កុយ អេនណា បង្ហាញអារម្មណ៍រំភើប បានគ្រងតំណែងជាក្សត្រីនាគលើកដំបូង!

ពិតជាវិសេសវិសាលខ្លាំងមែនទែន កញ្ញា កុយ អេនណា ជយលាភីលំដាប់រងទី១ កម្មវិធី Miss Grand Cambodia 2023 ត្រូវ បានជ្រើសតាំងក្នុងការគ្រងតំណែងជាក្សត្រីនាគ ក្នុង​ពិធីបុណ្យកតញ្ញូប្រចាំឆ្នាំ ២០២៣ និងជាបុណ្យខួបលើកទី ១៦ នៃពិធីបុណ្យកតញ្ញូប្រចាំឆ្នាំដ៏ធំមួយនេះ។

បវរកញ្ញារាងខ្ពស់ស្រឡះនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ពេលគ្រងឈុតក្សត្រីនាគ នៃពិធីបុណ្យកតញ្ញូ ដែលបានរៀបចំឡើងនៅវត្តព្រះធាតុ កាលពីយប់មិញនេះ។ សម្រស់ដ៏ស្រស់​ផូរផង់ គួបផ្សំសម្បុរសណ្តែកបាយពីកំណើត រឹតតែធ្វើឱ្យស្រស់ស្អាតខ្លាំងឡើង គយគន់យូរកាន់តែដូចនារីសួគ៌ក្នុងផ្ទាំងគំនូរ។  

ក្នុងនោះផងដែរ អេនណា បានបង្ហាញអារម្មណ៍រំភើបរីករាយដែលមានឱកាសបានគ្រងតំណែងជាក្សត្រីនាគជាលើកដំបូង ទោះបីកន្លងមកនាងធ្លាប់បានចូលរួមសម្តែងក្នុងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗ តែពុំធ្លាប់មានឱកាសគ្រងឈុតធំបែបនេះឡើយ។ 1st Runner up Miss Grand Cambodia 2023 រៀបរាប់ថា «នាងពិតជាសទ្ធាយ៉ាងជ្រះថ្លា ដោយក្តីបរិសុទ្ធ និងរំភើបចិត្តជាទីបំផុត ចំពោះការចូលរួមនៅឆ្នាំនេះ។ ហើយក៏រំភើបចិត្តក្នុងការផ្តល់កិត្តិយសពីពិធីបុណ្យកត្តញ្ញូដ៏ធំប្រចាំឆ្នាំនេះ ក្នុងតំណែងដ៏ឧត្តុងឧត្តមគឺជាក្សត្រីនាគ ព្រះរាជវង្សនៃភុជង្គនាគីនាគា ដើម្បីឧទ្ទិសថ្វាយការគោរពដល់ព្រះពុទ្ធជាអង្គម្ចាស់ ព្រះមហាអាទិទេព ព្រះមហាទេវៈ ព្រះបារមីគ្រប់ព្រះអង្គនៃចក្រវាលលោកទាំងមូល ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងបុព្វបុរសខ្មែរគ្រប់ជំនាន់។ ប្រសិនមានឱកាស លើកក្រោយនាងនឹងបន្តចូលរួមនៅឆ្នាំក្រោយៗទៀត»។

សូមជម្រាបផងដែលថា គិតត្រឹមឆ្នាំ ២០២៣ រយៈពេល ១៦ ឆ្នាំហើយ ដែលពិធីបុណ្យកតញ្ញូត្រូវបានរៀបចំឡើង ជាពិធីកត្តញ្ញូប្រចាំឆ្នាំឧទ្ទិសថ្វាយការគោរព ព្រះពុទ្ធជាម្ចាស់ ព្រះមហាអាទិទេព ព្រះមហាទេវៈ ព្រះបារមីគ្រប់ព្រះអង្គនៃចក្រវាឡលោកទាំងមូល ព្រះរាជវង្សនៃភុជង្គនាគីនាគា នាគ្រប់ទិស ព្រះអង្គព្រថោង ព្រះរាជនីនាគ ព្រះបឋមបរមក្សត្រ ព្រះបាទជ័យវរ័្មនទី៧ ព្រះនាងឥន្ទ្រទេវី ជ័យរាជទេវី។

បន្ទាប់ពីបានចូលរួមសម្តែងជាតួអង្គក្សត្រីនាគហើយនោះ បវរកញ្ញាដែលគ្រប់គ្នាតែងសរសើរពីសមត្ថភាព និងសម្រស់ កុយ អេនណា ក៏នឹងលេចវត្តមានចូលរួមសម្តែងក្នុងផ្ទាំង​ទស្សនីយភាពសិល្បៈចម្រុះ ក្នុងមហាព្រឹត្តិការណ៍ «រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ២០២៣ លើកទី៤ នឹងរៀបចំនៅថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ នៅទីធ្លាព្រះលានជល់ដំរី និងប្រាសាទបាពួន ក្នុងតំបន់រមនីយដ្ឋានអង្គរ ទីរួមខេត្តសៀមរាប ផងដែរ។ ទៅចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ នឹងបានទស្សនាផ្ទាំងទស្សនីយភាពសិល្បៈដ៏អស្ចារ្យពុំធ្លាប់មាន ដែលមានការចូលរួមសម្តែងពីសិល្បករ-សិល្បការនីល្បីៗលំដាប់ប្រទេសជាច្រើនរូប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New