ស្វែងយល់​ប្រវត្តិ​ដ៏​យូរ​លង់និង​គួរ​ឲ្យ​ចាប់អារម្មណ៍​​របស់ នំ​អន្សម​ខ្មែរ

នំអន្សម ជា​នំ​មួយ​ប្រភេទ​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​ជនជាតិ​ខ្មែរ ដែល​នំ​មួយ​ប្រភេទ​នេះ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​កម្មវិធី និង​ពិធី​បុណ្យ​ស្ទើរ​តែ​ទាំង​អស់​របស់​ខ្មែរ​យើង។ មិន​ដែល​អាក់ខាន​ឡើយ​ពិសេស​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ និង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ម្នីម្នា​មមាញឹក​ក្នុង​ការ​រៀបចំ​វេច​នំអន្សម ដើម្បី​ទុក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សំខាន់ៗ​ទាំង​នេះ។ ក្នុង​នោះ​នំ​ដែល​ពលរដ្ឋ​ខ្មែរ​ក៏​និយម​វេច​នំ​ផ្សេងៗ​ រួម​មាន​ដូច​ជា នំអន្សមជ្រូក​, អន្សមចេក​, នំគម​, នំ​បត់ និង​នំជៀល ជាដើម ។ ជា​នំ​ដ៏​ពេញ​និយម និង​មាន​សារសំខាន់​បំផុត​មួយ​សម្រាប់​ជនជាតិ​ខ្មែរ តើ​នំ​អន្សម​មាន​ប្រវត្តិ និង​អត្ថន័យ​បែប​ណា។

បើ​យោង​តាមឯកសារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្នុង​សម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេស​កម្ពុជា​ប្រកាន់​សាសនា​ព្រាហ្មណ៍ ហើយ​របស់​ប្រើប្រាស់ និង​សម្ភារ​ភាគច្រើន​តែ​មាន​ទំនាក់ទំនង​នឹង​សាសនា តួ​យ៉ាង​នំ​អន្សម​នេះ​ជា​ដើម។ ក្នុង​សាសនា ព្រាហ្មណ៍​នំអន្សម គឺ​តំណាង​ឲ្យ​លិង្គ ព្រះ​ឥសូរ ចំណែកឯ​នំគម​វិញ គឺ​តំណាង​ឲ្យ​យោនី នាង​ឧមា ដែល​ជា​ព្រះ​មហេសី​របស់​ព្រះ​ឥសូរ ។ ម្ល៉ោះហើយ​ទើប​យើង​តែងតែ​ឃើញ​នំ​ប្រភេទ​នេះ មាន​ក្នុង​ពិធីបុណ្យ​ទាន អម​ជាមួយនឹង «​នំគម​» ដែល​ជា​នំ​ប្រពៃណី​ខ្មែរ​ផង​ដែរ ។

ដោយសារ​ជំនឿ​សាសនាព្រាហ្មណ៍ ត្រូវ​បាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​គ្រប់​គ្នា​ទៅ​ហើយ​នោះ (​បើ​តាម​សាសនាព្រះពុទ្ធ ពុំ​មាន​យកនំ​ទៅ​បោះ​បាច ឬ​សែន​ដូច្នេះ​ទេ មាន​តែ​សាសនាព្រាហ្មណ៍​តែ​មួយ​ប៉ុណ្ណោះ​) ទើប​ខ្មែរ​យកនំ​អន្សមជ្រូក អន្សមចេក នំគម នំ​បត់​ទាំងនេះ​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំង​ពីរ​លាយឡំ​គ្នា​ដូច​យើង​ឃើញ​សព្វ​ថ្ងៃនេះ ។

«​នំអន្សម​» មាន​ដើម​កំណើត​តាំងពី​បរម​បុរាណកាល​មក ក្នុង​ប្រវត្តិ​នំ​ប្រពៃណី​ខ្មែរ និង​ត្រូវ​បាន​គេ​ឃើញ​វត្តមាន​នំ​មួយ​ប្រភេទ​នេះ​នៅ​ក្នុង​ពិធីបុណ្យ ប្រពៃណី​ខ្មែរ ដូច​ជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​សាសនា​មួយ​ចំនួន​ទៀត ។ ការ​ដែល​យកនំ​ទាំង​អស់នេះ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​មក​ពី​បុណ្យ​នេះ​ក៏​ដូច​ជា បុណ្យ​ផ្សេង​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញ​សាសនា ។ បើ​យើង​មើលទៅ​ផ្នែក​សឹកសង្គ្រាម​នា​សម័យ​ដើម​នោះ នំអន្សម គឺជា​ស្បៀង​បម្រុង​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​កងទ័ព ក្នុង​ពេល​ជាប់ដៃ​គ្នា​ប្រយុទ្ធ​ជាមួយ​សត្រូវ​ទៀត​ផង ។

នំអន្សម​ ជា​ប្រភេទ​នំ​ធ្វើ​ដោយ​អង្ករដំណើប​ខ្ចប់​ដោយ​ស្លឹកចេក​ស្រស់ ដែល​មាន​រាង​មូល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន​ដោយ​ស្ងោរ ឬ​ចំហុយ។ នំអន្សម​ មាន​ច្រើន​ប្រភេទ ដូចជា​នំអន្សមចេក នំអន្សមជ្រូក នំអន្សមដូង នំអន្សម​អាំង ជា​ដើម​។ បើ​ទោះ​បី​នំ​​មួយ​ប្រភេទ​នេះ​ជាប់​ពាក់ព័ន្ធ​ជា​មួយ​នឹង​ព្រហ្មញ្ញសាសនា​ក៏​ពិត​មែន​ តែ​ជនជាតិ​ខ្មែរ​និយម រហូត​ក្លាយ​ជា​ទំនៀមទម្លាប់ និង​ប្រពៃណី ​ហើយ​​ធ្វើ​នំ​មួយ​ប្រភេទ​នេះ​ឡើង​សម្រាប់​គ្រប់​កម្មវិធី​បុណ្យទាន​តូច​ធំ​ពេញ​មួយ​ឆ្នាំ​តែ​ម្តង​ព្រោះ​រាល់​វត្ថុធាតុ​ដើម​របស់​វា​សុទ្ធ​តែ​ជា​ផលិតផល​ដែល​ខ្មែរ​យើង​បង្កើត​បាន​។

ជា​ការ​ពិត​ការ​វេច​នំ​អន្សម​បាន​ក្លាយ​នំ​ប្រពៃណី ដែល​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​បងប្អូន​ខ្មែរ​យើង​គ្រប់​ស្រទាប់វណ្ណៈ​ ក្មេង ឬ​ចាស់។ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មិន​ចេះ​វេច​ខ្ចប់​ក៏​ដោយ តែ​ពួក​គាត់​នៅ​តែ​ស្វះស្វែង​រក​ទិញ​នំ​អន្សម​នៅ​តាម​ទីផ្សារ​ដើម្បី​យក​ទៅ​វត្ត​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន