ខ្នងក្រពើជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងទាក់ទាញលាក់ខ្លួននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គ្របដណ្តប់លើខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដើម្បីទៅដល់ទីនោះយើងត្រូវធ្វើដំណើរថ្មើរជើងពីភូមិតាំងបំពង់ប្រមាណ ១០ គីឡូម៉ែត។


ក្នុងរដូវកាលនេះវាលស្មៅខៀវខ្ចីដ៏ស្រស់ត្រកាល ផ្កា និងរុក្ខជាតិច្រើនប្រភេទអមដោយដើមឈើធំតូចដែលដុះតម្រៀបគ្នាក្នុងតំបន់ទេសចរណ៍បៃតងមួយនេះ។ លំហែបៃតង ខ្នងក្រពើ មានទេសភាពស្ងប់ស្ងាត់សក្តិសមបំផុតសម្រាប់ជម្រើសនៃការផ្សងព្រេងបោះតង់។ ក្រៅពីនេះថ្ងៃរះដ៏ស្រស់ស្អាតនៅពយច្រាំងដាច់ ព្រមជាមួយថ្មដែលមានសណ្ឋានដូចក្រពើ អាកាសធាតុត្រជាក់មានអ័ព្ទព័ទ្ធជុំវិញធ្វើឱ្យអ្នកដែលបានឡើងទៅដល់ទទួលបានអារម្មណ៍ស្រស់ស្រាយរំសាយអស់ទុក្ខកង្វល់។
ដើម្បីធ្វើដំណើរទៅកាន់គិរីឧទ្យាននេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍តាំងបំពង់ជាមុនសិន ដែលស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឱ្យពួកគាត់នាំផ្លូវ និងផ្ដល់សេវាសហគមន៍នានា ក្នុងពេលធ្វើដំណើរទៅកាន់ទីនោះ៕












រូបភាព ៖ មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ និងអ៊ីនធឺណេត


























Account
Security
Favourite Content