ជាដំណឹងដ៏រីករាយមួយសម្រាប់ពលរដ្ឋក្នុងក្រុងភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនគ្រប់គ្រងបណ្តាញរថភ្លើងកម្ពុជា Royal Railway Cambodia បានប្រកាសពីកម្មវិធីប្រូម៉ូសិនដ៏ពិសេសមួយដែលអ្នកដំណើរអាចជិះ ទទួលយកបទពិសោធន៍ក្នុងក្រុងភ្នំពេញដោយចំណាយត្រឹមតែ ២ពាន់រៀលប៉ុណ្ណោះ។

បើយោងតាមទំព័រហ្វេសប៊ុក Royal Railway Cambodia បានរៀបរាប់ឱ្យដឹងថា វាគឺវាការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ ដោយម៉ោងចេញដំណើរគឺមានម៉ោង ១០ព្រឹក និងម៉ោង ២រសៀល។
ក្រុមហ៊ុនខាងលើនេះក៏បានបញ្ជាក់ឱ្យដឹងទៀតថា អ្នកដំណើរនឹងចំណាយត្រឹមតែ ២ ពាន់រៀលប៉ុណ្ណោះ ប្រសិនបើភ្ញៀវបានជាវភេស្ជជៈពីហាងកាហ្វេរថភ្លើង។ ក៏ប៉ុន្តែសម្រាប់ភ្ញៀវធម្មតា មានតម្លៃសំបុត្រ ៥ ពាន់រៀលសម្រាប់មនុស្សធំ និង ២ ពាន់រៀលសម្រាប់កុមារ។ ជាមួយគ្នានេះ Royal Railway Cambodia ក៏អំពាវនាវឱ្យ ពលរដ្ឋមកទទួលយកបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកម្សាន្តផងដែរ៕




























Account
Security
Favourite Content