យោងតាមការចុះផ្សាយរបស់ Star News នៅថ្ងៃទី៩ ខែមករានេះ Saebyeol សមាជិកក្រុម WAKER និង Lee Woojin សមាជិកក្រុម GHOST9 នឹងសម្ដែងជាគូតួឯកនៅក្នុងរឿងភាគ BL ចំណងជើង Love Class រដូវកាលទី៣ ជាមួយនឹងគម្រោងចាក់ផ្សាយនៅចន្លោះឆមាសទី១ ឆ្នាំ២០២៦នេះ។


ក្រោយរង់ចាំអស់ពេល ៣ឆ្នាំ Love Class នឹងវិលត្រឡប់មកវិញជាមួយនឹងរដូវកាលទី ៣ ផ្ដោតសាច់រឿងទៅលើជីវិតយុវវ័យដែលមានគោលបំណងចង់ធ្វើតារាខេប៉ុប ដែលជាហេតុផលមួយធ្វើឱ្យអ្នកគាំទ្រមានការរំពឹងទុកខ្ពស់ ខណៈតួឯកទាំងពីរគឺ Saebyeol និង Lee Woojin សុទ្ធសឹងតែជាតារាខេប៉ុបស្រាប់។
បន្ថែមពីនេះ ការមកជួបគ្នារវាងតារាខេប៉ុបពីពីរក្រុមផ្សេងគ្នា គឺជារឿងដែលកម្រមួយនៅក្នុងឧស្សាហកម្មកម្សាន្តរបស់កូរ៉េខាងត្បូង ដែលទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន ឱ្យរង់ចាំទស្សនាពីភាពស៊ីសង្វាក់រវាងតារាប្រុសទាំងពីរ។
គួរឱ្យដឹងផងដែរថា Love Class គឺជាភាពយន្តភាគ BL ដំបូងរបស់កូរ៉េដែលបានផលិតដល់ទៅ ៣រដូវកាល។ នៅក្នុងរដូវកាលទី១ ភាពយន្តមនោសញ្ចេតនាដែលកើតឡើងក្នុងរបងសាលានេះបានផលិតចេញជា ៦ភាគ និងចាក់ផ្សាយក្នុងឆ្នាំ២០២២ ខណៈនៅរដូវកាលទី២ ភាពយន្តនេះមានសរុប ១០ភាគ ចាក់ផ្សាយតាំងតែពីឆ្នាំ២០២៣៕

























































Account
Security
Favourite Content