The Marvels ក្លាយជាភាពយន្ដរកបានចំណូលតិចបំផុតរបស់ Marvel នៅសប្ដាហ៍ដំបូង

កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ភាពយន្ដខ្នាតធំរបស់ Marvel Studio រឿង “The Marvels” បានចាក់បញ្ចាំងជាផ្លូវការនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនានាជុំវិញពិភពលោក។ រឿងនេះមានការចូលរួមសម្ដែងពីតារាល្បីៗ ដូចជា Brie Larson. Iman Vellani, Sameul L.Jackson, Park SeoJoon និងផ្សេងៗ ទៀត។

មែនទែនទៅ បន្ទាប់ពីចាក់ផ្សាយជាផ្លូវការរឿងនេះក៏បានក្លាយជាប្រធានបទត្រូវគេវែកញែកពាសពេញបណ្ដាញសង្គម។ មួយក្នុងចំណោមនោះគឺការលេចមុខរបស់តារាប្រុសកូរ៉េ Park SeoJoon មានត្រឹមរយៈពេល ២ នាទី ៤៧ វិនាទីប៉ុណ្ណោះ ដោយគ្រប់គ្នារំពឹងទុកថាលោកជាតួអង្គសំខាន់ម្នាក់ក្នុងភាពយន្ដ The Marvels។

ក្រៅពីចំណុចខាងលើ ភាពយន្ដរបស់ Marvel មួយនេះហាក់មិនសូវរកបានប្រាក់ចំណូលខ្ពស់ដូចការរំពឹងទុកឡើយ ជាពិសេសបើប្រៀបធៀបនឹងភាពជោគជ័យរបស់សែស្រឡាយរឿងនេះកាលពីវគ្គមួយគឺអាចរកបានចំណូលច្រើនជាង ១,១ ពាន់លានដុល្លារអាមេរិក។ “The Marvels” ត្រូវបានគេរំពឹងថា អាចរកបានប្រាក់ចំណូលចន្លោះពី ៧០ ទៅ ៧៥​ លានដុល្លារអាមេរិកនៅពេលចាក់ផ្សាយសប្ដាហ៍ដំបូងនៅសហរដ្ឋអាមេរិក និងកាណាដា តែជាក់ស្ដែងភាពយន្ដនេះអាចរកបានត្រឹម ៤៦ លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈប្រាក់ចំណូលសរុបទូទាំងពិភពលោកអាចរកបានត្រឹមជាង ១១១ លានដុល្លារអាមេរិក។ ដើមឡើយរឿងដែលអាចរកចំណូលទាបបំផុតនៅសប្ដាហ៍ដំបូងរបស់ Marvel គឺ “The Incredible Hulk” រកបាន ៥៥,៤ លានដុល្លារអាមេរិកនៅឆ្នាំ ២០០៨ និង “Ant-Man” រកបាន ៥៧,២ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៥។

គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មាន Forbes បានឲ្យដឹងថា “The Marvels” ជាភាពយន្ដមួយដែលចំណាយដើមទុនអស់ច្រើនរហូតដល់ ២០០ ទៅ ២៧០ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នប្រាក់ចំណូលដែលរកបានមិនទាន់អាចស្រង់ដើមបាននៅឡើយនោះទេ។ មហាជនជាច្រើនជឿថា រឿងមួយនេះប្រឈមមុខនឹងការខាតដើមក្រោយមិនសូវមានអ្នកទៅទស្សនា និងការរិះគន់ពាសពេញបណ្ដាញសង្គម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយចេញពីមន្ទីរពេទ្យ Samantha Ko សម្រេចចិត្តទម្លាយមូលហេតុនៅពីក្រោយការដុះដុំពកលើកញ្ចឹង ក

បន្ទាប់ពីទទួលពានរង្វាន់ជា «តួរងស្រីឆ្នើមរបស់ TVB ឆ្នាំ ២០២៣» ក្នុងរឿង The QUEEN of News ហើយបានធ្វើឱ្យតារាស្រី Samantha Ko

ចិត្ត កញ្ចនា តំណាងសិល្បករកម្ពុជា ចូលរួមកម្មវិធី ROUND FESTIVAL នៅកូរ៉េ

ឆ្នាំនេះ ចិត្ត កញ្ចនា ក្លាយជា​សិល្បករ​កម្ពុជា​ដែល​ទៅ​ចូលរួម​កម្មវិធី​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង គឺ ROUND FESTIVAL។ ម្ចាស់​បទ «អ្នក​ដទៃ» បាន​បង្ហាញ​ពី​ដំណឹង​ល្អ​នេះ​ដល់​អ្នក​គាំទ្រ

