ប៊ុន លក្ខិណា 1st Runner up Miss Grand ២០១៦ ថា ឆ្នាំនេះបេក្ខជនខ្លាំងៗទាំងអស់គ្នា!

អតីត 1st Runner up Miss Grand Cambodia 2016 កញ្ញា ប៊ុន លក្ខិណា បានកំពុងត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀត ដោយ បច្ចុប្បន្ននាងជាបេក្ខភាព Miss Grand ខេត្ត​ត្បូងឃ្មុំ ក្នុងការប្រកួត Miss Grand Cambodia 2023។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងថ្ងៃ Close Door Interview មុនការប្រកួតផ្តាច់ព្រ័ត្រមកដល់ លក្ខិណា ថា នាងមានអារម្មណ៍រំភើបខ្លាំងណាស់ តាំងពីចាប់ផ្តើមកម្មវិធីប្រកួតរហូតមកទល់ពេលនេះ ពិសេសការប្រកួតឈុតហែលទឹក គឺគ្រប់គ្នារួមទាំងនាងបានបញ្ចេញអស់ពីសមត្ថភាពតែម្តង។

ទោះបីជាស្រីស្អាត ប៊ុន លក្ខិណា ធ្លាប់មានបទពិសោធន៍ប្រកួតបវរកញ្ញាច្រើនក៏ពិតមែន តែនាងទទួលស្គាល់ថា Miss Grand Cambodia 2023 នេះ បានផ្តល់បទពិសោធន៍ថ្មីៗឱ្យនាងច្រើនណាស់ ដោយអ្នកស្រី អ៊ឹម សុគន្ធា ពិតជាយកចិត្តទុកដាក់ចំពោះបេក្ខភាពគ្រប់គ្នា និងបានជ្រើសរើសគ្រូជំនាញៗតាមផ្នែកមកបង្វឹកបេក្ខភាពគ្រប់រូប។

Miss Grand ខេត្តត្បូងឃ្មុំ បន្តថា នាងត្រៀមចិត្តទទួលយកគ្រប់យ៉ាង ទោះបីជានាងចាញ់ ឬឈ្នះការប្រកួត MGC 2023 នេះ ក៏នាងសប្បាយចិត្តដែលទទួលបានបទពិសោធន៍ថ្មីៗពីការប្រកួតដ៏អស្ចារ្យនេះ។ កញ្ញា បន្ថែមថា «ជាក់ស្តែង មកនេះគឺមកដណ្តើមមកមកុដ ប៉ុន្តែប្រសិនបើនាងខ្ញុំមិនបានទទួលតំណែងណាមួយក្នុង Top ទេ នាងខ្ញុំក៏សប្បាយចិត្តក្នុងការទទួលយកបទពិសោធន៍ថ្មីៗក្នុងការប្រកួត Miss Grand Cambodia 2023 នេះ»។

ទោះពេលនេះ លក្ខិណា ត្រៀមចិត្តទទួលយករឿងគ្រប់យ៉ាងដែលនឹងកើតឡើងនាពេលអនាគត តែនាងនៅតែមានជំនឿចិត្ត ហើយជឿជាក់ថា ខ្លួនឯងនឹងធ្វើបានល្អក្នុងការប្រកួតប្រជែងនេះ។ ការលើកឡើងបែបនេះ ព្រោះនាងមើលឃើញថា ខ្លួនឯងមានចំណុចពិសេសច្រើនដូចជា ភាពជឿជាក់លើខ្លួនឯង ស្នាមញញឹមទាក់ទាញ និងការខំប្រឹងហ្វឹកហាត់លើដំណើររបស់ខ្លួនឯង ដូច្នេះនាងជឿជាក់ថា នាងពិតជាមានសមត្ថភាពអាចដណ្តើមមកុដឆ្នាំនេះបាន។

ប៊ុន លក្ខិណា បង្ហាញគោលជំហរថា ប្រសិននាងមានឱកាសទទួលបានតំណែង Top ណាមួយ នាងនឹងបង្ហាញឱ្យពិភពលោកដឹងថា កម្ពុជាជាប្រទេសដែលពោរពេញដោយក្តី​ស្រលាញ់ កក់ក្តៅ ហើយប្រជាជនមានភាពសាមគ្គី អត់ធ្មត់តស៊ូ ក្លាហាន និងជាមនុស្ស​ទន់ភ្លន់ តែមិនទន់ជ្រាយនោះឡើយ។ មួយវិញទៀត កម្ពុជាជាប្រទេសដែលសម្បូរធនធានធម្មជាតិ។

ចង់ដឹងថា សមត្ថភាពអតីត 1st Runner up Miss Grand Cambodia 2016​ ប៊ុន លក្ខិណា មានការវិវត្តន៍ខ្លាំង​កម្រិតណានោះ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់ស្រីស្អាតរាងខ្ពស់ស្រឡះនេះទាំងអស់គ្នា ដោយស្អែកនេះជាថ្ងៃប្រកួតឈុតតំណាងជាតិ Miss Grand Cambodia 2023៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