ដងស្ទឹងសៀមរាបឥឡូវកាន់តែស្អាត ដើមឈើធំៗម្លប់ត្រជាក់ត្រជំចង់អង្គុយលេង

មាន​ដឹង​អត់​ថា ក្រុង​សៀមរាប​ថ្មី​ៗ​នេះ​មិន​ត្រឹមតែ​មាន​ផ្លូវ​រៀបចំ​ថ្មី ស្រួល​ជិះ​ជាង​មុន ស្រស់​ស្អាត​ជាង​មុន​ទេ សោភ័ណភាព​នៅ​តាម​ដង​ស្ទឹង​សៀមរាប​ទាំង​សងខាង ក៏​ល្អ​ប្រសើរ​ជាង​មុន​ដែរ។ បច្ចុប្បន្ន​នៅ​តាម​ដង​ស្ទឹង​មាន​សភាព​បៃតង​ស្រស់ ប្លែកភ្នែក​ប្លែក​អារម្មណ៍ និង​ទាក់ទាញ​ជាង​មុន​ទៅ​ទៀត

ស្មៅ​ខៀវខ្ចី​បង្អួត​សម្រស់​យ៉ាង​ស្រស់​ត្រកាល​នៅ​ប្រប​តាម​មាត់​ស្ទឹង​លាត​សន្ធឹង​ល្វឹងល្វើយ បាន​ក្លាយ​ជា​កន្លែង​ពេញ​និយម​មួយ សម្រាប់​ការ​អង្គុយ​លំហែ​អារម្មណ៍​សម្លឹង​​មើល​ទឹក​ស្ទឹង ក្រោម​ម្លប់​ឈើ​ត្រឈឹងត្រឈៃ ពិសេស​ចាប់ពី​ពេល​រសៀល​រាង​ត្រជាក់​ៗ​។ 

អ្នក​ខ្លះ​អង្គុយ​ម្នាក់​ឯង​កាន់​សៀវភៅ​អាន​យ៉ាង​ជក់ចិត្ត ពេល​បាន​នៅ​ជិត​នឹង​ធម្មជាតិ​ស្រស់​បំព្រង​បែបនេះ។ ខ្លះ​ទៀត អង្គុយ​ជជែក​ពីនេះពីនោះ​ជាមួយ​ក្រុម​មិត្ត ឬ​គ្រួសារ សើច​ក្អាកក្អាយ សប្បាយ​នឹង​បរិយាកាស​ស្ងប់ស្ងាត់​ល្អ ហើយ​ក៏​មាន​ផង​ដែរ គូស្នេហ៍​អង្គុយ​សាសង​គ្នា រីករាយ​នឹង​ពេល​វេលា​នៅ​ក្បែរ​មនុស្ស​ជាទី​ស្រលាញ់។

ដូច​នឹង​ពាក្យពេចន៍​ក្នុង​បទចម្រៀង«ចំប៉ី​សៀមរាប» របស់​លោកតា ស៊ិន ស៊ីសាមុត ដែល​ផ្ដើម​ឡើង​ថា «ឱ​ខេត្ត​សៀមរាប ​ប្រៀប​ឋាន​ឱសថ…» ដង​ស្ទឹង​សៀមរាប​ក៏​ជា​កន្លែង​ផ្ដល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ដល់​អ្នក​គ្រប់គ្នា ពិសេស​អ្នក​ស្រលាញ់​ធម្មជាតិ និង​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់។

សាក​ស្រមៃ​ថា…ក្រោយពី​បញ្ចប់​ការងារ​មមាញឹក​ពេញ​មួយថ្ងៃ បាន​អង្គុយ​នៅ​កន្លែង​មាន​ខ្យល់​បក់​រំភើយ អម​ដោយ​ចំហាយ​ត្រជាក់​ពី​ទឹកស្ទឹង និង​ម្លប់​នៃ​ដើមឈើ​តូច​ធំ ពិត​ជាទី​មនោរម្យក្រៃលែង…មែន​អត់?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់