ប៉ុន សុរ៉ាវត្តី មិនខ្លាចធ្លាក់កូដ ពេលបើកចំហទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ជនជាតិសិង្ហបុរី

ទោះបីជាកន្លងមកធ្លាប់មានមតិអវិជ្ជមានលើកឡើងអំពីការបើកចំហទំនាក់ទំនងស្នេហាអាចធ្វើឱ្យធ្លាប់ប្រជាប្រិយភាពរបស់​អ្នកសិល្បៈ ក៏បវរកញ្ញារូបស្រស់ ប៉ុន សុរ៉ាវត្តី ម្ចាស់មកុដ

រឿងដែលព្រះនាង ជេនណា សម្តែងជាប់ជា International Film មានអ្នកមើលច្រើនជាងគេនៅមីយ៉ាន់ម៉ា 

មិនត្រឹមតែផ្ទុះការគាំទ្រខ្លាំងសម្រាប់ការចាក់បញ្ចាំងក្នុងស្រុកប៉ុណ្ណោះទេ ខ្សែភាពយន្តខ្នាតធំ «បណ្ដាសានាងរាត្រី» ដែល ព្រះនាង នរោត្តម ជេនណា ចូលរួមសម្តែងក៏ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាក្នុងការចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment Co.,LTD. កាលពីយប់

ជិតដល់ថ្ងៃការ តារាសម្ដែង Ma Dong Seok ទម្លាយអារម្មណ៍ជ្រាលជ្រៅចំពោះភរិយាដែលតស៊ូជាមួយគ្នាតាំងពីក្រលំបាក

តារាសម្ដែងប្រុសកូរ៉េ Ma Dong Seok ដែលជាតួឯកក្នុងសែស្រលាយរឿងប៉ូលីសស៊ើបអង្កេត “The Roundup” ថ្មីៗនេះបានចែករំលែកអារម្មណ៍ដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះភរិយារបស់

ទោះរៀបការយូរឆ្នាំប៉ុណ្ណា ប្ដីប្រពន្ធតារាហុងកុងជើងចាស់ Chilam Cheung បណ្ដើរគ្នាដើរផ្សារយ៉ាងផ្អែមល្ហែម

ថ្មីៗនេះគូស្នេហ៍ដែលសុទ្ធតែជាកំពូលតារាសម្ដែងប្រចាំហុងកុងគឺ Chilam Cheung និង Anita Yuen ត្រូវបានគេប្រទះឃើញថាអ្នកទាំងពីរបានចំណាយ

តស៊ូរាប់ទសវត្សរ៍! ទីបំផុត កុំកុំ បានឡើងតំណែងជាតួឯកនៅហូលីវូដក្នុងរឿង “John Wick” វគ្គថ្មី

កំពូលតារាសម្ដែងហុងកុង Donnie Yen (កុំកុំ) បានសម្រេចជោគជ័យមួយជំហានទៀតនៅហូលីវូដ ខណៈដែលលោកគ្រោងនឹងសម្តែងជាតួឯកក្នុងភាពយន្ត spinoff ថ្មីមួយពីស៊េរីរឿង

កម្មវិធីបង្ហាញម៉ូដឈុតក្នុង Victoria’s Secret ត្រលប់មកវិញហើយ សម្រាប់រដូវស្លឹកឈើជ្រុះ 2024

កម្មវិធីបង្ហាញម៉ូដខោអាវ Victoria's Secret កាលពី​មុន គឺជា​ទី​ពេញ​និយម​បំផុត​សម្រាប់​អតិថិជន​របស់​ម៉ាក​យីហោ​មួយ​នេះ ព្រោះ​បាន​ទស្សនា​ម៉ូដ​ថ្មី​ដែល​មាន​បន្ថែម​ការ​តុបតែង​ប្លែក​ៗ និ

វិលត្រឡប់ម្ដងនេះ ឱក សុគន្ធកញ្ញា នៅតែស្អាតខ្ញង់មិនប្រែ បើទោះសម្រាលកូនបានជាង ២ ខែ

បើ​ទោះ​ជា​ទើប​សម្រាល​កូន​ទី​២ ក៏​ពិតមែន តែ​តារា​ចម្រៀង​ស្រី​សំនៀង​ផ្អែម ឱក សុគន្ធកញ្ញា បាន​វិល​ត្រឡប់​មក​កាន់​ការងារ​វិញ​ជា​ធម្មតា​ហើយ តែ​មិនមែន​ការ​ចេញ​បទ​ចម្រៀង​អ្វី​ឡើយ