រមណីយដ្ឋាន វត្តព្រលឹងប្រាសាទបន្ទាយទ័ព អ្នកទេសចរគួរបាន​ស្គាល់!

តាម​ពិត​នៅ​កំពង់សោម​មាន​កន្លែង​លេង​ច្រើន។ ក្រៅ​ពី​តំបន់​មាត់​សមុទ្រ នៅ​មាន​រមណីយដ្ឋាន​កែ​ច្នៃ​បែប​ប្រវត្តិសាស្ត្រ​ ១​កន្លែង​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ វត្ត​ប្រាសាទ​ព្រលឹង​បន្ទាយ​ទ័ព។

មណីយដ្ឋាន​ដែល​សាងសង់​ឡើង​តាម​លំនាំ​ព្រហ្ម​សាសនា​មួយ​នេះ​ប្រៀប​បី​ដូច​ជា​ស្ថានសួគ៌​ដែល​ផុស​ឡើង​នៅ​កណ្ដាល​ព្រៃ​ធម្មជាតិ។ ទី​តាំង​មួយ​នេះ​ត្រូវ​បាន​បណ្ដា​អ្នក​ទេសចរ​ដែល​ធ្លាប់​បាន​ទៅ​កម្សាន្ត​ស្គាល់​ថា​ជា​រមណីយដ្ឋាន​កែ​ច្នៃ​ដែល​មាន​ឈ្មោះ​ថា វត្ត​ប្រាសាទ​ព្រលឹង​បន្ទាយ​ទ័ព ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

នៅ​ពេល​ទៅ​ដល់​ទី​តាំង​ខាង​លើ​អ្នក​នឹង​បាន​ឃើញ​ខ្លោង​ទ្វារ​ចូល​ធ្វើ​ឡើង​ពី​ស៊ីម៉ង់​ដែល​មាន​រូបរាង​ដូច​ទៅ​នឹង​ខ្លោង​ទ្វារ​ទន្លេ​អុំ​នៃ​ប្រាសាទ​អង្គរ​ធំ​ខេត្ត​សៀមរាប។ រី​ឯ​នៅ​ខាង​ក្នុង​មាន​ទី​សម្រាប់​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ​ប្រាសាទ​ដែល​មាន​តម្កល់​ព្រះ​ពុទ្ធ​បដិមា​ជា​ច្រើន​អង្គ ផ្ទះ​បុរាណ​ដ៏​ស្រស់​ស្អាត ​ព្រម​ជាមួយ​ផ្ទះ​លម្ហែ​ដ៏​ធំ​ដែល​សាងសង់​លើ​ផ្ទៃ​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​ដែល​អាច​ឱ្យ​ទេសចរ​សម្រាក​បាន​ដោយ​ត្រជាក់​ចិត្ត​អម​ដោយ​ទឹក​ធ្លាក់​សិប្បនិម្មិត​ដែល​សាងសង់​ឡើង​ជា​ថ្នាក់​ៗ​អាច​ឱ្យ​​លេងកម្សាន្ត​បាន​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ។

ដោយ​ឡែក ​ក្នុង​រមណីយដ្ឋាន​មួយ​នេះ​ក៏​មាន​ចម្លាក់​បុរាណ​ដែល​ឆ្លាក់​នៅ​លើ​ថ្ម​​មាន​ទឹក​ហូរ​កាត់​យ៉ាង​ស្រស់​ស្អាត​ទាក់​ភ្នែក​ទេសចរ​ដែល​បាន​ឃើញ​ឱ្យ​នឹក​ស្រមៃ​ដល់​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ទឹក​ធ្លាក់​ភ្នំ​គូលែន​ក្នុង​ខេត្ត​សៀមរាបផងដែរ។ គួរ​ឱ្យ​ដឹង​ដែរ​ថា ​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​មួយ​នេះ​បាន​បើក​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​ក៏​ដូច​ជា​ទេសចរ​ចូល​លេង​កម្សាន្ត​នា​ថ្ងៃ​ធម្មតា​និង​ចុង​សប្ដាហ៍៕

រូបភាព ៖ Bongphnegwedding


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *