ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៤ មជ្ឈមណ្ឌលបុប្ផាណាបានរៀបចំពិព័រណ៍សិល្បៈគំនូរផុស «មាសម្ដាយ» ជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។

ពិព័រណ៍សិល្បៈគំនូរផុស «មាសម្ដាយ» ជាស្នាដៃថ្មីរបស់សិល្បករលោកស្រី ស៊ូ សុភី ដែលផលិតចេញពីក្រដាសកែច្នៃ។ ពិព័រណ៍មួយនេះដែរ ឆ្លុះបញ្ចាំងពីស្ត្រី និងភាពជាម្ដាយដែលជានិមិត្តរូបតំណាងវដ្ដនៃជីវិតដោយមានលាភ និងគ្រោះឆ្លងកាត់មកជាមួយគ្នា។ មិនតែប៉ុណ្ណោះ ក៏បង្ហាញពីដំណើរដ៏ពិសិដ្ឋតាំងពីក្នុងគភ៌រហូតចម្រើនដល់ចម្រើនវ័យលូតលាស់។ ជារួម សិល្បៈគំនូរផុស «មាសម្ដាយ» សបញ្ជាក់ពីចំណងនៃក្ដីស្រលាញ់ឥតព្រំដែន រួមទាំងករណីយកិច្ចដើម្បីការពារ និងគោរពដល់គុណតម្លៃស្ត្រី និងភាពជាមាតានៅលើពិភពលោក។

គួរបញ្ជាក់ដែរថា ពិព័រណ៍សិល្បៈគំនូរផុស «មាសម្ដាយ» នឹងធ្វើការសម្ភោធជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីម៉ោង ៦ ល្ងាចតទៅ៕


























Account
Security
Favourite Content