ផ្លូវថ្មីទៅភ្នំក្រោម ធ្លាប់ជា​ដីក្រហម តែពេលនេះស្អាតស្រួលជិះ ហើយក៏ទីជាលំហែថ្មីនៃអ្នកសៀមរាប

តំបន់​ខ្លះ ទោះបី​មិនមែន​ជា​កន្លែង​បង្កើត​ថ្មី តែ​បន្ទាប់ពី​កែប្រែ​​ឱ្យ​មាន​មុខមាត់​ថ្មី ក៏​អាច​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​របស់​សាធារណជន ពិសេស​អ្នក​និយម​កម្សាន្ត​លំហែ​នា​ពេល​ល្ងាច ឬ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​ប្រចាំថ្ងៃ​ដ៏​មមាញឹក​ផង​​ដែរ។

ក្នុង​នោះ​ដែរ ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវ​ក្រវាត់​ក្រុង (ខាង​ត្បូង​ផ្សារ​ក្រោម) ទៅ​កាន់​ភ្នំ​ក្រោម នៃ​ទឹកដី​ក្រុង​អង្គរ ដែល​ជា​អតីត​ផ្លូវ​ដី​ក្រហម​ពិបាក​ធ្វើ​ដំណើរ ថ្មី​ៗ​នេះ​បាន​ក្លាយ​ជា​ផ្លូវ​កៅស៊ូ ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក ហើយ​ក៏​បាន​ក្លាយ​ជា​ទីកន្លែង​ពេញ​និយម​សម្រាប់​ការ​ជួបជុំ សម្រាក​លំហែ​ពេល​ល្ងាច​ៗ​ឡើង របស់​អ្នក​នៅ​ក្នុង​ខេត្ត​សៀមរាប​ផ្ទាល់។

អ្វី​ដែល​ជា​ចំណុច​ទាក់ទាញ​ជាង​គេ គឺ​ទេសភាព​នៅ​តាម​ដង​ផ្លូវ ដែល​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​ពិត​ៗ​ និង​រំលេច​ដោយ​រុក្ខជាតិ​តូច​ធំ លាយឡំ​នឹង​វាលស្រែ​ខៀវ​ស្រងាត់​នៅ​អម​សង​ខាង​ផ្លូវ ក្រឡេក​មើល​ទៅ ពិតជា​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​។ អ្នក​ធ្វើ​ដំណើរ​អាច​គយគន់​ទេសភាព​ស្រស់​ត្រកាល រីឯ​កាយ​ក៏​អាច​រីករាយ​ជាមួយ​ខ្យល់​អាកាស​ត្រជាក់ និង​បរិសុទ្ធ​ផង​ដែរ។ ទេសភាព​នឹងរឹត​តែ​ស្រស់ស្អាត និង​គួរ​ឱ្យ​ភ្ញាក់ផ្អើល នៅ​ថ្ងៃ​ដែល​មាន​ផ្ទៃ​មេឃ​ស្រឡះ​ល្អ ហើយ​ជា​ពិសេស​បំផុត​នៅ​ក្នុង​អំឡុង​ពេល​ថ្ងៃ​រៀប​លិច។

គេ​ឃើញ​មាន​អ្នក​ខ្លះ អង្គុយ​ពិកនិក​ជា​លក្ខណៈ​គ្រួសារ និង​ក្រុម​មិត្តភ័ក្ដិ ដោយ​វេច​ខ្ចប់​អាហារ​ពី​ផ្ទះ​ស្រាប់ ហើយ​ក្រាល​កន្ទេល​អង្គុយ​ញ៉ាំ​នៅ​ទី​នោះ។ សម្រាប់​អ្នក​មិន​មាន​អាហារ ក៏​អាច​ទិញ​ពី​អ្នក​លក់​តាម​តូប​តូច​ៗ និង​រទេះ​ក៏​បាន​ដែរ ពិសេស​អាហារ​ក្នុង​តំបន់ និង​ម្ហូប​បែប​ស្រុកស្រែ ដូចជា​ក្តាមស្រែ ខ្យង​អាំង បង្គា​ទន្លេ​ បុក​ល្ហុង៕

យ៉ាងណាមិញ សូម​កុំ​ភ្លេច​គិតគូរ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ចូលរួម​ថែរក្សា​អនាម័យ និង​បរិស្ថាន ដោយ​ចៀសវាង​ការ​បន្សល់​នូវ​សំរាម​ពាសវាលពាសកាល ដើម្បី​រក្សា​សោភ័ណភាព និង​បរិស្ថាន​ឱ្យ​នៅ​តែ​ស្រស់​បំព្រង​បាន​យូរអង្វែង៕

ប្រភពរូបភាព ៖ Visal Gallery



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *