ការឧបត្ថម្ភទាំងអស់នេះពីក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស គឺអាចជួយដល់ក្លិបនីមួយៗបំពេញនៅចំណុចខ្វះខាត់ដូចជាធនធាន ការបង្វឹកនិងយុត្តិសាស្ត្រល្អៗ ដែលមានប្រសិទ្ធភាពដល់កីឡាករដើម្បីក្លាយទៅជាកីឡាករជីពនៅថ្ងៃខាងមុខ”។
នេះជាការលើកឡើងរបស់លោក អ៊ឹង វីរៈ ដែលជាអគ្គនាយកបន្តវេន ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក្នុងកម្មវិធីសន្និសីទសារព័ត៌មានចាប់ឆ្នោតចែកពូលA ពូលB ដើម្បីប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC KUN KHMER CHAMPIONSHIP នៅរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងអាគារ ជីបម៉ុង TOWER។ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម្ចាស់ខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ម៉ឺនដុល្លារទៀតផង។


ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្ហាញផលិតផលថ្មីមួយទៀតជាផ្លូវការ គឺ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា បង្កើនថាមពលខ្លាំង ឆ្ពោះទៅរកភាពជោគជ័យ។ នេះជាសមិទ្ធផលថ្មីផ្ទួនៗគ្នារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយមានការគាំទ្រខ្លាំងលើផលិតផលខ្មែរ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ទើបតែបញ្ចេញផលិតផលថ្មី ២ ប្រភេទគឺ CAMBODIA COLA និង CAMBODIA BLACK BEER ផងដែរ។

មិនត្រឹមតែជាផលិតផលខ្មែរ ដែលមានការគាំទ្រខ្លាំងនោះទេ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងស្រុក ក្នុងការជួយជ្រោមជ្រែងកីឡាគ្រប់ប្រភេទ ដើម្បីជួយជំរុញឱ្យវិស័យកីឡានៅកម្ពុជាកាន់តែមានការអភិវឌ្ឍ ជាពិសេស បង្កើនគុណភាពកីឡាករលើឆាកអន្តរជាតិ។
វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឲ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ!



























Account
Security
Favourite Content