«សួនក្រអូប ឃុនរាម» កន្លែងសម្រាកលម្ហែជាប់ជើងភ្នំ ផ្កាពណ៌ស្រស់ឆើតឆាយ

ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​កន្លែង​លម្ហែ​ជាប់ជើងភ្នំ​អម​ជាមួយ​សម្រស់​ផ្កា​ពណ៌​ស្រស់​ឆើតឆាយ កន្លែង​មួយ​នេះ​គួរ​តែ​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត​។ «សួន​​ក្រអូប​ ឃុន​រាម​» ជា​កន្លែង​កម្សាន្ត​អម​ដោយ​សួន​ផ្កា​ អាច​បោះ​តង់​សម្រាក និង​មាន​ទេសភាព​ស្រស់​បំព្រង​គួរ​ឱ្យ​ចាប់​ចិត្ត។​​​​

​កន្លែង​លម្ហែ​ដែល​មាន​តម្លៃ​សមរម្យ​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​កំពុង​បញ្ចេញ​សម្រស់​ទាក់​ភ្នែក​ភ្ញៀវ​​ទេសចរណ៍​ក្នុង​ស្រុក​ជាមួយ​សម្រស់​បែប​ធម្មជាតិ​អម​ដោយ​ផ្កា​ចម្រុះ​ពណ៌​ជាប់​ជើង​ភ្នំ​​​។​ «​សួន​ក្រអូប ​ឃុន​រាម ​បន្ទាយ​ស្រី​» ​​សក្ដិសម​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ​​ព្រោះ​ថា​ទី​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​នេះមានការ​ផ្ដល់​ជូន​ជា​ពិសេស​នូវ​ការ​បោះ​តង់​ដែល​អាច​គយគន់​សម្រស់​នា​ពេល​រាត្រី​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ជា​ផ្ទះ​ស្នាក់​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ច្រើន​នាក់​ផង​ដែរ​។​​

ទី​កម្សាន្ត​លម្ហែ​មួយ​នេះ​ក៏​មាន​ជា​អាហារ​ឆ្ងាញ់​ៗ​ អាចអង្គុយនៅកញ្ចុះ​មើល​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​តាម​ជើង​ភ្នំ​​ ព្រម​ជាមួយ​សួន​ផ្កា​ចម្រុះ​ពណ៌​ជា​ច្រើន​ពូជ​ដែល​បង្ហាញ​សម្រស់​ចែងចាំង​។​​​​​​​​ «​សួន​ក្រអូប​ ឃុន​រាម​ បន្ទាយ​ស្រី​»​ ជា​កន្លែង​ដែល​ផ្ដល់​អារម្មណ៍​សម្រាក​លម្ហែ​នា​ថ្ងៃ​ចុង​សប្ដាហ៍​ ឬ​ថ្ងៃ​ឈប់​សម្រាក​ជាមួយ​ក្រុម​គ្រួសារ ​មិត្តភ័ក្ដិ​ និង​មនុស្ស​ជា​ទី​ស្រលាញ់​។

​​​​​​«​សួន​ក្រអូប​ ឃុន​រាម ​បន្ទាយ​ស្រី​»​ មាន​ចម្ងាយ​ប្រមាណ​ជា​៣០​គ.ម​ពី​ក្រុង​សៀមរាប​ ស្ថិត​នៅ​ក្នុង​ឃុំ​ ឃុន​រាម ​ស្រុក ​បន្ទាយ​ស្រី​ ខេត្ត​ សៀមរាប ​ច្រក​ចូល​ជាប់​របង​មណ្ឌល​សុខភាព ​ឃុន​រាម៕ នេះ​ជា​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 012 /010 42 93 93 តេឡេក្រាម 012 42 93 93



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *