វៀតណាមចេញច្បាប់ផាកពិន័យឪពុកម្តាយ ដែលបង្ខំកូនឱ្យរៀនលើសពីសមត្ថភាព

យោងតាមសារព័ត៌មាន VN Express ប្រទេសវៀតណាមត្រៀមដាក់ច្បាប់ផាកពិន័យចំពោះការបង្ខិតបង្ខំសមាជិកគ្រួសារឱ្យសិក្សាលើសពីសមត្ថភាពជាទឹកប្រាក់ ៥-១០ លានដុង ឬ ២០០-៤០០ ដុល្លារអាមេរិក ចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ ខណៈឪពុកម្តាយមានការភ័ន្តច្រឡំនឹងច្បាប់ថ្មីនេះនៅឡើយ។

ច្បាប់ថ្មីស្ដីពី “ការផាកពិន័យសម្រាប់ការបង្ខំកុមារឱ្យសិក្សាលើសពីសមត្ថភាព” បានធ្វើឱ្យឪពុកម្តាយជាច្រើនមានការងឿងឆ្ងល់ ស្របពេលដែលឪពុកម្តាយបានរៀបរាប់ថា ខ្លួនក៏ទទួលសម្ពាធពីសាលារៀន​ ដែលណែនាំឱ្យខ្លួនជួយជំរុញឱ្យកូនៗខិតខំសិក្សាបន្ថែមដែរ។​

លោកស្រី Thao ដែលជាអ្នករស់នៅក្នុងទីក្រុង​ហាណូយ បាននិយាយថា​៖ “ប្រសិនបើការបង្ខំកូនប្រុសរបស់ខ្ញុំឱ្យសិក្សាត្រូវបានចាត់ទុកថាជាការរំលោភបំពាន ខ្ញុំនឹងត្រូវលក់ផ្ទះរបស់ខ្ញុំដើម្បីបង់ប្រាក់ពិន័យ”។

រៀងរាល់យប់ ស្រ្តីវ័យ ៣៥ឆ្នាំរូបនេះបានតស៊ូជាមួយកូនប្រុសរបស់គាត់ដែលកំពុងរៀនថ្នាក់ទី ២ រហូតដល់ជិតពាក់កណ្តាលអធ្រាត្រ ដើម្បីឱ្យគាត់អាចបញ្ចប់កិច្ចការផ្ទះទាំងអស់ ដោយលោកស្រីបានឱ្យដឹងបន្ថែមថា៖ “ប្រសិនបើខ្ញុំមិនអង្គុយក្បែរគាត់ទេ គាត់នឹងមិនសរសេរសូម្បីតែមួយបន្ទាត់”។

ដោយឡែក នៅគ្រាដែលលោកស្រីមិនសូវតឹងរឹងជាមួយកូន លោកស្រីបែរជាទទួលបានសំបុត្រពីគ្រូបង្រៀន ដែលមានអត្ថន័យចង់ឱ្យលោកស្រីជួយជំរុញកូនបន្ថែមទៀត។ ហេតុដូច្នេះ ទើបលោកស្រីបានឆ្លើយតបនឹងទៅនឹងការចេញច្បាប់ថ្មីនេះវិញថា៖ “បើសិនជាគ្រូចង់ឱ្យខ្ញុំឈប់បង្ខំកូនខ្ញុំទៀត គ្រូគួរតែដាក់កិច្ចការផ្ទះតិចជាងនេះ”។

ពលរដ្ឋម្នាក់ទៀត គឺលោកស្រី Nguyen Hanh Phuc បានបង្ហាញការព្រួយបារម្ភដូចគ្នា ដោយលោកស្រីនិយាយថា៖ “នៅពេលខ្ញុំកំពុងតែអានច្បាប់ថ្មីនេះ កូនស្រីខ្ញុំមកផ្ទះល្មម។ ខ្ញុំបានបិទទូរស័ព្ទភ្លាមៗ ដោយខ្លាចនាងឃើញវា ហើយប្រើវាជាលេសដើម្បីគេចវេះពីការរៀន”។

អ្នកស្រីនិយាយថា កូនស្រីរបស់គាត់ចូលចិត្តលេង ហើយជារឿយៗត្អូញត្អែរពីការឈឺក្បាល ឬអស់កម្លាំង នៅពេលដែលនាងត្រូវរៀន។ លោកស្រីសើច ហើយនិយាយថា៖ “ប្រសិនបើនាងដឹងអំពីច្បាប់នេះ នាងប្រហែលជានឹងធ្វើពុតជាដួលសន្លប់ ហើយហៅប៉ូលីសមកចាប់ខ្ញុំជាមិនខាន”។

អ្វីដែលធ្វើឱ្យឪពុកម្តាយភ័ន្តច្រឡំបំផុត គឺនិយមន័យមិនច្បាស់លាស់នៃឃ្លាថា “ការសិក្សាហួសពីសមត្ថភាព” ដោយលោកស្រី Nguyen Hanh Phuc បានរៀបរាប់បន្តថា៖ “កូនម្នាក់ៗគឺផ្សេងគ្នា។ ប្រសិនបើខ្ញុំមិនស្តីបន្ទោសកូនរបស់ខ្ញុំទេ គាត់នឹងមិនប៉ះប៊ិចឡើយ។ ប្រសិនបើសកម្មភាពនេះ នឹងធ្វើឱ្យខ្ញុំត្រូវផាកពិន័យ ប្រាក់ខែរបស់ខ្ញុំមិនគ្រប់គ្រាន់ទេ”។

ផ្អែកតាមការសិក្សាលើសិស្សអនុវិទ្យាល័យ ៦០០នាក់ក្នុងរយៈពេល ៣ឆ្នាំ អ្នកជំនាញបានរៀបរាប់ថា ឪពុកម្តាយច្រើនតែជាមូលហេតុចម្បងនៃភាពតានតឹងរបស់សិស្ស ខណៈការសិក្សារបស់ UNICEF វៀតណាមក្នុងឆ្នាំ ២០២១ ក៏បានរកឃើញផងដែរថា សិស្សជាច្រើនមានអារម្មណ៍អស់កម្លាំង និងខ្លាចឪពុកម្តាយរបស់ពួកគេខកចិត្ត នៅពេលដែលពួកគេមិនបានបំពេញតាមការរំពឹងទុក។

អ្នកស្រាវជ្រាវជនជាតិវៀតណាម Le Hoang Phong ពីសាកលវិទ្យាល័យ University College London ក្នុងចក្រភពអង់គ្លេស និយាយថា ការបង្ខំខាងលើនេះអាចនឹងប៉ះពាល់ដល់ទឹកចិត្តរបស់កូនៗក្នុងការសិក្សា ជាជាងលទ្ធផលដែលប្រសើរជាងមុន ដោយលោកបញ្ជាក់ថា ទឹកចិត្តនេះកើតចេញពីខាងក្នុង មិនមែនដោយការចាប់បង្ខំនោះទេ។

លោកបានរៀបរាប់ថា ក្រៅពីការផាកពិន័យ ភាគីពាក់ព័ន្ទគួរជួយពន្យល់ដល់ឪពុកម្តាយឱ្យយល់ថា តើពួកគេគួរធ្វើយ៉ាងណាឱ្យកូនៗមានអារម្មណ៍ថាមានសុវត្ថិភាពនៅពេលដែលកូនៗកំពុងរៀន។

ទន្ទឹមគ្នា មានការលើកឡើងដោយឡែកថា សម្ពាធនៃការសិក្សាមិនមែនមានប្រភពចេញតែពីគ្រួសារមួយនោះទេ តែគឺកើតចេញពីសង្គមទាំងមូល។ តួយ៉ាង ក្នុងប្រទេសចិន និងសិង្ហបុរី ពិន្ទុគឺជា​ “លិខិតឆ្លងដែនឆ្ពោះទៅរកភាពជោគជ័យ” ដែលធ្វើឱ្យឪពុកម្ដាយត្រូវដាក់សម្ពោធទៅឱ្យកូនដោយអចេតនា។

ខណៈប្រទេសផ្សេងទៀតដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានវិនិយោគយ៉ាងច្រើនលើកម្មវិធីសិក្សាសម្រាប់ឪពុកម្ដាយ ដើម្បីឱ្យឪពុកម្ដាយអាចជួយគាំទ្រកូនៗឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

លោកស្រីបណ្ឌិត Cherry Vu បានបង្ហាញការគាំទ្រសម្រាប់គោលដៅក្នុងការការការពារការរំលោភបំពានផ្លូវចិត្ត រួមទាំងការបង្ខិតបង្ខំលើការសិក្សា តែលោកស្រីយល់ថាច្បាប់នេះ គឺតឹងរឹងពេក។

ជាក់ស្ដែង លោកស្រីបានរៀបរាប់ថា៖ “ឪពុកម្តាយភាគច្រើនមិនមានបំណងធ្វើបាបកូនៗរបស់ពួកគេទេ។ ពួកគេគ្រាន់តែមិនដឹងថា ការស្រឡាញ់ហើយព្យាយាមដាក់ការរំពឹងទុកចំពោះកូន អាចក្លាយជាបន្ទុកដល់កូន។ ច្បាប់នេះគួរតែផ្តោតលើការអប់រំ និងជំនួយដល់ឪពុកម្តាយ មិនមែនគ្រាន់តែការដាក់ទណ្ឌកម្មនោះទេ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *