សង្ក្រាន្តកំពង់ធំឆ្នាំនេះ រៀបចំបានយ៉ាងស្អាតគ្មានទាស់ ជាពិសេស​ពណ៌តែម្ដង!

អភិបាល​ខេត្ត​កំពង់ធំឯកឧត្តម នួន ផារ័ត្ន បាន​រៀបចំ​ទីតាំង​សង្ក្រាន្ត សម្រាប់​ឆ្នាំ ២០២៥ ដែល​មើល​ទៅ​ពិតជា​ស្រស់​ស្អាត និង​ប្លែក​ភ្នែក​ខុស​ពី​សព្វ​មួយ​ដង។ កន្លែង​ប្រារព្ធ «ចូល​លេង​កំពង់ធំ​ម្ដង​មើល» ជា​ឈ្មោះ និង​ត្រូវ​បាន​រៀបចំ​មាន​ពណ៌​ទាក់​ទាញ​ខ្លាំង ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម កត់​ចំណាំ​ទុក ដើរលេង​នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

រដ្ឋបាល​ខេត្ត​កំពង់ធំ កំពុង​ញាប់​ដៃ​ញាប់​ជើង ក្នុង​ការ​រៀបចំ​ទីតាំង​មាន​ទាំង​កំណត់​ចម្រុះ​ពណ៌ និង​បត់​ក្រដាស​ធ្វើ​ជា​ផ្កា ដើម្បី​តាំង​លម្អ​កន្លែង​កម្មវិធី​ឲ្យ​មើល​ទៅ​ស្អាត ប្លែក។ គ្រាន់តែ​រូបភាព​ខ្លះ​ៗ​បញ្ចេញ​ទៅ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ចាប់អារម្មណ៍ និង​បាន​ទៅ​ថត​រូប​លេង​ទី​នោះ​បាត់​ទៅ​ហើយ ទោះ​ជា​មិន​ទាន់​ដល់​ថ្ងៃ​ក៏​ដោយ។

សម្រាប់​ពេក​រាត្រី​ខាង​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​អំពូល​តូច​ៗ​តាម​ផ្លូវ បញ្ចេញ​សម្រស់​ស្រទន់ គួរឲ្យ​ចង់​គយគន់។ ប្រជាពលរដ្ឋ​ជាច្រើន​ក៏​នាំ​គ្នា​ទៅ​ថត​រូប​លេង និង​បង្ហោះ​ចែកចាយ​ផ្អើល​មនុស្សម្នា ចង់​នាំ​គ្នា​ទៅ​លេង​សង្ក្រាន្ត​នៅ​ខេត្ត​កំពង់ធំ​បាត់​ទៅ​ហើយ។

ក្រៅពី​រៀបចំតុបតែង​ហើយ អភិបាល​ខេត្ត​កំពង់ធំក៏​បាន​ជួសជុល កែកុនតាម​ដង​ផ្លូវ ព្រមទាំង​កន្លែង​កម្សាន្តផ្សេងៗ​ជាច្រើន និង​បង្ហូត​ទង់ជាតិ​ខ្មែរ ដើម្បីឲ្យ​មើល​ទៅ​សោភណភាព ទទួល​ទេវតាឆ្នាំថ្មី៕

ចង់ដឹង​ថា​អភិបាល​ខេត្ត​ និង​រដ្ឋបាល​ខេត្តកំពង់ធំ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​រៀបចំ​​កន្លែង «ចូល​លេង​កំពង់ធំ​ម្ដង​មើល» សម្រាប់​លេង​កម្សាន្ត បាន​ស្អាត​ ល្អ ប៉ុណ្ណា កុំភ្លេច​ទស្សនា​រូបភាព​ជាច្រើន​សន្លឹក​ដូច​ខាងក្រោម​នេះ៖

ប្រភពរូបភាព៖ NUON Pharat នួន ផារ័ត្ន



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *