ភ្នំពេញ៖ “ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មិនមែនជួយឧបត្ថម្ភតែលើវិស័យកីឡានោះទេ យើងបានជួយទៅលើវិស័យសុខាភិបាល និងមន្ទីរពេទ្យថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង”។ នេះជាការលើកឡើងរបស់អ្នកឧញ៉ា លាង ម៉េង ក្នុងកម្មវិធីសន្នីសីទសារព័ត៍មាន ព្រឹត្តិការណ៍កីឡានគរបាល និងកងកម្លាំងពន្លត់អគ្គីភ័យពិភពលោកលើកទី២១ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅអគារពហុពាណិជ្ជកម្មចម្រុះ Chip Mong Tower។

ដោយសហការជាមួយក្រសួងមហាផ្ទៃ ខ្មែរ ប៊ែវើរីជីស ចូលរួមឧបត្ថម្ភគាំទ្រក្នុងដំណើរការបញ្ជូន កីឡាករ-កីឡាការិនីខ្មែរ ៥២រូប ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គីភ័យ នៅសហរដ្ធអាមេរិក ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៥ ខាងមុខនេះ។

ខ្មែរ ប៊ែវើរីជីស តែងឈរលើលេខរៀងទី១ ក្នុងការចូលរួមសហការ ជួយជ្រោមជ្រែងកីឡាគ្រប់ប្រភេទជាមួយស្ថាប័ននានា ដើម្បីលើកកម្ពស់ និងជំរុញឱ្យមានការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ឱ្យពិភពលោកបានឃើញពីគុណតម្លៃកីឡាករខ្មែរ លើឆាកអន្តរជាតិ ដូចជា ព្រឹត្តិការណ៍លំដាប់អន្តរជាតិ បែបអូឡាំពិកមួយនេះ ដែល ខ្មែរ ប៊ែវើរីជីស បានចាប់ដៃសហការ ចូលរួមឧបត្ថម្ភគាំទ្រ ជាមួយក្រសួងមហាផ្ទៃអញ្ចឹង។


សូមរំលឹកថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរួមចំណែកនាំយកព្រឹត្តិការណ៍ប្រកួតធំៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិកាលពីពេលកន្លងមក ក្នុងនោះរួមមាន ការប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ព្រឹតិ្តការណ៍ប្រកួតកីឡាបាល់ទះដណ្តើមប្រាក់រង្វាន់ សម្តេចមហាបវរធិបតី SEA V. League Challenge ឆ្នាំ២០២៤, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ Win+Streak Volleyball Invitational Tournament ឆ្នាំ២០២៥, ក៏ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី៨ ដែលកំពុងដំណើរការប្រកួតនេះផងដែរ។




វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឱ្យឈ្នះមេដាយមាស គ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ!
វើក បង្កើនថាមពលឥតឈប់ឈរ!!!























Account
Security
Favourite Content