មិននឹកស្មាន សន្ទុះនៃការគាំទ្រល្ខោនបាសាក់ខ្មែរច្រើនដល់ថ្នាក់នេះសោះ។ ដោយកាលពីម្សិលមិញ ភ្ញៀវច្រើនកុះករនាំគ្នាក្រាលកន្ទេល ទស្សនាល្ខោនបាសាក់នៅក្នុងផ្សារទំនើប Aeon 3 ស្ថិតនៅក្នុងខ័ណ្ឌមានជ័យ។

ធ្លាប់តែឃើញការសម្ដែងល្ខោននៅតាមភូមិស្រុក ឬវត្ត តែលើកនេះបានឃើញទស្សនីយភាព និងអារម្មណ៍មួយដ៏សែនប្លែក គឺការសម្ដែងល្ខោនបាសាក់នៅក្នុងផ្សារទំនើបកណ្ដាលក្រុងតែម្ដង។ នេះជាការការភ្ញោចអារម្មណ៍របស់ប្រជាជនខ្មែរក៏ដូចជាការបង្ហាញពីអត្តសញ្ញាណ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានចងចាំក៏ដូចជាបានស្គាល់អ្វីដែលជារបស់ខ្មែរ ដូនតាបានបន្សល់ទុកឱ្យ។ ណាមួយបានរំលឹកអនុស្សាវរីយ៍កាលពីកុមារភាពដោយការវេចកន្ទេលទៅមើលល្ខោនតាមរោងបុណ្យក្នុងភូមិ ឬក្នុងវត្តផងដែរ។

ទស្សនីយភាពកកកុញរបស់មហាជនដែលបានក្រាលកន្ទេលមើលការសម្ដែងល្ខោនរឿង ពេជ្រសុវណ្ណ ចន្ទដារ៉ា ធីតាវត្ដី ដែលជាស្នាដៃដ៏ប៉ិនប្រសប់របស់ក្រុមល្ខានបាសាក់ ភី សុគន្ធី កាលពីថ្ងៃម្សិលមិញនេះជាការចូលរួមក្នុងការថែរក្សានូវមរតកវប្បធម៌របស់ខ្មែរ៕























Account
Security
Favourite Content