នាវាទេសចរណ៍ ២ គ្រឿង ដឹកភ្ញៀវបរទេសជាង២ពាន់នាក់ មកទស្សនាកម្ពុជា

នាវា​ទេសចរណ៍ ​២ ​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ ដើម្បី​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​ថ្ងៃ ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ។​ នេះ​បើ​តាម​ការ​បង្ហោះ​ឱ្យ​ដឹង​នៅ​លើ​ផេក​ផ្លូវ​ការ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នៅ​ថ្ងៃនេះ​នាវា​ទេសចរណ៍ ZHAO SHANG YI DUN ផលិតនៅចិន និង​នាវា​ទេសចរណ៍ NOORDAM របស់​ហុល្លង់ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​​ក្នុង​គោល​បំណង​​មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​ ១​ ថ្ងៃ​បន្ទាប់​ពី​ធ្វើ​ដំណើរ​​​ចេញ​ពី​ប្រទេស​ថៃ​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​នាវា​ទេសចរណ៍ ZHAO SHANG YI DUN ​មាន​ផ្ទុក​អ្នក​ទេសចរណ៍​សរុប ២៦៣​ នាក់​ក្នុង​នោះ​ភ្ញៀវ​ជា​ជន​ជាតិ​ជប៉ុន​មាន​ ​១៦៦​ នាក់​ច្រើន​ជាង​គេ​ក្នុង​ចំណោម ​២១ ​សញ្ជាតិ​នៃ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​នាវា​​ ព្រម​ជាមួយ​នាវិក​សរុប​ ៣៥០ ​នាក់​។​

រី​ឯ​នាវា​ទេសចរណ៍ NOORDAM មាន​ផ្ទុក​អ្នក​ទេសចរណ៍​សរុប​​ ១ ៩០៩​ នាក់​ ក្នុងនោះមាន​ ៤២ ​សញ្ជាតិ ហើយភ្ញៀវសញ្ជាតិអាមេរិក​ច្រើន​ជាង​គេ​ ៩២៥ ​នាក់ ​​ព្រម​ជាមួយ​នាវិក​សរុប ​៧៨៥ ​នាក់​។​ ជា​រួម​​​​​​​​នា​វា​ទេសចរណ៍​ទាំង​ពីរ​ផ្ទុក​អ្នក​ទេសចរ​សរុប​ចំនួន ​២ ១៧២​ នាក់ និង​​នាវិក​សរុប ១​ ១៣៥ ​នាក់​។​

​​​តាម​រយៈ​ផេក​ផ្លូវ​ការ​ខាង​លើ​បាន​ឱ្យ​ដឹង​បន្ថែម​ថា ​នាវា​ទេសចរណ៍​ទាំង​ពីរ​នឹង​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​វេលា​ម៉ោង ​៩​ និង​ម៉ោង​ ១០ ​យប់​ក្នុង​ថ្ងៃ​ដដែលបន្ទាប់​ពីការ​ចុះទស្សនារយៈពេលខ្លីមួយនេះ៕​

ប្រភពរូបភាព ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Leave a Reply

Your email address will not be published. Required fields are marked *