្តាយ និងជាអតីតតារាម៉ូដែលម្នាក់ ពេលឃើញម៉ូដែលវ័យជំនាន់ក្រោយយើងមានភាពក្លាហាន និងស្រលាញ់វិស័យហ្វេសសិនខ្លាំងបែបនេះ។ អ្នកម៉ាក់សម័យថ្មីរូបនេះបន្ថែមឱ្យដឹងទៀតថា មែនទែនទៅអ្នកនាងសប្បាយចិត្តចំពោះអ្វីដែលកូនស្រីទាំងពីរកំពុងធ្វើសព្វថ្ងៃ។ ជាក់ស្តែង អ្នកនាងបានជំរុញគាត់ខ្លះ តែវាទៅបានរលូនក៏ព្រោះកូនៗស្រលាញ់ហើយមានទំនោរលើការងារនេះដូចគ្នា។

ទោះជាយ៉ាងនេះក្តី ក៏អ្នកនាងមានក្តីបារម្ភតិចតួចចំពោះការសិក្សារបស់កូនស្រីទាំង ២ ដោយសារពួកគេនៅក្មេងៗជាវ័យដែលកំពុងពេញសិក្សា ប៉ុន្តែដោយសារអ្នកនាងថ្លឹងថ្លែងមើលទៅឃើញថា កូនស្រីទាំងពីរធ្វើបានល្អទាំងការសិក្សា និងការងារសិល្បៈ ដោយអាចបែងចែកពេលវេលាបានត្រឹមត្រូវ គ្មានការប៉ះពាល់គ្នាឡើយ។ ម៉្យាងលទ្ធផលសិក្សាក៏ល្អព្រមគ្នា ទើបអ្នកនាងសម្រេចចិត្តជំរុញកូនបន្ថែម តែប្រសិនថ្ងៃក្រោយមានការប្រែប្រួលបែបណា គឺអាស្រ័យលើជាក់ស្តែង ព្រោះយ៉ាងណាការសិក្សាជាងរឿងសំខាន់ ដូច្នេះយើង​ត្រូវបត់បែនទៅតាមនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម