កោះសាមសិប ជាឋានសួគ៌នៃអ្នកទេសចរស្រលាញ់ធម្មជាតិ ។ សហគមន៍អេកូទេសចរណ៍មួយនេះ សំបូរទៅដោយធនធានធម្មជាតិ ជាពិសេសក្នុងរដូវទឹកស្រកនេះតែម្តង ដែលអាចមើលឃើញកាន់តែច្បាស់ពីសក្តានុពល និងសម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរធម្មជាតិមួយនេះ។

សហគមន៍អេកូទេសចរណ៍ កោះ សាមសិប ត្រូវបានបង្កើតឡើងដោយផ្អែកលើសក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទរបស់ភូមិចំនួន ៣ គឺ ភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធ ដែលជាភូមិស្ថិតនៅជាប់តាមបណ្តោយដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ។
សហគមន៍នេះសំបូរទៅដោយព្រៃឈើជាច្រើនប្រភេទ ដូចជា ព្រៃរបោះ និងពាក់កណ្តាលស្រោងដែលជាជម្រកសត្វព្រៃដ៏សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាតត្រយ៉ងចំកំកស ហើយក៏សម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ ចំណែកក្នុង សហគមន៍នេសាទទាំង ៣ វិញសំបូរទៅដោយអន្លង់ទឹកជ្រៅ ទឹកជួរ សម្បូរកោះ និងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។
ជារួមសហគមន៍មួយនេះសំបូរទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ក្នុងតំបន់នេះដែរ ក៏មានធនធានវប្បធម៌ដែលអាចឱ្យអ្នកសិក្សាស្វែងយល់ដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៌ពិពាហ៌ជាដើម រួមទាំងប្រពៃណីជនជាតិដើមភាគតិច។
អ្នកទេសចរដែលបានទៅដល់តំបន់អេកូទេសចរណ៍មួយនេះ អាចជិះទូកកំសាន្តមើលសត្វស្លាបច្រើនប្រភេទ បោះតង់នៅលើកោះ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ និងហូបអាហារដែលរៀបចំដោយប្រធានសហគមន៍ និងផ្ទះស្នាក់សហគមន៍ ៕












ខាងក្រោមនេះជាលេខទំនាក់ទំនងសហគមន៍ 097 844 3391


























Account
Security
Favourite Content