សួនច្បារ «នរោត្តម សីហនុ» ឬ JARDIN NORODOM SIHAKNOUK ដែលទទួលបានការប្រសិទ្ធិនាមពីបារាំងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ នៅទីតាំងប្រវត្តិសាស្ត្រ Fère-en-Tardenois ប្រទេសបារាំង។

ពិធីសម្ពោធសួនច្បារ «នរោត្តម សីហនុ» បានធ្វើឡើងនៅឃុំ Fère-en-Tardenois ប្រទេសបារាំង ក្រោមអធិបតីភាពរបស់ សម្ដេច ព្រះរាជបុត្រី នរោត្តម អរុណរស្មី ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រ។







សួនច្បារមួយកន្លែងនៅ Fère-en-Tardenois នេះដែលបារាំងបានប្រសិទ្ធិនាមថាជាសួនច្បារ «នរោត្តម សីហនុ» គឺជាទីតាំងប្រវត្តិសាស្ត្រ និងជាចំណុចចាប់ផ្ដើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។
គួរបញ្ជាក់ឱ្យដឹងដែរថា ការប្រសិទ្ធិនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃចំនួបចរចាជាលើកដំបូងក្នុងឆ្នាំ ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរ:ក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជា៕
រូបភាព ៖ Luy David























Account
Security
Favourite Content