ឈុត យាយតយ ចំណាយហូលខ្មែរអស់ ២០ ម៉ែត្រ មើលពីទៅជ្រុងណាក៏ឃើញស្អាត

កាលពី​ពេល​កន្លង​ទៅ​លោក​ជំទាវ ដួងច័ន្ទ ដែល​អ្នក​លេង​ហ្វេសប៊ុក​ស្គាល់​ថា​ជា យាយតយ តែង​បង្ក​សំណើច​ឲ្យ​អ្នក​គាំទ្រ​អស់​ទុក្ខ​កង្វល់ ជាមួយ​ភាព​កំប្លុកកំប្លែង​របស់​ខ្លួន។ ថ្មី​ៗ​កន្លង​ទៅ​ម្ដាយមីង ស្រីនា រូប​នេះ​បាន​ធ្វើឲ្យ​ភ្ញៀវ​នៅ​ផ្សារ​ទំនើប Aeon 3 ភ្ញាក់ផ្អើល​នឹង​ឈុត​ដែល​ស្លៀក​ចូលរួម​ក្នុង​កម្មវិធី Road 2 the star។

យាយតយ បាន​ជ្រើសរើស​ឈុត​ហូល​ខ្មែរ​ពណ៌​បៃតង​មក​ច្នៃ​ជា​រ៉ូប​ដ៏​ប្រណីត​វែង​អន្លាយ​អូស​ដី រួម​មាន​ការ​ប៉ាក់ឌិន​ត្បូង​យ៉ាង​ភ្លឺ​ចាំងចែង​ដើរ​លើ​កម្រាល​ព្រំ​ខៀវ​ ​ចូលរួម​កម្មវិធី Road 2 the star វគ្គ​ផ្ដាច់ព្រ័ត្រ។ ឈុត​នោះ​មាន​ឈ្មោះ​ថា ក្ងោក​ទេព ដោយ​ចំណាយ​កំណាត់​ហូល​អស់​ជិត ២០ ម៉ែត្រ បើ​គិត​ជា​ក្បិន​អស់ ៥ ក្បិន ដើម្បី​កាត់​ចេញ​ជា​រ៉ូប និង​មាន​ផ្ទែក​កន្ទុយ​រ៉ូប។ បន្ថែម​ពី​លើ​សម្លៀកបំពាក់​ច្នៃ​ពី​ហូល ​លោក​ជំទាវ ដួង ច័ន្ទ ក៏​ពាក់​ខ្សែក្រវាត់​នាគ​ (ខឹមខាត់) របស់​ខ្មែរ និង​ស្នៀត​ត្រចៀក (ចនត្រចៀក)។

សម្រាប់​គោល​បំណង​ដែល យាយតយ ជ្រើសរើស​ឈុត​ហូល​​ត្បាញ​ដោយ​ខ្មែរ​ទៅ​ចូលរួម​កម្មវិធី​បែប Fashion នោះ ព្រោះ​ចង់​ឲ្យ​មហាជន​គាំទ្រ​ផលិតផល​ក្នុង​ស្រុក និង​ដឹង​ថា​ហូល​អាច​ច្នៃ​បាន​ស្លៀកបំពាក់​គ្រប់​ទម្រង់​ឲ្យតែ​ចេះ​ច្នៃ​កំណាត់​ប្រភេទ​នេះ ហើយ​អាច​ចូលរួម​បាន​គ្រប់​កម្មវិធី។ មួយ​វិញ​ទៀត​អ្នកនាង មាន​គំនិត​ចង់​បំផុស​ឲ្យ​ហូល​ខ្មែរ មាន​មុខ​គ្រប់​ទី​កន្លែង​ដូច​ប្រេន​ល្បី​ៗ​ដទៃ​ដែល​បង្ហាញ​ពី​ស្នាដៃ​ទៅ​កាន់​អ្នក​ប្រើប្រាស់ និង​មាន​ឥទ្ធិពលលើ​គ្រប់​ជាតិ​សាសន៍។

លោក​ជំទាវ ដួងច័ន្ទ មាន​គោលដៅ​ច្បាស់លាស់​ក្នុង​គ្រង​ឈុត ក្ងោក​ទេព ទៅ​កម្មវិធី Road 2 the star ព្រោះ​ទីតាំង​ប្រារព្ធ​ស្ថិត​ក្នុង​ផ្សារ​ទំនើប ជា​ទី​កន្លែង​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​លេង​ជុំ​គ្នា។ ដូចនេះ​ប្រាកដ​ជា​បាន​ឃើញ​ពី​កំណាត់​ខ្មែរ​ដ៏​ប្រណីត​មួយ​ប្រភេទ​នេះ ហើយ​ភ្ញៀវ​បរទេស​វិញ​បាន​លើក​មេដៃ​បង្ហាញ​ពី​ការ​ស្ញប់ស្ញែង និង​មាន​អ្នក​សុំ​ថត​ជា​ហូរហែពេល​អ្នក​ជំនួញអនឡាញ​ល្បី​ឈ្មោះ​រូប​នេះ​គ្រង​ដើរ​ទៅ​កម្មវិធី។ លោក​ជំទាវ​យល់​ថា បើ​មាន​ការ​ពេញនិយម​ប្រើប្រាស់​របស់​ខ្មែរ​ច្រើន នោះ​ទីផ្សារ​ការងារ​ដល់​ជនជាតិ​យើង​ក៏កើនឡើង​ដែរ។

ប្អូន​ស្រី​​ថៅកែ​សម្អាងការ​ប្រណិត​នារី ក៏​បាន​ចូលរួម​លើក​កម្ពស់​អ្នក​មាន​សមត្ថភាព​ក្នុង​ស្រុក​ដទៃ​ទៀត ដូចជា Designer, អ្នក​ដំឡើង និង​ជាង​ដេរ​ផង​ដែរ ហើយ​វា​ដំណើរ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដើរ​ផង​ដែរ ព្រោះ​អ្នក​ធ្វើ​ទាំងអស់​សុទ្ធតែ​ជនជាតិ​ខ្មែរ។ ឈុត​ក្ងោក​ទេព​ពិតជា​មាន​ភាព​ស្រស់​ស្អាត ព្រម​ទាំង​មើល​ទៅ​ថ្លៃថ្នូរ ស័ក្តិសម​នឹង​តំណែង ព្រម​ជាមួយ​រូបរាង និង​កម្មវិធី​នោះ​តែម្ដង រហូត​អ្នក​ចូលរួម​ក្នុង​កម្មវិធី​តាម​សួរ និង​សរសើរព្រោងព្រាត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *