សម្រាប់អ្នកកំពុងចង់ស្វែងរកដំណើរកម្សាន្តតាមកោះដែលមានលក្ខណៈស្ងប់ស្ងាត់ហើយធម្មជាតិសម្រាប់ថ្ងៃឈប់សម្រាកឆ្លងឆ្នាំខាងមុខនេះ AMS សូមណែនាំកោះមួយស្ថិតក្នុងខេត្តកោះកុង គឺកោះរីករាយ ឬកោះខ្មោច។

កោះរីករាយ គឺជាគោលដៅទេសចរណ៍ក្នុងរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែមេសា។ ភ្ញៀវទេសចរអាចរីករាយនឹងទេសភាពសមុទ្រដ៏អស្ចារ្យ ស្វែងយល់អំពីជីវៈចម្រុះសមុទ្រ និងកម្សាន្តយ៉ាងស្ងប់ស្ងាត់តាមឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់កម្ពុជា។
កោះនេះនៅមិនឆ្ងាយពីកោះស្តេចប៉ុន្មាននោះទេ ហើយដោយសារតែកោះតូចមួយនេះពុំមានមនុស្សរស់នៅ ទើបហៅវាត្រូវគេថាកោះខ្មោច ខណៈអ្នកខ្លះក៏ហៅថាកោះរីករាយ រីឯអ្នកភូមិក្បែរនោះហៅកោះនេះថា កោះនិមិត្ត។
ជាតំបន់ទេសចរណ៍មួយនៅជាយដែននៃស្រុកគីរីសាគរ ដែលស្ថិតនៅក្នុងចំណោមប្រជុំកោះសរុបចំនួន ២៣ លើដែនដីខេត្តកោះកុង ទីនេះសម្បូរទៅដោយផ្កាថ្មចម្រុះពណ៌ ដែលអាចឱ្យភ្ញៀវទេសចរមុជមើលកម្សាន្តបាន។ ដោយសារតែពុំមានមនុស្សរស់នៅ កោះនេះបានក្លាយជាឋានស្ងប់មួយសម្រាប់ធម្មជាតិលាក់ខ្លួនសំងំកាយថែសម្រស់ដ៏ស្អាតប្លែករបស់ខ្លួនសម្រាប់បង្អួតទេសចរដែលមកស្នាក់នៅទីនេះមួយគ្រាៗ។ ទឹកសមុទ្រថ្លាឆ្លុះដល់ផ្កាថ្មចម្រុះពណ៌បង្កើតបានជាអារម្មណ៍ម៉្យាងដែលពិបាកនឹងពណ៌នា។
📍 កោះរីករាយមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ដោយប្រិយមិត្តអាចស្វែងរកបានតាមរយៈផែនទី Google Maps ខាងក្រោម៖
https://maps.app.goo.gl/koeNWadx15kT7Qjq9?g_st=ipc








រូបថត៖ បងស្នា -Influencers MLMUPC


























Account
Security
Favourite Content