ទីសក្ការបូជានៃសាសនាបាហៃ ជាគោលដៅទេសចរណ៍បែបសាសនាមួយក្នុង ខេត្តបាត់ដំបង មានទីតាំងស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង តាមផ្លូវពីភូមិបោះពោធិ៍ឆ្ពោះទៅកាន់ភូមិអូរស្រឡៅ ចំងាយពីប្រហែល៧គីឡូម៉ែត្រពីក្រុងបាត់ដំបង។ នេះបើតាមប្រភពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

ទីសក្ការបូជាបាហៃ ជាកន្លែងដែលមានភាពស្ងប់ស្ងាត់ សម្រាប់អ្នកដែលត្រូវការសមាធិឲ្យស្ងប់ចិត្ត។ ទីសក្ការបូជាបាហៃនៅបាត់ដំបងនេះ បើកឲ្យភ្ញៀវទេសចរចូលទស្សនាផងដែរ ប៉ុន្តែហាមមិនឲ្យមានការបរិភោគ ផឹកគ្រឿងស្រវឹង ឬថតរូប នៅក្នុងអគារធំនោះទេ។

សាសនាបាហៃ ត្រូវបានប្រជាជនមួយចំនួន មានជំនឿថា ជាសាសនាមួយ ដែលមានទិសដៅបង្រួមបង្រួមសាសនាទាំងអស់ក្នុងពិភពលោក ក៏ដូចជាការរស់នៅរបស់ប្រជាជនផងដែរ។ គួរបញ្ជាក់ថា ទីសក្ការៈបូជាសាសនាបាហៃនេះ ត្រូវបានច្នៃប្រឌិតរូបរាងឡើងដោយលោក តាំង សុចិត្តវិទូ បណ្ឌិតផ្នែកស្ថាបត្យកម្មសិក្សានៅសហរដ្ឋអាមេរិក និងត្រូវបានដាក់សម្ភោធជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ៕




រូបភាព៖ គឹម បញ្ញារ័តន៍


























Account
Security
Favourite Content