ជាលើកទី១ហើយដែលខេត្តកោះកុងបានរៀបចំព្រឹត្តិការណ៍បុណ្យ «សាទរដែននិរតី» ដែលមានរយៈពេល ៦ ថ្ងៃដោយមានកម្មវិធីសប្បាយៗជាច្រើនសម្រាប់បងប្អូនចូលរួមលេងកម្សាន្ត និងទស្សនាដោយផ្ទាល់។

តាមរយៈការបង្ហោះជូនដំណឹងលើផេកផ្លូវការក្រសួងទេសចរណ៍មុននេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ខេត្តកោះកុងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យ «សាទរដែននិរតី» នៅតាមបណ្ដោយផ្លូវមាត់សមុទ្រ ក្រុងខេមរភូមិន្ទទល់មុខសាលាខេត្តកោះកុង។
ព្រឹត្តិការណ៍នេះក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជា ការប្រគំតន្ត្រីអមដោយតារាចម្រៀងល្បីៗ ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមពានរង្វាន់ថ្នាក់ខេត្ត ការប្រឡងចម្រៀង តារាចម្រៀង សំនៀងឯក ខេត្តកោះកុង ការដាក់តាំងផលិតផលនិងមហោស្រពអាហារចម្រុះជាតិសាសន៍ ការបោះជំរំ អុំទូកកាយ៉ាក់គយគន់ទេសភាព ការបង្ហោះគោម និងបាញ់កាំជ្រួច ជិះកង់រៃអង្គាសថវិកាជួយកុមារកម្ពុជា ការត្រីបដោយក្រុមម៉ូតូធំ ដើម្បីកុមារកម្ពុជា។
ដោយឡែក សម្រាប់ការជួបជុំ និងធ្វើដំណើរជាមួយក្រុមម៉ូតូធំផ្សងព្រេងគឺអាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥។ សម្រាប់ព្រឹត្តិការណ៍ «សាទរដែននិរតី» ជាលើកដំបូងហើយនៅក្នុងខេត្តកោះកុង។ ដូច្នេះសង្ឃឹមថាមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពលរដ្ឋនៅក្នុងតំបន់ក៏ដូចជាតាមបណ្ដាខេត្តនានា៕







រូបភាព៖ក្រសួងទេសចរណ៍


























Account
Security
Favourite Content