ក្រសួងបរិស្ថានប្រកាសផ្ដល់រង្វាន់ដល់ជយលាភីចំនួន ៣ រូបក្នុងការប្រកួតគំនូរកេសរកូល ប្រភេទពណ៌ទឹក នៅក្នុងវេទិកាកេសរកូលជាតិលើកទី៥ ក្រោមប្រធានបទ «គុណតម្លៃកេសរកូលព្រៃចំពោះប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍ និងសេដ្ឋកិច្ច»។


នាថ្ងៃទី ២៦ ខែ វិច្ឆិកា ខាងមុខនេះ ក្រសួងនឹងរៀបចំវេទិកាកេសរកូលជាតិ លើកទី៥ ដោយមានការតាំងបង្ហាញប្រភេទកេសរកូលព្រៃ កេសរកូលកូនកាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវចម្រុះជាច្រើនផ្សេងទៀត។ វេទិកាលើកនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង របៀបដាំដុះ និងការថែទាំ ព្រមទាំងគុណតម្លៃ និងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនេះក្នុងប្រព័ន្ធអេកូឡូស៊ី។
នៅក្នុងវេទិកាកេសរកូលជាតិឆ្នាំនេះ ក្រសួងក៏បានរៀបចំការប្រកួតគំនូរកេសរកូល ដោយជ្រើសរើសជយលាភីចំនួន ៣ រូប ជាមួយប្រាក់រង្វាន់ ១លានរៀល សម្រាប់អ្នកលេខ១ , ៨ សែនរៀល សម្រាប់អ្នកលេខ២ និង៦សែនរៀលសម្រាប់អ្នកលេខ៣ រួមទាំងរង្វាន់លួងចិត្តចំនួន ២ រូបដោយទទួលបានទឹកប្រាក់ ២សែនរៀល ហើយអ្នកទាំង ៥ នឹងទទួលបានបណ្ណសរសើរម្នាក់១ផងដែរ។




សម្រាប់លក្ខខណ្ឌនៃការចូលរួមប្រកួតគំនូរកេសរកូល បេក្ខជនទាំង២ភេទត្រូវមានអាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ។ សម្រាប់ប្រភេទគំនូរចូលរួមជាប្រភេទគំនូរពណ៌ទឹក។ ទំហំគំនូរ A3។ អ្នកដែលមានបំណងចង់ចូលរួមប្រកួតត្រូវផ្ញើរូបថតគំនូរ ដែលមានគុណភាពច្បាស់ល្អ និងវីដេអូដំណើរការនៃការគូរ ពីពេលចាប់ផ្ដើមដល់បញ្ចប់ មកកាន់ក្រុមការងារនាយកដ្ឋានជីវចម្រុះ នៃក្រសួងបរិស្ថាន តាមរយៈអ៊ីម៉ែល samoeurn.sothyroth@moe.gov.kh ឬតេឡេក្រាម ០១៧ ៨៧៧ ៣៧៧។ ផុតកំណត់ចូលរួមនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥៕
រូបភាព ៖ Ministry of Environment

























Account
Security
Favourite Content