ជាងចម្លាក់ប្រាសាទមេបុណ្យខាងលិច ខិតខំឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុកជាកេរដំណែលរយឆ្នាំបន្តទៀត

រយៈពេល​ជាង ៧ ឆ្នាំ​មក​នេះ ​ប្រាសាទ​មេបុណ្យ​ខាង​លិច​កំពុង​ត្រូវ​បាន​ជួសជុល ក៏​ដូច​ជា​ឆ្លាក់​ក្បាច់​លើ​ថ្ម​ថ្មី​ជំនួស​ថ្ម​ចាស់​ដោយ​រក្សា​ទ្រង់ទ្រាយ​ដើម។ ក្នុង​នោះ​ ជាង​ចម្លាក់​នៅ​ប្រាសាទ​មេ​បុណ្យ​ខាងលិចបាន​ព្យាយាម​ឆ្លាក់​ក្បាច់​តាម​ទ្រង់ទ្រាយ​ដើម​ទាំង​ស្រុង​ ដើម្បី​ទុក​ជា​កេរដំណែល​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត។

តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជាង​ចម្លាក់​ដែល​ជា​ក្រុមការងារ​ជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​ភាគ​ច្រើន​ជា​អ្នក​ស្រុក​អង្គរ។ ក្នុងចំណោមអ្នកជំនាញឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិចលោក ឈៀង ជ័យ បាន​ប្រាប់​ថា​លោក​នឹង​យក​បទ​ពិសោធន៍​គួប​ផ្សំ​ជាមួយ​ជំនាញ​ដើម្បី​ដាប់​ឆ្លាក់​ក្បាច់​លើ​ថ្ម​ថ្មី​ជំនួស​ថ្ម​ចាស់​តាម​ទ្រង់ទ្រាយ​ដើម​របស់​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​ដើម្បី​ទុក​ជា​កេរដំណែល​រាប់​រយ​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត។

បុរស​វ័យ ៤៨ ឆ្នាំ​រូប​នេះ​គឺ​ជា​អ្នក​ជំនាញ​ឆ្លាក់​ក្បាច់ លោក​បាន​សិក្សា​ជំនាញ​មួយ​នេះ​តាំង​ពី​ឆ្នាំ ២០០០ ហើយ​បាន​ចូល​បម្រើ​ការងារ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ម្ល៉េះ។ ​ក្រៅពីអ្នកជំនាញខាងឆ្លាក់ក្បាច់ នៅក្នុងគម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិចក៏មានការចូលរួមពីអ្នកជំនាញលើផ្នែកផ្សេងៗជាច្រើននាក់ទៀតផងដែរ។

គួរ​បញ្ជាក់​ដែរ​ថា គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច​ដែល​ស្ថិត​នៅ​ក្នុងអាងបារាយណ៍ទឹកថ្លា​​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ ២០១៨ គ្រោងនឹងបញ្ចប់​ការ​សាងសង់​ជាស្ថាពរ​នៅចុងឆ្នាំ ២០២៦។ ប្រាសាទមេបុណ្យខាងលិច កសាងឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នាអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ នៅកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា៕

រូបភាព អាជ្ញាធរជាតិអប្សរា 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *