អ្នកស្រឡាញ់រុក្ខជាតិ កុំរំលងឱ្យសោះ ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ នៅកោះពេជ្រ ចុងសប្ដាហ៍នេះ

បន្ទាប់​ពីទទួល​ការ​ជោគជ័យក្នុងការរៀបចំចំនួន ២ លើករួចមក ក្រោម​ការគាំទ្ររបស់អង្គការមិត្តសំឡាញ់ ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ បានវិលត្រឡប់មកវិញហើយ។ កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃ​ទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៧​ ល្ងាច ដែលមានទីតាំងនៅ មជ្ឃមណ្ឌលបៃតង Connexion កោះពេជ្រ។

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ឆ្នាំនេះ ធ្វើឡើង ក្រោមប្រធានបទ៖ “ទីក្រុងកាន់តែបៃតង​៖ ការ​ថែ​សួន​ទីក្រុង និង​ការ​រស់នៅ​ប្រកប​ដោយ​ចីរភាព​” ។ ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី៣ នឹងនាំយកអ្វីដែលថ្មី ជាមួយបទពិសោធន៍ល្អៗ ដើម្បីចែកជូនសល់សាធារណជនពីចំណេះដឹងទាក់ទងនឹងការដាំរុក្ខជាតិ ការថែទាំសួនច្បារ និងលំហរបៃតង។​

កាន់តែពិសេសទៀតនោះ កម្មវិធីក៏មានការរៀបចំសិក្ខាសាលាផ្សេងៗទាក់ទងនឹងគន្លឹះនៃការដាំរុក្ខជាតិលម្អ ការដាំកេសកូល ការរៀបចំបាច់ផ្កា ការបោះពុម្ភដោយដៃ និងការធ្វើទៀនក្រអូបជាដើម។ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏មានការ​ជជែកវែកញែកអំពីប្រធានបទចំនួនគឺ ​ការ​រស់នៅ​ប្រកប​ដោយ​ចីរភាព ជាមួយវាគ្មិនកិត្តិយស និងការកំណត់ការរចនាលំហរបៃតងក្នុងទីប្រជុំជន។

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកទី3 ជាព្រឹត្តិការណ៍សាធារណៈដែលធ្វើឡើងដើម្បីអ្នកស្រលាញ់រុក្ខជាតិ និងចង់ស្វែងយល់អំពីរុក្ខជាតិ បានជួបជុំគ្នា ចែករំលែកចំណេះដឹង ផ្លាស់ប្ដូរបទពិសោធន៍ និងជំរុញលើកទឹកចិត្តសាធារណជនឲ្យយល់ដឹងបន្ថែមអំពីរុក្ខជាតិ សួនច្បារ និងលំហរបៃតងក្នុងទីប្រជុំជន។

កម្មវិធីនេះរៀបចំឡើងដោយ Phnom Penh Houseplant Festival និងសហការរៀបចំដោយ IDEN CREATIVE CO,. LTD។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំង មជ្ឈមណ្ឌលបៃតង Connexion កោះពេជ្រ។

កម្មវិធីមានការចូលរួមពីអ្នកលក់រុក្ខជាតិលម្អជាច្រើនប្រភេទដូចជា៖ រុក្ខជាតិដំបងយក្ស ប្រទាល រុក្ខជាតិលម្អស្លឹក កេសកូល អ្នករៀបចំសួនច្បារ និងទេសភាព អ្នកលក់ផលិតផលកសិកម្ម ពិព័រណ៍សិល្បៈអំពីរុក្ខជាតិ សិក្ខាសាលាអំពីរុក្ខជាតិ កិច្ចពិភាក្សា និងការសម្ដែងពីសិល្បករជាច្រើននាក់ដូចជាក្រុមតន្ត្រីសម័យ ហ្គីតា របាំល្ខោនខោល និងក្រុមរថយន្តតន្ត្រីទិព្វខ្មែរ។ ក្រៅពីនេះកម្មពិធីមានតូបលក់ភេសជ្ជៈ ទឹកផ្លែឈើ កាហ្វេ ម្ហូបជាច្រើនមុខ និងផលិតផលជាច្រើនមុខទៀតពីដៃគូរសហការ និងអ្នកឧបត្ថម្ភកម្មវិធី -ល-។

សូមអញ្ជើញចូលរួមព្រឹត្តការណ៍ពិព័រណ៍ខាងមុខនេះឲ្យបានច្រើនកុះករ!!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *