ជាធម្មតាការញ៉ាំផ្លែឈើគឺមានអត្ថប្រយោជន៍ច្រើនដល់សុខភាពពេញមួយដងខ្លួន ព្រមទាំងល្អសម្រាប់អ្នកចង់រក្សារាង និងសម្រកទម្ងន់ផងដែរ។ ប៉ុន្តែរាល់ផ្លែឈើទាំងអស់សុទ្ធតែអាចញ៉ាំតាមចិត្តចង់នោះទេ។ ជាក់ស្ដែងក៏មានផ្លែឈើខ្លះញ៉ាំកាន់តែច្រើន កាន់តែធ្វើឱ្យងាយឡើងគីឡូជាងញ៉ាំសាច់ទៀត។ ថ្ងៃនេះ AMS នឹងចែករំលែកនូវផ្លែឈើ ៣ មុខដែលញ៉ាំច្រើនធ្វើឱ្យធាត់លឿន៖
១. ផ្លែសាវម៉ាវ

ផ្លែសាវម៉ាវសម្បូរវីតាមីន អាស៊ីតអាមីណូ កាបូអ៊ីដ្រាត និងសារធាតុរ៉ែ។ ថ្វីត្បិតតែសាវម៉ាវសម្បូរទៅដោយសារធាតុចិញ្ចឹម មានរសជាតិផ្អែម និងត្រជាក់ពិតមែន ប៉ុន្តែវាក៏មានផ្ទុកនូវកម្រិតកាឡូរីខ្ពស់ផងដែរ។ សម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់គួរតែញ៉ាំតិចតាមតែអាចធ្វើទៅបាន។ លើសពីនេះ អ្នកមានជំងឺរលាកក្រពះ និងដំបៅក្រពះគឺមិនគួរទទួលទានផ្លែឈើមួយនេះឡើយ។
២. ផ្លែខ្នុរ

តាមការសិក្សាផ្នែកវេជ្ជសាស្រ្តទំនើបបានបង្ហាញថាផ្លែខ្នុរសម្បូរទៅដោយកាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន B វីតាមីន C សារធាតុរ៉ែ និងប្រេងជាដើម។ រសជាតិ និងក្លិនឈ្ងុយរបស់ផ្លែខ្នុរនឹងធ្វើឱ្យយើងញ៉ាំហើយចង់ញ៉ាំទៀត។ ប៉ុន្តែទោះជាឆ្ងាញ់យ៉ាងណាក៏ដោយ វានៅតែមានម្រិតបរិមាណកាឡូរីខ្ពស់ដែលយើងគួរតែប្រុងប្រយ័ត្នផងដែរ។
៣. ផ្លែទុរេន

គ្រាន់តែឮថាផ្លែទុរេនក៏អាចស្រមៃដឹងដល់ក្លិន និងរសជាតិរបស់វាបានដែរ។ ចំពោះផ្លែទុរេននេះផងដែរមានសារធាតុចិញ្ចឹមខ្ពស់ខ្លាំងណាស់ដែលអាចជួយបំប៉នរាងកាយ ប៉ូវកម្លាំង បណ្ដេញការងារ ប៉ូវក្រលៀន និងធ្វើឱ្យរាងកាយមានកម្ដៅ។ ប៉ុន្តែសូមចងចាំថាផ្លែឈើគឺជាផ្លែឈើដែលមានកាឡូរី និងជាតិស្ករខ្ពស់ ដូច្នេះមុនពេលញ៉ាំត្រូវពិនិត្យមើលពីបរិមាណគួរញ៉ាំជាមុនសិន៕


























Account
Security
Favourite Content