ស្ទូឌីយោថតរូបបកស្រាយបែបនេះ ក្រោយធ្វើឱ្យបែកធ្លាយរូបថតរបស់ Taecyeon ក្រុម 2pm និងមិត្តស្រីនៅប៉ារីស

ស្ទូឌីយោថតរូប The Best Photo Paris បានចេញសុំទោស ចំពោះការចែករំលែករូបថតរបស់ Taecyeon និងមិត្តស្រី ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំថា ជារូបថតសុំសង្សាររៀបការរបស់សមាជិកក្រុមចម្រៀងខេប៉ុប 2pm រូបនេះ។

មួយថ្ងៃបន្ទាប់ពីហេតុការណ៍ខាងលើបានកើតឡើង ពោលគឺនៅថ្ងៃទី៦ ខែកុម្ភៈនេះ ស្ទូឌីយោថតរូបដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង បានចេញលិខិតសុំទោសជាផ្លូវការណ៍នៅលើគណនី Instagram ថា៖ “យើងជាស្ទូឌីយោ ដែលជាអ្នកថតរូបនៃការយល់ច្រឡំក្នុងទីក្រុងប៉ារីស កាលពីខែមេសា ឆ្នាំ២០២៤។ យើងបានទទួលសារជាច្រើនទាក់ទងនឹងរូបថតរបស់​ Ok Taecyeon និងមិត្តស្រី។ ការពិត យើងមិនដឹងទេថា ពួកគាត់ជានរណា។ យើងមិនមានគោលបំណងធ្វើឱ្យទំនាក់ទំនងរបស់គាត់បែកធ្លាយជាសាធារណៈនោះទេ”។

“យើងទើបតែបានដឹងនៅថ្ងៃនេះថា ពួកគាត់ជាបុគ្គលល្បីនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ពួកគាត់បានកក់សេវាកម្មថតរូប ដូចមនុស្សទូទៅ ហើយមិនធ្លាប់ស្នើសុំលក្ខខណ្ឌអ្វីពិសេស ដូចជាការហាមមិនឱ្យបង្ហោះរូបភាពជាដើម។ ដូច្នេះហើយ យើងក៏បានបង្ហោះរូបថតទាំងនេះ ដូចដែលយើងធ្លាប់បានចែករំលែករូបដែលបានថតដោយស្ទូឌីយោយើងកន្លងមក” ស្ទូឌីយោបានបកស្រាយពីការធ្វេសប្រហែសរបស់ខ្លួនបែបនេះ។

មុននឹងបញ្ចប់សំណេររបស់ខ្លួន ស្ទូឌីយោខាងលើបានសម្ដែងការដឹងកំហុស និងពោលពាក្យសុំទោសថា៖ “យើងបានសុំទោសទៅកាន់ Taecyeon និងមិត្តស្រី សម្រាប់ហេតុការណ៍មួយនេះរួចហើយ។ ឆ្លៀតក្នុងឱកាសនេះដែរ យើងក៏សុំធ្វើការសុំទោសជាសាធារណៈដូចគ្នាដែរ។ ជាថ្មីម្ដងទៀត យើងចង់អះអាងថា យើងមិនមានគោលបំណងបង្ហាញមុខមាត់របស់សង្សារគាត់ទេ។ នៅពេលដែលយើងដឹងពីរឿងទាំងនេះ យើងបានលុបរូបវិញភ្លាមៗ តែរូបទាំងអស់បានចែករំលែកនៅលើបណ្ដាញអ៊ីនធឺណិតរួចទៅហើយ”។

គួររំឭកផងដែរថា រូបភាពដែលអ្នកចម្រៀងប្រុសវ័យ ៣៦ឆ្នាំ បានលុតជង្គង់នៅនឹងមុខសង្សារ​ឯ Eiffel Tower ទីក្រុងប៉ារីស បានបង្ហោះនៅលើគណនី Instagram របស់ស្ទូឌីយោខាងលើ តាំងតែពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤មកម៉្លេះ។ ក៏ប៉ុន្តែរូបថតប៉ុន្មានសន្លឹកនេះ ទើបតែទទួលបានការចាប់អារម្មណ៍ និងចែករំលែកបន្តយ៉ាងសន្ធឹកសន្ធាប់កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ រហូតមានអ្នកគាំទ្របានយល់ឃើញថា ជារូបថតសុំរៀបការ។

ភ្លាមៗក្នុងថ្ងៃតែមួយ 51K ដែលជាទីភ្នាក់ងាររបស់សិល្បកររូបនេះ បានចេញមកច្រានចោលការយល់ច្រឡំខាងលើ ដោយប្រាប់មូលហេតុថា រូបទាំងនេះ គ្រាន់តែជារូបដែលថតដើម្បីអបអរសាទរថ្ងៃកំណើតរបស់មិត្តស្រី Taecyeon តែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *