អាហារ ៤ក្រុម ហូបហើយបង្កើនកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិ

កូឡាជែនគឺជាប្រូតេអ៊ីនមួយប្រភេទដែលរាងកាយអាចបង្កើតឡើងដោយខ្លួនឯង ដើម្បីប្រើប្រាស់នៅក្នុងសាច់ដុំ ឆ្អឹង ស្បែក ស្រទាប់ពោះវៀន សក់ និងសរសៃនានានៅក្នុងសរីរាង្គកាយ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ កូឡាជែនបានក្លាយជាផលិតផលមួយប្រភេទ ដែលអ្នកអាចស្វែងរកទិញបាននៅតាមទីផ្សារ ដោយទូទៅគឺស្ថិតនៅក្រោមឈ្មោះជា ផលិតផលថែរក្សាសម្រស់។

ខណៈពេលដែលអាយុ គឺជាកត្តាមួយនាំឱ្យសមត្ថភាពនៃការផលិតកូឡាជែនធ្លាក់ចុះ ដែលអ្នកអាចសង្កេតបានតាមរយៈការចុះខ្សោយនៃសាច់ដុំ ឈឺសន្លាក់ បញ្ហាក្រពះពោះវៀន និងស្នាមជ្រីវជ្រួញ វេជ្ជបណ្ឌិត Elizabeth Bradley ពីគ្លីនិក Cleveland បានឱ្យដឹងថា របបអាហារក៏ជាកត្តាមួយដ៏សំខាន់ក្នុងការផលិតកូឡាជែនផងដែរ។

ខាងក្រោមនេះ គឺជាអាហារ ៤ក្រុមដែលអាចជួយដល់ការផលិតកូឡាជែនក្នុងរាងកាយ តាមបែបធម្មជាតិ៖

អាហារសម្បូរប្រូតេអ៊ីន

ធាតុផ្សំមួយដ៏សំខាន់នៅក្នុងការបង្កើតកូឡាជែន គឺ អាស៊ីតអាមីណូ។ ជាក់ស្ដែង អាស៊ីតអាមីណូ នេះ គឺជាសារធាតុចិញ្ចឹមម៉្យាង បានមកពីការទទួលអាហារសម្បូរជាតិប្រូតេអ៊ីន ដូចជាពពួកគ្រាប់សណ្ដែក ស៊ុត ផលិតផលធ្វើពីទឹកដោះគោ សាច់គោ សាច់មាន់ ត្រី និង ស៊ុតជាដើម។

អាហារសម្បូរដោយវីតាមីន C

ក្រៅពីជួយប្រព័ន្ធភាពស៊ាំ វីតាមីន C ក៏ជាធាតុផ្សំមួយដ៏សំខាន់ដែរ ក្នុងដំណើរការផលិតកូឡាជែន។ ដូច្នេះ អ្នកគួរទទួលទានបន្លែផ្លែឈើដែលមានផ្ទុកនូវវីតាមីន C ច្រើន ដូចជា ផ្លែក្រូច ប៉េងប៉ោះ ត្របែក ស្វាយ ម្នាស់ ផ្លែឈើត្រកូលប៊ឺរី ម្ទេសប្លោក ស្ពៃក្ដោប និងប្រូខូលីជាដើម។

អាហារសម្បូរទៅដោយស័ង្កសី និងទង់ដែង

ធាតុផ្សំ ២ទៀតដែលជាជំនួយឱ្យរាងកាយអាចផលិតកូឡាជែនបានល្អ គឺជា ស័ង្កសី និងទង់ដែង​។​ ដូច្នេះ អ្នកអាចបន្ថែមនូវសារធាតុ ២មុខនេះទៅក្នុងរាងកាយតាមរយៈការបរិភោគ ផ្លែប័រ សាច់ ខ្យង គ្រាប់ធញ្ញជាតិ និងសណ្តែកជាដើម។

ទឹកស៊ុបរំងាស់ចេញពីឆ្អឹងសត្វ

ទឹកស៊ុបរំងាស់ចេញពីឆ្អឺងមាន់ គោ ឬត្រី គឺជាប្រភពដ៏សំខាន់មួយនៃកូឡាជែន។ បន្ថែមពីនេះទៀត វាក៏មានផ្ទុកនូវសារធាតុអាស៊ីតអាមីណូដែលជាជំនួយដល់ការផលិតកូឡាជែនដែរ រួមមានទាំងសារធាតុចិញ្ចឹមជាច្រើនទៀត ដូចជា កាល់ស្យូម និងម៉ាញ៉េស្យូមជាដើម។

យ៉ាងណាមិញ អ្នកជំនាញណែនាំឱ្យជ្រើសរើសឆ្អឹងដែលមានគុណភាពល្អ និងរំងាស់ដោយភ្លើងតិចៗក្នុងរយៈពេល ពី ១ទៅ ២ថ្ងៃ ទើបទទួលបានប្រសិទ្ធភាពខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *