មិនគួរសោះ! គ្រប់ជ្រុងនៃប្រាសាទព្រះវិហារពិតជាស្រស់ស្អាត​អស្ចារ្យណាស់ តែបែរជាខ្ទេចខ្ទីដោយដៃសៀម

តាម​រយៈ​វីដេអូ​បង្ហោះ​ដែល​កំពុង​ចែកចាយ​យ៉ាង​ផុលផុស​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​បាន​បង្ហាញ​សម្រស់​ដ៏​ស្រស់​ស្អាត​ ​អស្ចារ្យ​នៃ​ប្រាសាទ​ព្រះ​វិហារ​មុន​រង​ការ​បំផ្លិច​បំផ្លាញ​ពី​ការ​ឈ្លានពាន​របស់​កង​ទ័ព​សៀម​ដែល​ប្រៀប​បី​ដូច​ឋានសួគ៌​លើ​អាកាស។

ប្រាសាទ​ព្រះ​វិហារ​​ប្រៀប​បី​ដូច​ឋានសួគ៌​លើ​អាកាស​មុន​រង​ការ​បំផ្លិច​បំផ្លាញ​ពី​កង​ទ័ព​ឈ្លានពាន​សៀម។ កង​ទ័ព​ឈ្លាន​ពាន​របស់​ថៃ​បាន​ប្រើប្រាស់​យន្តហោះទម្លាក់គ្រាប់បែក​​មក​លើ​ទីតាំង​នៃ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដែល​បង្ក​ឱ្យ​ប្រាសាទ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។

ភស្តុតាង​ដ៏​សែន​ឈឺ​ចាប់​ និង​ខ្លោច​ផ្សារ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​​ចងចាំ​យ៉ាង​ច្បាស់​នៅ​ក្នុង​ចិត្ត​ពី​ទង្វើ​ដ៏​សែន​សាមាន្យ​របស់​ជាតិសាសន៍​ថៃ​ចំពោះ​ការ​ឈ្លានពាន​យ៉ាង​កំរោល​ក្នុង​បំណង​វាត​យក​ទីតាំង​ដើម្បី​ឈរ​ជើង​និង​គ្រប់គ្រង​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

គួរ​បញ្ចាក់​យ៉ាង​ច្បាស់​ថា​យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោង និងការទំលាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។ នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/8u3svqigi5/videos/1794712354449648

រូបភាព ៖ Screenshot fromVDO



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *