ខ្យូត​ៗ​ណាស់​! កុមារ​តូច​ៗ​​ក្នុង​មត្តេយ្យកៈ​សិក្សា​១ ប្រ​មូល​ផល​បន្លែ​ខ្លួន​ដាំ​ផ្ទាល់​ដៃ​មក​ធ្វើ​ជា​អាហារ

ពិត​ជារឿង​គួរ​ឱ្យ​សរសើរ​ខ្លាំង​ណាស់​ដល់​កុមារ​តូច​ៗ​នៅ​ក្នុង​មត្តេយ្យកៈ​សិក្សា​មួយ​កន្លែង​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​បណ្ដុះ​គំនិត​ឱ្យ​ចេះ​ប្រើ​ជីវិត​ផ្សារ​ភ្ជាប់​​បរិស្ថាន​តាំង​ពី​ក្មេង​។

ថ្ងៃ​នេះ​មត្តេយ្យកៈ​សិក្សា​ធនធាន​កកោះ​ បាន​បង្ហាញ​សកម្មភាព​ដក​បន្លែ​ដែល​កូន​សិស្ស​តូច​ៗ​បាន​ដាំ​ដោយ​ផ្ទាល់​ដៃ​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​សាលា​។ ពួកគេ​បាន​ចំណាយ​ពេល​វេលា​ក្នុង​ការ​ដាំ​ដុះ​ និង​មើលថែ​យ៉ាង​ល្អ​មិន​តែ​ប៉ុណ្ណោះ ​បន្លែ​ទាំង​នោះ​គឺ​សម្រាប់​ធ្វើជា​អាហារ​សម្រាប់​ពួកគេ​ទទួល​ទាន​តែ​ម្ដង។ មិន​ត្រឹម​តែ​សកម្មភាព​ដាំ​ដុះ​បន្លែ​ធម្មជាតិ​ប៉ុណ្ណឹង​ទេ ​តែ​សាលា​ក៏​បាន​បណ្ដុះ​ស្មារតី​កុមារ​តូច​ៗ​ទាំង​អស់​ឱ្យ​ស្រលាញ់​បរិស្ថាន​តាម​រយៈ​ការ​សម្អាត​​ទីធ្លា​សាលា​ និង​ក្នុង​ថ្នាក់​រៀន​ថែម​ទៀត​ផង​។

កុមារ​តូច​នៅ​ក្នុង​មត្តេយ្យកៈ​សិក្សា​ធនធាន​កកោះ​ ត្រូវ​បាន​បណ្ដុះបណ្ដាល​យ៉ាង​ល្អ​ទាំង​ជំនាញ​ទន់ ​និង​ជំនាញ​រឹង​ដែល​នេះ​ជា​​កាតាលីករ​​​ជំរុញ​ការ​សិក្សា​របស់​ពួក​គេ​ឱ្យ​បាន​កាន់​តែ​ល្អ​ពាក្យ​ស្លោក​មួយ​ថា “​រៀន​នៅ​ក្នុង​សាលា​ ផ្លែ​ផ្កា​នៅ​ក្នុង​សង្គម​”។

សាលា​ធនធាន​កកោះ​ ជា​សាលារៀន​ដែល​សូម្បី​តែ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ក៏បាន​កោត​សរសើរ​ពី​ការ​រៀប​ចំ​បរិស្ថាន​ក្នុង ​និង​ក្រៅ​សាលា​ ​នេះ​ជា​ការ​ចំណែក​យ៉ាង​ស្រុះ​ដៃ​គ្នា​ពី​គណៈកម្មការ​គ្រប់គ្រង​សាលា​លោកគ្រូ​-អ្នកគ្រូ​មាតា​បិតា​សិស្ស​ក៏​ដូចជា​សិស្សានុសិស្ស​ដែល​សុទ្ធ​សឹង​តែ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹង​មាំ​របស់​ជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New