ជយលាភីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប បានទៅលើ ដា លីកា មកពីឃុំកំពង់ក្តី

កម្មវិធី​បវរកញ្ញា​ស្រុកស្រែ ខេត្ត​សៀមរាបពេលប្រកាស​លទ្ធផល​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​​ញាប់ញ័រ​ខ្លាំង​មែនទែន នា​រាត្រី​វគ្គ​​ផ្ដាច់ព្រ័ត្រ។ សម្រាប់​​ជយលាភី​បាន​ទៅ​លើ ដា លីកា បេក្ខភាព​មកពី​ឃុំ​កំពុងក្តី ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រែក​ហ៊ោកញ្ជ្រៀវ​អបអរ​ដល់​លទ្ធផល​មួយ​នេះ។

ចុង​សប្ដាហ៍​កន្លង​ទៅ ការ​ប្រកួត​ប្រជែង​កម្មវិធី​បវរកញ្ញា​ស្រុកស្រែ ខេត្ត​សៀមរាប​ឯណោះ មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខកចិត្ត​ឡើយ​ដោយ​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​យ៉ាង​ស័ក្ដិសម​បំផុត។ វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​បវរកញ្ញា​ស្រុកស្រែ ខេត្ត​សៀមរាប​យប់មិញ​នេះ ធ្វើឲ្យ​បេះដូង​ហ្វេន​អ្នក​គាំទ្រ Idol នីមួយ​ៗ​ភ័យ​ដុក​ដាក់​ៗ។

គ្រាន់តែ​ពិធី​ករ​ប្រកាស​ថា អ្នក​ឈ្នះ​មកុដ​បវរកញ្ញា​ស្រុកស្រែ ខេត្ត​សៀមរាប​មកពី​ឃុំ​កំពង់ក្ដី ភ្លាម​ស្នូរ​ទះដៃ​ក៏​ផ្ទុះ​ឡើង​ព្រម​គ្នា​ដែរ។ លីកា ជា​បេក្ខជន​ឆ្នើម​ឆក់​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​មហាជន​ខ្លាំង ហើយ​ក៏​មាន​សមត្ថភាព​ខ្ពស់​ទៀត​ផង។ ថ្ងៃ​គ្រង​មកុដ លីកា បាន​ជ្រើសរើស​ឈុត​ពណ៌​ក្រហម​ស្រស់ សម​ជាមួយ​រាង​តូច​ច្រឡឹង។

ចំណែកលំដាប់រងទី១ បាន​ទៅ​លើ Ny Ra ស្រុកវ៉ារិន, លំដាប់រងទី២ Liszxa Liszxa ស្រុកពួក, លំដាប់រងទី៣ Maa Ka Yav ស្រុកអង្គរធំ និងលំដាប់រងទី៤ Kānh Nhā ឃុំកំពង់ភ្លុក។ លោក ដែន សុភ័ត្ត្រា ស្ថាបនិក​កម្មវិធី​បវរកញ្ញា​ស្រុកស្រែ​ខេត្ត​សៀមរាប ធ្លាប់​បាន​រៀបរាប់​ថា ម្ចាស់​មកុដ​ឆ្នាំ​នេះ​ក្រុម​ការងារ​បាន​សម្រិតសម្រាំង​ខ្លាំង​ណាស់ ហើយ​ម្នាក់​នោះ​ត្រូវ​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត ចំណេះដឹង ភាព​ក្លាហាន ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​ការងារ និង​បាន​ការ​ត្រៀម​ខ្លួន​រួច​ជាស្រេច។ ជាក់ស្ដែង ដា លីកា គឺ​មាន​ទាំងអស់​មែន ហើយ​នាង​មាន​ប្រជាប្រិយភាព​ខ្លាំង ព្រោះ​សូម្បី​តែ​បវរកញ្ញា​ដូចគ្នា ក៏​គាំទ្រ​នាង​ដែរ។

បើ​និយាយ​ដល់​ដំណើរ​ការ​កម្មវិធី​វិញ ​បវរកញ្ញា​ស្រុកស្រែ​ខេត្ត​សៀមរាប ត្រូវ​អ្នក​គាំទ្រ​សរសើរ​ថា រៀបចំ​បាន​ល្អ​ខ្លាំង​មិន​ឲ្យ​ចាញ់​កម្មវិធី​ផ្សេង​ៗ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡើយ និង​មាន​ការ​ឧបត្ថម្ភ​ពី​ម្ចាស់​កម្មវិធី​យ៉ាង​គាប់ប្រសើរ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *