ក្រសួងសម្រេចកែប្រាក់រង្វាន់ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ ក្រោយការវែកញែកទាក់ទិនសមភាពយេនឌ័រ

ក្រោយ​មាន​ការ​លើក​ឡើង​យ៉ាង​ចម្រូង​ចម្រាស់​ចំពោះ​ប្រាក់​រង្វាន់​នៃ​ការ​ប្រណាំង​កង់​គួក ក្នុង​ព្រឹត្តិការណ៍ «តារា​សាគរ​សាទរ ទេសចរណ៍​សមុទ្រ​កម្ពុជា» ដែល​ហាក់​បង្ហាញ​ពី​ភាព​មិន​ស្មើ​គ្នា​នៃ​សមភាព​យេនឌ័រ ពេល​នេះ​ត្រូវ​បាន​ក្រសួង​​ទេសចរណ៍​ធ្វើ​ការ​កែ​សម្រួល​ហើយ។

មុន​ឈាន​ដល់​ការ​សម្រេច​ចិត្ត​លើ​កែ​សម្រួល​ចំពោះ​ប្រាក់​រង្វាន់​នៅ​ក្នុង​វិញ្ញាសា​ប្រណាំងកង់ ក្នុងចំងាយ ៧០ គីឡូម៉ែត្រ នៃ​ព្រឹត្តិការណ៍ «តារា​សាគរ​សាទរ ទេសចរណ៍​សមុទ្រ​កម្ពុជា» ដំបូង​ឡើយ​អ្នក​រៀប​ចំ​កម្មវិធី​បាន​ប្រកាស​ចំពោះ​ជយលាភី​ប្រាក់​រង្វាន់​លេខ​១ (ផ្នែក​បុរស) ទទួល​បាន ៤០០ ដុល្លារខណៈ​ជយលាភី​លេខ​១​ ផ្នែក​បុរស ​(វ័យ​៤០​ឆ្នាំ​ឡើង) និង​ផ្នែក​នារី ទទួល​បាន​ត្រឹម​តែ ២០០ ដុល្លារ ពោល​គឺ​លើស​ពាក់​កណ្ដាល ខណៈ​ជយលាភី​លេខ​២​ និង​លេខ​៣ ​ផ្នែក​បុរស​ក៏​លើសផ្នែកទាំង២​ពាក់​កណ្ដាល​ដូច​គ្នា​។

ក្រោយ​សេចក្ដី​ជូន​ដំណឹង​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ បណ្ដា​មហាជន​អ្នក​នៅ​ក្នុង​បណ្ដាញ​សង្គម​បាន​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​គោលការណ៍​នៃ​ការ​រៀប​ចំ​ប្រាក់​រង្វាន់​សម្រាប់​ជយលាភី​ប្រកួត​លើ​វិញ្ញាសា​ប្រណាំង​កង់​គួក ដែល​បាន​បង្ហាញ​ពី​ភាព​មិន​ស្មើ​គ្នា​នៃ​សមភាព​យេនឌ័រ​រវាង​បុរស​និង​ស្ត្រី។ យ៉ាង​ណា​មិញ ពេល​នេះ​ក្រសួង​បាន​ធ្វើ​ការ​កែ​សម្រួល​ហើយ​ដោយ​ជយ​លាភី​លើ​ផ្នែក​ទាំង​បី​ទទួល​បាន​ប្រាក់​រង្វាន់​ស្មើៗ​គ្នា។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់គួក នឹង​រៀប​ចំ​ធ្វើ​នៅក្នុងខេត្តកោះកុង នា​ថ្ងៃ​ទី ២៩ វិច្ឆិកា ២០២៥ ខាង​មុខ​នេះ ។ សម្រាប់​ការ​ចុះឈ្មោះ​ចូលរួម​គឺ​មិន​តម្រូវ​បង់ប្រាក់​នោះទេ ហើយថែមទទួល​បាន​អាវយឺតទៀតផង។ គួរបញ្ចាក់ថា ក្រៅ​អំពី​វិញ្ញាសា​ប្រណាំង​កង់​គួក ព្រឹត្តិការណ៍ «តារា​សាគរ​សាទរ ទេសចរណ៍​សមុទ្រ​កម្ពុជា» ក៏​មាន​ការ​ប្រណាំង​ម៉ូតូ​ទឹក និង​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ផង​ដែរ៕

សម្រាប់អ្នកដែលចង់ចូលរួមអាចចុះឈ្មោះតាមរយៈលីងខាងក្រោម ៖ https://forms.gle/BJ1HJ3f3AUvCF4SQ9 ឬ ក៏អាចស្កេននៅលើលិខិតជូនដំណឹងខាងលើ។

រូបភាព ៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *