ត្រូវ​បាន​​ហាម​ឃាត់ ​និង​ចាត់​ទុក​ជា​ទង្វើ​ខុស​ច្បាប់​ ចំពោះ​ការ​ប្រារព្ធ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ក្នុង​ប្រទេស​ទាំង​នេះ

១៤​កុម្ភៈ​ ឬ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ​ត្រូវ​បាន​​គូស្នេហ៍​ជា​ច្រើន​​ក្នុង​ប្រទេស​មួយ​ចំនួន​​​លើ​ពិភពលោក​ចាត់​ទុក​ជា​ថ្ងៃ​ពិសេស​ក្នុង​ការ​បង្ហាញ​​ក្ដី​ស្រលាញ់​​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពួក​គេ​ ខណៈ​ដែល​ប្រទេស​ប៉ាគីស្ថាន​​ ម៉ាឡេស៊ី​​ អារ៉ាបី​សាអូឌីត និងប្រទេសមួយចំនួនទៀត បានចាត់​ទុក​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​មួយ​នេះ​​ជា​ទង្វើ​ខុស​ច្បាប់ ​និង​ត្រូវ​បាន​ដាក់​​ទោស​ប្រសិន​បើ​មាន​ការ​ប្រារព្ធ​ធ្វើ​​នៅ​ក្នុង​ប្រទេស​របស់ខ្លួន។

ខាង​ក្រោម​នេះ​ជា​​ហេតុ​ផល​ដែល​ប្រទេស​មួយ​ចំនួន​នេះ​ហាម​មិន​ឱ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ​៖

ទី១. ប្រទេស​ឥណ្ឌូណេស៊ី

ខណៈ​ដែល​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ដោយ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប៉ុន្តែ​សម្រាប់​បព្វជិត​និង​អ្នក​កាន់​សាសនា​​មូស្លីម​មិន​បាន​ពេញ​ចិត្ត​ចំពោះ​ពិធី​បុណ្យ​មួយ​នេះ​នោះ​ទេ​។​

កន្លង​ទៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​មាន​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ថា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​មិន​ជាប់​ពាក់​ព័ន្ធ​និង​សាសនា​មូស្លីម​នោះ​ទេ​។ ​ពួក​គេ​ថែម​ទាំង​បាន​លើក​តថភាព​ជាក់​ស្ដែង​ថា ​ពិធី​បុណ្យ​នេះ​បង្កើត​ឱ្យ​មាន​​ការ​កើន​ឡើង​នៃ​ទង្វើអសីលធម៌​ដែលបណ្តាលឱ្យមាន​នារីវ័យក្មេងមានផ្ទៃពោះមុនរៀបការ​ ជាពិសេសគឺ​ការ​ពិសា​គ្រឿង​ស្រវឹង​តែម្ដង​។​

ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រទេស​ដែល​មាន​ចំនួន​ពលរដ្ឋ​កាន់​សាសនា​មុស្លីម​ច្រើន​ជាង​គេ ​តែ​ប្រទេស​មួយ​នេះ​ជា​ប្រទេស​អព្យាក្រឹត​កណ្តាល ដែលមិន​​មាន​ការ​គាំ​ទ្រ​ ឬ​ប្រឆាំង​ការ​គោរព​សាសនា​នោះ​ឡើយ​។​ យ៉ាង​ណា​មិញ​នៅ​ក្នុង​ខេត្ត​អាសេ​​ដែល​គោរព​ច្បាប់​របស់​សាសនា​មុស្លីម​​មិន​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​​សូម្បី​តែ​ការ​លក់​វត្ថុ​អនុស្សាវរីយ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ទង្វើ​ប្រឆាំង​និង​ច្បាប់​ដែរ​។​

ទី២. ប្រទេស​ម៉ាឡេស៊ី

​កាល​ពី​ឆ្នាំ​មុន​ពលរដ្ឋ​មុស្លីម​​ប្រមាណ​ ៨០​នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​​ដោយ​សារ​តែ​ប្រារព្ធ​ពិធី​បុណ្យ​នៃ​ក្ដី​​ស្រលាញ់​នៅ​ក្នុង​ប្រទេស​ ព្រោះពួក​គេ​គិត​ថា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​​ជំរុញ​ឱ្យ​មាន​សកម្មភាព​អសីលធម៌​នៅ​ក្នុង​ប្រទេស​។​ ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​មន្ត្រី​ប៉ូលិស​ម៉ាឡេស៊ី​បាន​ឆ្មក់​ចូល​សណ្ឋាគារ​​ក្នុង​រដ្ឋ​ selangor និង​ទីក្រុង​កូឡាឡាំពួរ​​ ដើម្បី​ត្រួត​ពិនិត្យ​គូរ​ស្នេហ៍​ដែល​​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ទាំង​ដែល​អ្នក​ទាំង​ពីរ​មិន​ទាន់​បាន​រៀប​ការ​។​ ច្បាប់​ប្រឆាំង​និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ត្រូវ​បាន​ដាក់​ចេញ​និង​អនុវត្ត​កាល​ឆ្នាំ​២០០៥​ បើ​ទោះ​បី​ជា​មាន​ការ​ចេញ​ច្បាប់​បែប​នេះ​ដ៏​ដោយ​ ប៉ុន្តែ​នៅ​តែ​មាន​ការ​ធ្វើ​ពិធី​បុណ្យ​មួយ​នេះ​នៅ​ក្នុង​ប្រទេស​ដោយ​មិន​មាន​ការ​ញញើត​នោះ​ឡើយ ​​ព្រោះ​ពួក​គេ​​មិន​បាន​យល់​ស្រប​ជា​មួយ​ច្បាប់​នៃ​ការ​ហាម​ឃាត់​ពិធីបុណ្យ​មួយ​នេះ​នោះទេ។

