គំនូរមួយផ្ទាំងគូសចេញពីការស្រមើស្រមៃមែនពិត ប៉ុន្តែបង្កប់អត្ថន័យដ៏អស្ចារ្យ!

ធ្លាប់​តែ​ឃើញ​វិចិត្រករ​ដែល​គូរ​រូប​ដោយ​ប្រើប្រាស់​ក្បួន​ខ្នាត​ត្រឹមត្រូវ​ទម្រាំ​តែ​បាន​ចេញ​ជា​គំនូរ​មួយ​ផ្ទាំង ប៉ុន្តែ​ពេល​បាន​មក​ជួប​បងស្រី​ម្ចាស់​គំនូរ Nyart Gallery ម្នាក់​នេះ​វិញ គឺ​គាត់​ប្រើប្រាស់​នូវ​សតិសម្បជញ្ញៈ​ញាណ​របស់​ខ្លួន ដើម្បី​គូស​ចេញ​ជា​គំនូរ​មួយ​ដែល​បង្កប់​អត្ថន័យ​អប់រំ​ដ៏​ជ្រាលជ្រៅ​ពី​មួយ​ផ្ទាំង​ទៅ​មួយ​ផ្ទាំង។

ថ្ងៃនេះ AMS នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ស្គាល់​ពី​ភាព​អស្ចារ្យ​របស់​ផ្ទាំង​គំនូរ​ដែល​កើត​ចេញ​ពី​អារម្មណ៍​ស្រមើស្រមៃ​របស់​ម្ចាស់​ស្នាដៃ​រូប​នេះ។

Nyart Gallery គឺជា​ឈ្មោះ​ផ្ទះ​គំនូរ​មួយ​ដែល​បងស្រី នី វណ្ណៈ បាន​ដាក់​ជា​ផ្លូវការ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​មួយ​ចំនួន​របស់​ខ្លួន។ ទម្រាំ​តែ​បាន​គំនូរ​មួយ​ផ្ទាំង​ៗ ម្ចាស់​គំនូរ​រូប​នេះ​ត្រូវ​ធ្វើការ​គូស​ដោយ​ប្រើ​ការ​ស្រមើស្រមៃ និង​សិល្បៈ​ច្នៃប្រឌិត​របស់​ខ្លួន​គួប​ផ្សំ​ជាមួយ​តិចនិក​ដ៏​ពិសេស​ពី​កំណើត​ផង។ អ្វី​ដែល​ខុស​ប្លែក​ពី​វិចិត្រករ​ផ្សេង​ៗ​គឺ គំនូរ​នីមួយ​ៗ​របស់​គាត់​សុទ្ធសឹងតែ​កើត​ចេញ​ពី​អារម្មណ៍ និង​ហេតុការណ៍​ផ្សេង​ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​ជីវិត​ជាក់ស្ដែង​ដោយ​មិន​ចាំបាច់​អនុវត្តន៍​តាម​វិធីសាស្ត្រ​គូរ​តាម​ដំណាក់កាល​ឡើយ។

ប្រភេទ​គំនូរ​ដែល​បង​ស្រី​បាន​គូរ គឺ​មាន​ដល់​ទៅ ៥ ប្រភេទ​ដែល​មាន​អត្ថន័យ និង​តិចនិក​នៃ​ការ​គូរ​ក៏​ខុស​ៗ​គ្នា។ ផ្ទាំង​គំនូរ​ទាំង​ប្រាំ​ប្រភេទ​នោះ​មាន​ដូចជា៖

– ប្រភេទ​ផ្ទាំង​គំនូរ​បែប Portrait Painting ដែល​ភាគច្រើន​គាត់​បាន​គូសចេញ​ជា​រូបរាង​មនុស្ស ឬ​មុខ​មនុស្ស​នរណា​ម្នាក់​ដោយ​បាន​បង្កប់​នូវ​អត្ថន័យ និង​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ការ​លាយ​ព៌ណ​រំលេច​សោភណភាព​ប្លែក​ៗ​ចូល​ទៅ​ក្នុង​នោះ។

– ប្រភេទ​គំនូរ​ទី​២ គឺ Finger Painting ដែល​មាន​ន័យ​ថា​វិចិត្រករ​ត្រូវ​ប្រើប្រាស់​ម្រាមដៃ​របស់​ខ្លួន​ផ្ដិត​ទៅ​ពណ៌​ផ្សេង​ៗ ហើយ​ផ្ដិត​បន្ត​ទៅ​ផ្ទាំង​គំនូរ​ដ៏​ធំ​មួយ ដើម្បី​បង្កើត​បាន​ជា​រូបរាង​ប្លែក​ៗ​ដែល​មាន​ដូចជា រូប​ព្រៃ​ហេមពាន្ត ព្រៃ​វេទមន្ត​ជាដើម។

– ប្រភេទ​គំនូរ​ទី​៣ គឺ Pour Painting តិចនិក​នៃ​ការ​គូស​គឺ​ត្រូវ​ធ្វើ​ការ​ចាក់​ពណ៌​ទៅ​លើ​ផ្ទាំង​គំនូរ​តែម្ដង ហើយ​បន្ទាប់មក​ម្ចាស់​ស្នាដៃ​ធ្វើការ​ឆ្នៃ​ឲ្យ​ចេញ​ជា​រូបរាង​អ្វី​មួយ​ដែល​បង្កប់​នូវ​អត្ថន័យ និង​ភាព​អស្ចារ្យ​នៅ​ក្នុង​នោះ។

– ប្រភេទ​ទី​៤ គឺ Abstract Painting គឺជា​ប្រភេទ​ផ្ទាំង​គំនូរ​ដែល​គូស​ឡើង​នៅ​លើ​ផ្ទាំង​គំនូរ​ដ៏​ធំ​មួយ ហើយ​រូប​ភាគច្រើន​ដែល​គាត់​គូរ គឺ​មាន​លក្ខណៈ​សាំញ៉ាំ និង​ស្មុគស្មាញ​ច្រើន ប៉ុន្តែ​នៅ​ពេល​ដែល​គូរ​រួច គឺ​រូប​នោះ យើង​នឹង​អាច​មើល​ឃើញ​នូវ​អត្ថន័យ​ផ្សេង​ៗ​គ្នា ឧទាហរណ៍​ដូចជា​រូប​មនុស្ស​កំពុង​ធ្វើ​សមាធិ រូប​មនុស្ស​ស្រី​រៀប​ផ្កា និង​សួន​ច្បារ​ដ៏​អាថ៌កំបាំង​ជាដើម។

– ប្រភេទទី៥ គឺ Tripe Art Painting គឺជា​ប្រភេទ​ផ្ទាំង​គំនូរ​មួយ​ដែល​គូស​ឡើង​ដោយ​ប្រើប្រាស់​ជក់​ជ្រលក់​ជាមួយ​ពណ៌ ហើយ​ភាគច្រើន​ផ្ទាំង​គំនូរ​របស់​គាត់​គឺ​គូរ​ឡើង​ជា​លក្ខណៈ​រូប​មួយ ដែល​អាច​ឲ្យ​យើង​មើល​ឃើញ​ពី​រូបរាង និង​អត្ថន័យ​របស់​វា​បាន​យ៉ាង​ងាយ។

បងស្រី វណ្ណៈ ម្ចាស់​ផ្ទះ​គំនូរNyart Gallery បាន​រៀបរាប់​ថា ផ្ទាំង​គំនូរ​របស់​ខ្លួន​គឺ​មាន​លក្ខណៈ​ខុស​ពី​គេ​ច្រើន ដោយសារគ្រប់​ផ្ទាំង​គំនូរ​ទាំងអស់​គឺ​ត្រូវ​បាន​គូស​ឡើង​តាម​បែប​ស្រមើស្រមៃ និង​តាម​អារម្មណ៍​ដែល​ខ្លួន​មាន ហើយ​គ្រប់​ផ្ទាំង​គឺ​ត្រូវតែ​កើត​ឡើង​ពី​ការ​តាំង​ចិត្ត និង​ការ​អត់ធ្មត់​របស់​ខ្លួន។

ក្រៅ​អំពី​ការងារ​ក្រៅ​ម៉ោង​បងស្រី ក៏​មាន​បើក​បង្រៀន​សិស្ស ដើម្បី​ឲ្យ​ពួកគាត់​ចេះ​គូរ​រូប ហើយ​អាច​បង្កើត​អ្វី​ៗ​បាន​ដោយ​ខ្លួនឯង។ អ្វី​ដែល​បង​ស្រី​តែងតែ​បង្រៀន​នោះ​គឺ សិស្ស​ទាំងអស់​មិន​ចាំបាច់​គូរ​តាម​ក្បួនខ្នាត​ដូច​​អ្វី​ដែល​គ្រូ​ដទៃ​ទៀត​បាន​បង្រៀន​ឡើយ។ ដោយឡែក​សិស្ស​ទាំងអស់​ត្រូវតែ​គូសវាស​រួច​ហើយ​ពិនិត្យ​រក​កំហុស​របស់​ខ្លួន​តាម​ក្រោយ ដូចជា​អ្វី​ដែល​គាត់​តែងតែ​បញ្ជាក់គឺ Learn From Mistakes។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ចំពោះ​អ្នក​ដែល​ចង់​ទិញ និង​ចុះ​ឈ្មោះ​ធ្វើ​ជា​សិស្ស​របស់​គាត់ សូម​ធ្វើការ​ទាក់ទង​ទៅកាន់​ទំព័រ​ហ្វេសប៊ុក​របស់ Nyart Gallery ផ្ទាល់តែម្ដង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី