សម្រង់សម្ដីព្យាបាលផ្លូវចិត្ត ១០ ឃ្លា ពីមេក្រុម BTS – RM អ្នកកំពុងអស់សង្ឃឹម អានហើយមានកម្លាំងចិត្តឡើងវិញ

អាចនិយាយបានថា RM គឺជាបុគ្គល​ម្នាក់​ដែលអ្នកគាំទ្រអាចនឹក​ដល់​ពេល​​មាន​អារម្មណ៍សោកសៅ ដោយសារពាក្យសម្ដី គំនិត និងរបៀបនិយាយលួងលោមចិត្តរបស់លោក តែងបង្កប់ដោយគំនិតវិជ្ជមាន និង​ខ្លឹមសារ​នៃ​ការ​រក​ឃើញ​​ខ្លួន​ឯង ដែលធ្វើឱ្យមនុស្សរាប់លាននាក់មានអារម្មណ៍ជ្រួតជ្រាបបានយ៉ាងងាយ។ ក្នុងករណីដែលអ្នកកំពុងស្វែងរកឃ្លាដែលអាចព្យាបាលផ្លូវចិត្ត ខាងក្រោមនេះ AMS សូមដកស្រង់សម្រង់សម្ដីដ៏មានអត្ថន័យមួយចំនួនរបស់ Namjoon ដែលអាចជំរុញទឹកចិត្តបានយ៉ាងល្អ។

១. “នៅពេលណាមួយ អ្នកអាចធ្វើខុស ធ្វើការសម្រេចចិត្តមិនល្អ រត់ចូលបញ្ហា ឬមិនទាន់ដឹងក្ដី ហើយអាចមានការសោកស្តាយនៅពេលក្រឡេកមើលថយក្រោយ ប៉ុន្តែត្រូវជឿថាយ៉ាងហោចណាស់អ្នកបានព្យាយាមធ្វើយ៉ាងល្អបំផុតហើយ”។

២. “ខ្ញុំ​ត្រូវ​រៀន​ជំនាញ​សិល្បៈ​នៃ​ការ​ធ្វើ​ជា​មនុស្ស​ជា​មុន​សិន។ ត្រូវធ្វើ​ជា​មនុស្ស​ល្អឱ្យបាន​សិន សឹមមកធ្វើស្នាដៃ​សិល្បៈ​ មិន​ថា​ជា​តន្ត្រី ឬ​អ្វី​ផ្សេង​ទៀតនោះ​ទេ”។

៣. “ជីវិតប្រហែលជាមិនមែនជាដំណើរការនៃការស្វែងរកអ្វីដែលភ្លឺនិងចែងចាំងក្នុងចំណោមរឿងមិនល្អនោះទេ ប៉ុន្តែជាការរៀនសូត្រពីវិធីធ្វើបែបណាឱ្យរឿងមិនល្អនោះក្លាយជាពេលវេលាដ៏ភ្លឺចែងចាំងច្រើនជាង​”។

៤. “ប្រសិនបើសួរថាជឿមួយណារវាងព្រហ្មលិខិត និងហេតុផលណាមួយដែលតម្រូវឱ្យយើងធ្លាក់មកនៅក្នុងគ្រាដ៏លំបាក ខ្ញុំជ្រើសរើសជឿថាគ្រប់យ៉ាងត្រូវតែមានហេតុផលនៅពីក្រោយ”។

៥. “ជីវិតយើងមិនចាំបាច់រស់នៅដោយផ្អែកលើស្តង់ដាររបស់អ្នកដទៃទេ។ មនុស្សគ្រប់គ្នានិយាយថា “សុបិនឱ្យធំ” ប៉ុន្តែខ្ញុំគិតថាអ្នកមិនចាំបាច់ត្រូវរស់នៅយ៉ាងតឹងតែងបែបនេះគ្រប់ពេលវេលានោះទេ”។

៦. “ម្សិលមិញ ខ្ញុំប្រហែលជាបានធ្វើខុស ប៉ុន្តែម្សិលមិញខ្ញុំនៅតែជាខ្ញុំ។ ថ្ងៃនេះខ្ញុំជាខ្ញុំដែលនៅមានកំហុស។ ថ្ងៃស្អែកខ្ញុំប្រហែលជាឆ្លាតជាងនេះបន្តិច ហើយនោះក៏ជាខ្ញុំដែរ”។

៧. “មិនថាអ្នកជានរណា អ្នកមកពីណា ពណ៌សម្បុរបែបណា អត្តសញ្ញាណយេនឌ័របែបណា ចូរបង្ហាញពីខ្លួនអ្នក។ ស្វែងរកកេរ្តិ៍ឈ្មោះ និងសំឡេងរបស់អ្នកដោយបង្ហាញពីខ្លួនអ្នក”។

៨. “ដឹងទេ ក្នុងវ័យខ្ទង់ម្ភៃឆ្នាំ អ្នកមានគំនិតច្រើនណាស់ វាដូចជាមែកឈើបែកមែកសាខាអ៊ីចឹង។ បើខួរក្បាលខ្ញុំជាដើមឈើ វាមានមែកច្រើនណាស់…”

៩. “ការជឿថាខ្លួនដឹងអ្វីគ្រប់យ៉ាងគឺជារឿងគ្រោះថ្នាក់។ មនុស្សជាច្រើនងាយនិយាយអំពីអ្នកដទៃ និងបន្ទោសអ្នកដទៃងាយដូចគ្នា ដែលធ្វើឱ្យខ្ញុំគិតថយក្រោយរហូតថាតើខ្ញុំកំពុងធ្វើបែបហ្នឹងដែរឬអត់?”

១០. “ក្ដីសុខមិនមែនទាល់តែជាការសម្រេចជោគជ័យនោះទេ អ្នកអាចមានអារម្មណ៍រីករាយនៅតាមផ្លូវឆ្ពោះទៅរកជោគជ័យបាន”។

អានចប់ហើយ តើសម្រង់សម្ដី ឬទំនុកច្រៀងឃ្លាណារបស់ RM ដែលអ្នកចូលចិត្តជាងគេ?


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជី ដេវីត និង ទេព បូព្រឹក្ស ដឹកស្បៀងដល់ដៃពលរដ្ឋភៀសសឹកទាំងម្សិល និងថ្ងៃនេះជិត ២ ពាន់គ្រួសារ

ថ្ងៃ​នេះ មូលនិធិ​អ្នក​ចម្បាំង​ឈាម​ខ្មែរ បាន​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​រៀប​ចំ​ក៏​ដូច​ជា​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ទៅ​កាន់​ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​នៅ​តាម​តំបន់​ភៀស​សឹក​​ជុំវិញ​ខេត្ត​សៀមរាប។

CIM Stars បានដឹកនាំបវរកញ្ញា ចេញរៃអង្គាសថវិកាតាមស្តុបជួយដល់កងទ័ព

លោក ម៉ែន និមលរ័ត្ន បាន​ដឹកនាំ​​បវរកញ្ញា និង​តារា​ក្នុង​ក្រុម CIM Stars បាន​ទៅ​ធ្វើ​ការ​រៃអង្គាស​ថវិកា​នៅ​តាម​ស្ដុប​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​ថវិកា អ្នក​ដំណើរ​តាម​ផ្លូវ។ សកម្មភាព​នោះ មាន​ការ​ចូលរួម​

សមាគមសិល្បករខ្មែរ បន្ត​កៀរគរសប្បុរសជនច្រើនរូប ជួយដល់វីរកងទ័ព និងជនភៀសសឹក

បេសកកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ​ពេលនេះ ជាការ​ផ្សព្វផ្សាយ​ពី​ការ​ឈ្លានពាន​របស់​ទាហាន​សៀម​មក​លើ​ដែន​អធិបតេយ្យភាព​ខ្មែរ ហើយ​រឿង​កាន់តែ​សំខាន់ គឺ​អំពាវនាវ​សូម​ឲ្យ​សប្បុរសជន​នានា​ចូលរួម​បរិច្ចាគ​ថវិកា ក៏​

ពលរដ្ឋភៀសសឹក ៦០០ គ្រួសារទទួលបានជំនួយនិងថវិកាពី ជី ដេវីត និង ទេព បូព្រឹក្ស ដោយផ្ទាល់

គ្រួសារប្រមាណជា ៦០០ ​បាន​ទទួល​ជំនួយ​ដោយ​ផ្ទាល់​ដៃ​ពី​សំណាក់​តារា​ចម្រៀង ជី ដេវីត និង​ភរិយា ទេព បូព្រឹក្ស តាម​រយៈ​មូលនិធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ»។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​អាខោន​ផ្លូវ​ការ ម្ចាស់បទ «Top Of

Peypey Dy ប្រើប្រាស់ថវិកាជំនួយ ១ ម៉ឺនដុល្លារចុងក្រោយធ្វើ​លេណដ្ឋានឱ្យកងទ័ពខ្មែរដោយសម្ងាត់

តារា​ប្រុស Peypey Dy ទម្លាយ​ការ​សម្ងាត់​ដែល​លាក់​ទុក​ជា​ច្រើន​ខែ​ពាក់ព័ន្ធ​លុយ​ជំនួយ​សប្បុរសធម៌​ដោយ​លោក​ពុំ​ដែល​ធ្លាប់​ប្រាប់​ហើយ​តម្រូវ​លាក់​ការ​ ដើម្បី​ធានា​សុវត្ថិភាព​កង​ទ័ព​ជួរ​មុខ​របស់​កម្ពុជា​ក៏​ដូច​ជា​តប​តាមការ​ស្នើ​សុំ​ពី​

ព្រះនាង អម្រិតា ម្ចាស់បងជីដូនមួយ ព្រះនាង ជេនណា កីឡាការិនីខ្មែរដែលទៅប្រកួតស៊ីហ្គេម ពេលនេះបានវិលមកវិញហើយ

ព្រះនាង នរោត្តម អម្រិតា បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ភូមិ​វិញ ក្រោយ​បេសកកម្ម​ស៊ីហ្គេម​របស់​កម្ពុជា ​បាន​ឈាន​ដល់​ទី​បញ្ចប់ កាលពី​ម្សិលមិញ។ ទ្រង់​គឺជា​កីឡា​ការិនី​ជិះ​សេះ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ចូលរួម​​ស៊ីហ្គេម​

បវរកញ្ញា ស៊ឹង វង្សចន្ទ័ពេញបរមី បារម្ភខ្លាំង ខណៈ ឪពុក គូដណ្ដឹង ប្អូនប្រុស កំពុងនៅសមរភូមិប្រយុទ្ធជាមួយសៀម

ឪពុក​បង្កើត គូដណ្ដឹង​ និង​ប្អូន​ប្រុស​របស់ ស៊ឹង វង្សចន្ទ័ពេញបរមី កំពុង​នៅ​ក្នុង​សមរភូមិ​ជួរ​មុខ​ត្រៀម​ប្រយុទ្ធ​ជាមួយ​ចោរ​សៀម​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា។ នេះ​បើ​តាម​ការ​បង្ហោះ​បង្ហាញ​ក្ដី​បារម្ភ​ពី​ចម្ងាយ​ពី​បេក្ខភាព

រឿងភាគកូរ៉េ ៥ចំណងជើង អាចនាំឱ្យបេះដូងកក់ក្ដៅ ក្នុងរដូវធ្លាក់ខ្យល់ត្រជាក់

ក្នុងខែធ្នូ ចុងឆ្នាំ ប្រទេសកម្ពុជាកំពុងតែធ្លាក់ខ្យល់ នាំឱ្យអាកាសធាតុក៏ចាប់ផ្ដើមចុះត្រជាក់ដូចគ្នា។ ទន្ទឹមគ្នានេះ ភាពយន្តភាគកូរ៉េជាច្រើនចំណងជើងបានចាប់យកធាតុអាកាសត្រជាក់ គួបផ្សំនឹងបរិយាកាសនៅពេលចុងឆ្នាំ

សមារាត្រីជាឈុតតំណាងជាតិ ដេត ស្រីនាឌ ដែលជ្រើសទៅបង្ហាញ Miss Charm ​2025

Miss Charm Cambodia 2025 កញ្ញា ដេត ស្រីនាឌ បាន​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​នាង​បាន​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ប្រណីត​ភាព​នៃ​វប្បធម៌​ខ្មែរ ដែល​បាន​បំពាក់​លើ​ឈុត​តំណាង​ជាតិ

ទ្រាំមិនបាន! តារាចម្រៀង Violette Wautier ដាក់ចំៗថា SEA Games ថៃបានបំផ្លាញកេរ្តិ៍ឈ្មោះ និងកិត្តិយសដែលនាងខំកសាងខ្ទេចគ្មានសល់

ក្រោយបញ្ចប់ការសម្ដែងក្នុងកម្មវិធីបើក Sea Game លើកទី ៣៣ នៅយប់ថ្ងៃទី៩ ខែធ្នូនេះ Violette Wautier បានបង្ហាញការសោកស្ដាយនៅលើគណនី Facebook ដោយនិយាយថា ក្រុមការងាររៀបចំកម្មវិធីនៅក្នុងប្រទេសថៃ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *