កម្ពុជាជាប្រទេសសម្បូរទៅដោយខេត្តប្រមូលផ្ដុំតំបន់ទេសចរច្រើនដូចជាតំបន់មាត់សមុទ្ទ ភ្នំ និងតំបន់ប្រាសាទ។ ក្នុងនោះសៀមរាបជាខេត្តមួយរបស់កម្ពុជាដែលសម្បូរប្រាង្គប្រាសាទបុរាណខ្មែរច្រើនជាងគេ ហើយប្រាសាទអង្គរវត្តបានក្លាយជាគោលដៅទេសចរសំខាន់ក្នុងខេត្តសៀមរាបផងដែរ។

ទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិសុទ្ធតែបានដឹង និងបានឮពីកិត្តិសព្ទដ៏ល្បីខ្ទរខ្ទារ ភាពអស្ចារ្យរបស់ប្រាសាទបុរាណរបស់ខ្មែរមួយនេះ ដែលមិនត្រឹមតែជាប្រាសាទមានអាយុកាលរាប់រយឆ្នាំប៉ុណ្ណឹងទេ តែប្រាសាទបុរាណមួយនេះបានក្លាយជាទីតាំងដែលគយគន់ថ្ងៃរះស្អាតបំផុត ដោយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសក្នុងអាស៊ានផងដែរ។
ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្តតែងទន្ទឹងរង់ចាំវត្តមានព្រះអាទិត្យដែលរះឡើងនាពេលព្រឹកព្រលឹមជាមួយសម្រស់ចាំងចែងពណ៌មាសក្រាលគ្របពាសពេញមេឃ ដែលនេះជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងកម្រ។ ក្រៅពីប្រាសាទអង្គរវត្ត ក៏នៅមានប្រាង្គប្រាសាទបុរាណជាច្រើនផ្សេងទៀតដូចជាប្រាសាទបាយ័ន ប្រាសាទនាគព័ន្ធ ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយឆ្មា … ដែលមានអាយុកាលរាប់រយឆ្នាំ និងមានប្រវត្តិដែលជាប់ពាក់ព័ន្ធគ្នាគួរឱ្យចង់សិក្សាស្វែងយល់។






មិនតែប៉ុណ្ណោះ នៅក្នុងខេត្តសៀមរាបក៏មានអាហារតំបន់ដូចជាប្រហុក នំបញ្ចុក នំអាកោ និងរបស់ប្រើប្រាស់ផ្សេងដែលធ្វើដោយដៃក្មេងៗ និងចាស់ៗក្នុងតំបន់ដែលបងប្អូនប្រជាជនក្នុងស្រុករៀបចំធ្វើ ដើម្បីលក់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅក្នុងតំបន់នៃខេត្តមួយនេះផងដែរ។
សៀមរាបជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរបែបបុរាណច្រើនដែលអាចឱ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកកម្សាន្ត ព្រមទាំងទទួលយកភាពអស្ចារ្យពីប្រាសាទបុរាណជាច្រើនមានក្នុងខេត្តមួយនេះ៕
ប្រភពរូបភាព ៖ ROMA


























Account
Security
Favourite Content