តារាស្រី ២ រូប គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ដែលជាមនុស្សស្និទ្ធស្នាលនឹងគ្នាស្រាប់ទាំងក្នុងវិស័យសិល្បៈ ក៏ដូចជាជីវិតខាងក្រៅផ្ទាល់ខ្លួន។ ទាំង វត្តី និង មាលា ឧស្សាហ៍មានការងារថតជាគូនឹងគ្នាណាស់មិនថាជា BA និងថតឲ្យសម្អាងការ ឬហាងលក់សម្លៀកបំពាក់ឡើយ។


ថ្មីៗនេះទៀត វត្តី និង មាលា បានទៅថតតែងបែបបុរាណ ដែលសម្អិតសម្អាងដោយសម្អាងការមួយនៅខេត្តសៀមរាប ក្នុងសម្លៀកបំពាក់ខ្មែរបុរាណ ស្ថិតនៅក្នុងសម័យឧត្តុង្គ ដែលមានស្បៃអង្កាញ់វែង និងសំពត់ចងក្បិន។ ចំណែកទីតាំងថតនៅបរិវេណប្រាសាទបុរាណខ្មែរ យ៉ាងស្រស់សោភា ទាំងមនុស្ស ព្រមទាំងសម្បត្តិបេតិកភណ្ឌពិភពលោក។
វត្តី និង មាលា បានបន្ថែមដោយគ្រឿងខ្មែរតាមលំដាប់ដូចជា កងទ្រ ឬកងញ័រ ឬក្រវិលដៃ, កន្ទ្រុំ,ស្លឹកទេស, ចិញ្ចៀនក្រង កងរាក់,ខ្សែឆៀង ឬខ្សែខ្លួន, កងជើង ឬកងទងឈូក និងកងញ័រ ឬ កងទ្រ ឬក្រវិលជើង និងខឹមខាត់ជាដើម។


រូបភាពនៃកុលធីតាខ្មែរទាំងទ្វេ ទាំងស្រស់ស្អាត និងឆ្លុះបញ្ចាំងពីប្រណីតភាពនៃសម្ផៀកបំពាក់ដែលបន្សល់ទុកពីដូនតា និងរក្សាទុកដោយកូនចៅជំនាន់ក្រោយខ្មែរ។ រូបភាពជាច្រើនសន្លឹករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងកូនខ្មែរកាត់បារាំង Mélia Constantin ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះមនុស្សក៏ស្រស់ស្អាត ហើយបូករួមជាមួយទស្សនីយភាពនៃអច្ឆរិយវត្ថុដ៏អស្ចារ្យរបស់មនុស្សជាតិក្នុងពិភពលោកគឺ «ប្រាសាទអង្គរវត្ត» ដែលមានតែមួយ។
អំឡុងពេលថតនៅបរិវេណប្រាសាទអង្គរវត្ត ភ្ញៀវទេសចរអន្តរជាតិបានចាប់អារម្មណ៍ជាមួយតារាម៉ូដែលខ្មែរទាំង ២ រូប ហើយក៏បានថតរូបអ្នកទាំង ២ ផងដែរ៕









រូបភាព៖ vgallery_official




















































Account
Security
Favourite Content