ទី៣.​ ប្រទេស​ប៉ាគីស្ថាន

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ឆ្នាំ​មុន​មាន​ហេតុការណ៍​បាញ់​បោះ​រវាង​មន្ត្រី​ប៉ូលីស ​និង​និស្សិត​​សាកលវិទ្យាល័យ ​Peshawar ​ជា​ច្រើន​រយ​នាក់​ដែល​បណ្ដាល​ឱ្យ​សិស្ស​សាលា​បី​នាក់​រង​របួស ​​ខណៈ​ដែល​ពួកគេ​បាន​គប់​ដុំ​ថ្ម​ទៅ​កាន់​មន្ត្រី​ប៉ូលីស​ ពាក់​ព័ន្ធ​ករណី​នៃ​ការ​ប្រារព្ធ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​។​

​ទី៤. ប្រទេស​អ៊ីរ៉ង់

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ការ​ជូន​ផ្កា​ និង​សូកូឡា​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ ១៤​ កុម្ភៈ ​មាន​​ប្រជាប្រិយ​ភាព ​និង​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​​​ ប៉ុន្តែ​អាជ្ញាធរ​​ប្រទេស​មួយ​នេះ​បាន​ចាត់​ទុក​ពិធី​បុណ្យ​មួយ​នេះ​ជា​ទំនៀម​ទម្លាប់​របស់​លោក​ខាង​លិច​ប៉ុណ្ណោះ​។​ អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​និង​ហាម​ឃាត់​មិន​ឱ្យ​មាន​សកម្មភាព​និង​ការ​ជួញដូរ​របស់​ទាំង​នោះ​នៅ​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​នោះទេ បើ​ទោះ​បី​ជា​ភោជនីយដ្ឋាន​ធំ​ៗ​​ត្រូវ​បាន​កក់​ពេញ​ៗ​ស្ទើរ​តែ​គ្មាន​កន្លែង​អង្គុយ​ ហាង​ជា​ច្រើន​​ដែល​ដាក់​លក់​តុក្កតា​ខ្លា​ឃ្មុំ​​ ប្រអប់​បេះដូង ​ត្រូវ​បាន​លក់​អស់​គ្មាន​សល់​ក៏​ដោយ​​​។

ទី៥. ប្រទេស​​ អារ៉ាបី​សាអូឌីត

នៅ​អារ៉ាបី​សាអូឌីត​ ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ​ត្រូវ​បាន​ហាម​ឃាត់​​ដោយ​មន្ត្រី​ប៉ូលិស​សាសនា​របស់​រដ្ឋ​។ ​បុរស ​និង​នារី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អង្គុយ​រួម​តុ​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​នោះ​ទេ​ តែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ហាង​មួយ​ចំនួន​នៅ​តែ​បើក​ការ​លក់​ផ្កា​និង​កាដូ​សម្រាប់​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ដដែល​។​​

កាលពីពេលកន្លងទៅ​ ពលរដ្ឋ​សាអូឌីត ​៥​ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ដាក់​ព័ន្ធ​ធនាគារ​ក្នុង​ករណី​ជាប់​ពាក់​ព័ន្ធ​នៃ​ការ​រាំ​ច្រៀង​ជាមួយ​នារី​ៗ​៦​នាក់​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ រីឯវត្ថុ​ដែល​មាន​នៅ​កន្លែង​កើត​ហេតុ​ដែល​មាន​ដូច​ជា​ផ្កា​កុលាប​ និង​ស្រា​ត្រូវ​បាន​រឹប​អូស​ទាំង​អស់​។​

ទី៦.​ប្រទេស​ឥណ្ឌា​

គណបក្ស​នយោបាយ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​រិះ​គន់​ចំពោះ​ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ថា​ជា​ពិធី​បុណ្យ​ដែល​ផ្សព្វផ្សាយ​វប្បធម៌​លោក​ខាង​លិច​ ហើយ​ពិធី​បុណ្យ​នេះ​មិន​គួរ​ទទួល​បាន​ការ​ស្វាគមន៍​ឱ្យ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ​។​ ប្រធាន​គណបក្ស​នយោបាយ​លោក Chandra Prakash Kaushik ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​៖​ «​លោក​មិន​បាន​ជំទាស់​និង​ធម្មជាតិ​នៃ​ក្ដី​ស្រលាញ់​នោះ​ទេ ​ប៉ុន្តែ​សម្រាប់​គូរ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​ពួក​គេ​ត្រូវ​តែ​បាន​រៀប​ការ​ជាមួយ​គ្នា​»​។​

ស្រប​ជាមួយ​គ្នា​នេះ​ដែរ​​ក៏​មាន​ការ​លើក​ឡើង​ពី​ក្រុម​ផ្សេង​ទៀត​ថា ​៖«​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ជា​ការ​ជំរុញ​ឱ្យ​យុវវ័យ​ធ្វើ​នូវ​រឿង​ផ្ដេសផ្ដាស​ខុស​ក្រម​សីលធម៌​ដែល​អាច​បណ្ដាល​ឱ្យ​ពួក​គេ​មាន​ផ្ទៃ​ពោះ​មុន​ការ​រៀប​ការ ។​​ ពួក​​គេ​ចង់​ឱ្យ​យុវវ័យ​​យក​បុណ្យ​នៃ​ក្ដី​ស្រលាញ់​មួយ​នេះ​ធ្វើ​ឡើង​រវាង​ឪពុក​ម្ដាយ​និង​កូន​ៗ​ជំនួស​វិញ​៕​

ប្រភព​អត្ថបទ ​៖​ BBC



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន