វិធីក្នុងការកាត់បន្ថយភាពតានតឹង និងបញ្ហាធ្លាក់មានច្រើន ហើយក្នុងចំណោមនោះក៏មានរបបអាហារដូចជាផ្លែឈើផងដែរ។ ជាមួយគ្នា អាហារខ្លះក៏អាចជំរុញការផលិតសេរ៉ូតូនីនដែលជាសារធាតុម្យ៉ាងជួយសម្រួលអារម្មណ៍ ទប់ទល់នឹងភាពតានតឹង និងកាត់បន្ថយបញ្ហាធ្លាក់ទឹកចិរត្តផងដែរ។ ក្នុងនោះមានដូចជា៖
១. ផ្លែចេក៖ ការទទួលទានផ្លែចេកអាចជួយឱ្យមានអារម្មណ៍ធូរស្រាលដោយសារតែវាមានឥទ្ធិពលលើ tryptophan ជាអាស៊ីតអាមីណូដែលជួយផលិតសារធាតុសេរ៉ូតូនីន និងសម្រួលដល់ការគេងផងដែរ។ លើសពីនេះ ផ្លែចេកក៏សម្បូរទៅដោយប៉ូតាស្យូម វីតាមីន B6 និងជាតិសរសៃដែលមានគុណសម្បត្តិខ្លាំងដល់សុខភាពទៀតផង។

២. ផ្លែម្នាស់៖ ម្នាស់មានផ្ទុកសារធាតុ tryptophan ដែលរួមចំណែកដល់ការផលិតសារធាតុសេរ៉ូតូនីននៅក្នុងខួរក្បាល។ វាក៏អាចជួយប្រឆាំងនឹងភាពតានតឹង កាត់បន្ថយជំងឺបាក់ទឹកចិត្តរួមជាមួយ Bromelain ដែលមានគុណសម្បត្តិប្រឆាំងនឹងការរលាកផងដែរ។

៣. ផ្លែគីវី៖ ផ្លែគីវីត្រូវបានគេចាត់ទុកថាជាប្រភពនៃសារធាតុសេរ៉ូតូនីនដែលអាចជួយកាត់បន្ថយភាពតានតឹង និងការធ្លាក់ទឹកចិត្តផងដែរ។ បន្ថែមពីលើសេរ៉ូតូនីន គីវីក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់សុខភាពទូទៅថែមទៀតផង។

៤. ផ្លែផ្លាម៖ ការទទួលទានផ្លែផ្លាមអាចជួយជំរុញការបង្កើតសេរ៉ូតូនីនបានយ៉ាងល្អ។ វាក៏សម្បូរទៅដោយវីតាមីន C ដែលចាត់ទុកថាជាវីតាមីនដែលល្អសម្រាប់សុខភាពជាច្រើនមុខ រួមទាំងជួយពង្រឹងភាពស៊ាំប្រឆាំងនឹងជំងឺផងដែរ៕

























Account
Security
Favourite Content