ជារៀងរាល់ថ្ងៃស្បែករបស់យើងតែងតែរងផលប៉ះពាល់ពីជាតិពុល ផ្សែង ធូលីដី និងមេរោគបាក់តេរីផ្សែងៗផងដែរដោយសារធាតុកខ្វក់ទាំងនេះនឹងធ្វើឱ្យខូចរបាំងការពារស្បែកបានយ៉ាងងាយ។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកពី ៣ វិធីងាយៗដែលអាចជួយស្ដារសុខភាពស្បែកបានដោយមិនចំណាយ់ប្រាក់ច្រើនទេ៖
១. ផ្លាស់របៀបនៃការរស់នៅ
ដើម្បីរក្សាស្បែកឱ្យមានភាពស្រស់ស្អាតយើងគួរតែផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួនដូចជាការចូលគេង និងបន្ថែមជាតិទឹកឱ្យកាន់តែច្រើនអាចជួយកាត់បន្ថយបញ្ហាស្បែកខ្មៅស្រអាប់បានមួយផ្នែកដែរ។ ដោយសារសារធាតុមេឡាតូនីនត្រូវបានកាត់បន្ថយ ស្របពេលជាតិពុលមិនល្អផ្សេងក៏ត្រូវបានបន្សាបដែរ។
ទន្ទឹមនឹងនោះ ការញ៉ាំផ្លែឈើដែលមានជាតិទឹក និងវីតាមីន C ច្រើនដូចជាផ្លែបឺរី ស្ត្របឺរី គីវី ត្របែក ប៉េងប៉ោះ ក្រូច និងក្រូចថ្លុងជាដើមក៏រាប់បញ្ចូលជាចំណែកជួយឱ្យស្បែកស្អាតផងដែរ។
២. ប្រើម៉ាសទំពាំងបាយជួរ
ការប្រើប្រាស់ម៉ាសទំពាំងបាយជូរនេះគឺបានបែងចែកសម្រាប់ ៣ ប្រភេទស្បែកដូចជា៖
សម្រាប់ស្បែកស្ងួត៖ ម៉ាសប្រភេទនេះនឹងជួយការពារការបំផ្លាញពីរ៉ាឌីកាល់សេរីទៅកាន់ស្បែក ធ្វើឱ្យមានសភាពទន់រលោង ពង្រឹងសុខភាពស្បែក និងភ្លឺថ្លា្។
សម្រាប់ស្បែកខ្លាញ់៖ ម៉ាសទំពាំងបាយជូរនឹងចូលទៅជួយសម្អាតជាតិខ្លាញ់ ធ្វើឱ្យស្បែកភ្លឺថ្លា ព្រមទាំងបំបាត់ ការពារ និងព្យាបាលមុនផងដែរ។
សម្រាប់ស្បែកធម្មតា៖ សារធាតុចិញ្ចឹមក្នុងម៉ាសទំពាំងបាយជូរនឹងជួយឱ្យស្បែកស មានសំណើម ប្រឆាំងភាពជ្រីវជ្រួញ និងពន្យឺតភាពចាស់។
៣. ត្រូវតែលុបសម្អាតគ្រឿងសម្អាងជាប្រចាំ
បន្ទាប់ពីលាងមុខរួច យើងត្រូវប្រាកដថាបានជូតសម្អាតដែលនៅលើផ្ទៃមុខបានស្អាតល្អ ដើម្បីឱ្យស្បែកអាចដកដង្ហើមសម្រាកបាន។ មិនដូចនោះទេវានឹងធ្វើឱ្យស្ទះរន្ធញើសបង្កជាបញ្ហាឡើងមុនបានយ៉ាងងាយ។ ប្រសិនបើមិនបានប្រើគ្រឿងសម្អាតនោះទេ យើងក៏អាចជ្រើសរើសវិធីមួយទៀតដោយប្រើប្រេងអូលីវបន្តក់លើសម្លីហើយម៉ាស្សាលើមុខថ្នមៗបានដែរ៕






















Account
Security
Favourite Content