គួរឱ្យសរសើរណាស់! ចាស់ៗក្នុងខេត្តនេះ ដឹកដៃគ្នាមកអានសៀវភៅព្រោងព្រាត

ចាស់​ៗ​ជា​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត​កែប​បាន​កំពុង​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​ការ​កោត​សរសើរ ​ខណៈ​ពួក​គាត់​បាន​ដឹកដៃ​គ្នា​ត្រសង​ដើរ​តម្រង់​មក​កាន់​កូន​ឡាន​ទេសចរណ៍​អំណាន​ ដើម្បី​អាន​សៀវភៅ​កំពុង​តម្រៀប​គ្នា​យ៉ាង​មាន​របៀប​ ត្រៀម​ចាំ​អ្នក​អាន។​​​

ពិត​ជា​គួរ​ឱ្យ​សរសើរ​ដល់​ចាស់​ៗ​នៅ​ក្នុង​ខេត្ត​កែប​ដែល​បាន​ចំណាយ​ពេល​វេលា​មក​ក្រេប​យក​ចំណេះ​ដឹង​និង​ហ្វឹក​ហាត់​ការ​គិត​តាម​រយៈ​ការ​អាន​សៀវភៅ​ដែល​បាន​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​ពី​លើ​ភ្នំ​គិរីរម្យ​ ខេត្ត​កំពង់ស្ពឺ​។​ កាល​ពី​ថ្ងៃ​១​ មករា​ ២០២៥ ​កូន​ឡាន​​​​ទេសចរណ៍​អំណាន​បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​កែប ​ព្រម​ជាមួយ​សៀវភៅ​ជា​ច្រើន​រយ​ក្បាល​​​រង់ចាំ​អ្នក​ស្រលាញ់​ និង​ចូលចិត្ត​ការ​អាន​។

​មក​ដល់​ខេត្ត​កែប​ភ្លាម​ស្ថាបនិក​សាលា​ដូង​រូប​នេះ​ហាក់​មិន​សូវ​ឃើញ​មាន​អ្នក​ចាប់​អារម្មណ៍​ក្នុង​ការ​អាន​ច្រើន​នោះ​ខណៈ​៣​ថ្ងៃ​ដំបូង​មាន​ចំនួន​អ្នក​អាន​តិច​តួច​ហើយភាគ​ច្រើន​ជា​កុមារ​តូច​ៗ​។ ដោយ​ឡែក​ស្រាប់​តែ​ម្សិល​មិញ​ដែល​ត្រូវ​ជា​ថ្ងៃ​៤​ កុម្ភៈ ​២០២៥​ មនុស្ស​វ័យ​ចំណាស់​ជា​ច្រើន​នាក់ ​(​ភាគ​ច្រើន​ជា​ស្ត្រី​)​ បាន​នាំ​គ្នា​ដឹក​ដៃ​ត្រសង​មក​កាន់​កូន​ឡាន​ទេសចរណ៍​របស់​លោក​ និង​បាន​អង្គុយ​អាន​សៀវភៅ​ទៅ​តាម​ចំណូលចិត្ត​របស់​ពួក​គាត់​។ ​ក្រោយ​បាន​ឃើញ​សកម្មភាព​បែប​នេះ​លោក ​អ៊ុក​ វណ្ណ​ដេ​ បាន​ពោល​យ៉ាង​ដូច្នេះ​ថា ​«កុំ​លេង​ជាមួយ​កែប!ថ្វី​ដ្បិត​ថា​មិន​សូវ​មាន​យុវជន​មក​អាន​សៀវភៅ​ច្រើន​ តែ​យុវ​ចាស់​អាន​ប៉ះ​សក់​ !»។

យ៉ាង​ណា​មិញ​ តាម​រយៈ​រូបភាព​ដែល​បង្ហោះ​ដោយ​ស្ថាបនិក​សាលា​ដូង​​រូបនេះក៏​ឃើញ​មាន​ព្រះ​សង្ឃ​ យុវជនប្រុស-ស្រី​ បាន​អង្គុយ​អាន​សៀវភៅ​ព្រម​ជាមួយ​មនុស្ស​ចាស់ដែលមានចំនួនច្រើនជាងគេ៕

រូបភាព៖ Van Day Ouk



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម



Leave a Reply

Your email address will not be published.Required fields are marked *