ផលិតកម្មចេញបកស្រាយក្រោយធ្លាយព័តមានម្ដាយ Han So Hee ត្រូវចាប់ខ្លួនពីបទបើកល្បែងស៊ីសងខុសច្បាប់ និងរឿងអាស្រូវជាច្រើន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ម្ដាយ​របស់តារាសម្ដែងស្រីកូរ៉េខាងត្បូង Han So Hee ត្រូវ​បាន​ចាប់​ខ្លួន​ក្រោមការចោទ​ប្រកាន់​ពី​បទ​បើក​ល្បែង​ស៊ីសង​ខុស​ច្បាប់​ជាង ១០ កន្លែង។

យោងតាមសេចក្ដីរាយការណ៍ពី TV Chosun កាលពីថ្ងៃទី ២ ខែកញ្ញាបង្ហាញថាស្ត្រីអាយុ ៥០ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបើកល្បែងស៊ីសងខុសច្បាប់។ ស្ត្រីមានឈ្មោះថា Shin និងត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាសម្ដែងស្រី Han So Hee ត្រូវបានគេចោទប្រកាន់ពីបទបើកល្បែងស៊ីសងខុសច្បាប់ចំនួន ១២ នៅក្នុងទីក្រុងផ្សេងៗដូចជា Ulsan និង Wonju ចាប់ពីឆ្នាំ ២០២១ រហូតដល់ចុងខែសីហាកន្លងទៅ។

រហូតមកដល់ព្រឹកនេះផលិតកម្ម 9Ato Entertainment ដែលជាទីភ្នាក់ងាររបស់ Han So Hee ក៏បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ករណីនេះត្រូវបានចាត់ទុកថាជារឿងផ្ទាល់ខ្លួនរបស់ម្តាយ Han So Hee មិនមានអ្វីជាប់ទាក់ទងនឹង Han So Hee ឡើយ ប៉ុន្តែនាងក៏មានអារម្មណ៍សោកស្ដាយ និងខូចចិត្តដែរពេល​បាន​ដឹង​ដំណឹង​នេះ។

គួររំឭកថា អ្នកស្រី Shin មាន​ប្រវត្តិ​ត្រូវ​បាន​ប្តឹង​ពី​បទ​ឆបោក និង​ធ្លាប់​ទទួល​បាន​ការ​ផាក​ពិន័យ​ពី​បទ​ល្មើស​ស្រដៀង​គ្នា​នេះជាច្រើនលើកមកហើយ។ ករណីនេះបានទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀតដោយសារតែសេចក្តីថ្លែងការណ៍ជាសាធារណៈកន្លងមករបស់ Han So-hee បានបង្ហាញថានាងបានឃ្លាតឆ្ងាយពីម្តាយ បន្ទាប់ពីមានបញ្ហាបំណុលជាច្រើន។

នៅក្នុងខែមីនា ឆ្នាំ ២០២២ ទីភ្នាក់ងាររបស់ Han So-hee ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយដែរ ដោយទទួលស្គាល់ថា លោកស្រី Shin បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្លែងបន្លំជាច្រើន ប៉ុន្តែបានបំភ្លឺថា Han So-hee មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់ម្តាយនាង ដូចដែលបានកំណត់ដោយតុលាការនោះទេ។

តារាស្រីវ័យ ២៩ឆ្នាំរូបនេះ ធ្លាប់បង្ហើបថាឪពុកម្តាយរបស់នាងបានលែងលះគ្នានៅពេលដែលនាងមានអាយុប្រហែល ៥ ឆ្នាំ ហើយនាងក៏បានរស់នៅជាមួយជីដូនរហូតដល់ចូលរៀនសាកលវិទ្យាល័យ។ ទោះបីម្ដាយមិនមើលថែ ប៉ុន្តែកន្លងមកនាងក៏បានជួយសងបំណុលជំនួសម្ដាយយ៉ាងអស់ពីលទ្ធភាព ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *