ក្រៅពីសំណង់អគារសម័យបារាំង បាត់ដំបងមានតំបន់ទេសចរណ៍ធម្មជាតិ ព្រៃភ្នំ ប្រាសាទ ដែលសុទ្ធសឹងជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវជាតិ-អន្តរជាតិមកលេងកម្សាន្តនាពេលចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ។


រម្លឹកពីខេត្តបាត់ដំបង ប្រាកដណាស់ត្រូវតែជាសំណង់អាគារបុរាណដែលបន្សល់ទុកក្នុងសម័យបារាំងសែស។ ប៉ុន្តែ ខេត្តទេសចរណ៍មួយនេះត្រូវបានគេដឹងទៀតថា មានកន្លែងលេងកម្សាន្តបែបធម្មជាតិ ព្រៃភ្នំ ព្រមទាំងមានប្រាសាទ និងកន្លែងគន់មើលសត្វប្រចៀវផងដែរ។ ដោយឡែក នាពេលថ្មីៗ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហោះជូនដំណឹងជម្រាបពីតំបន់ទេសចរណ៍សំខាន់ៗ ចំនួន ៩ កន្លែងដើម្បីផ្ដល់ភាពងាយស្រួលជូនដល់ទេសចរទាំងក្នុងនិងក្រៅស្រុកដែលមានបំណងចង់មកលេងក្នុងខេត្តដែលសម្បូរទីតាំងប្រវត្តិសាស្ត្រមួយនេះ។
ខាងក្រោមនេះជាគោលដៅទេសចរណ៍ដែលស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង៖
- រមណីយដ្ឋានប្រាសាទបាណន់ Banan Resort
- ឡូរីជើងភ្នំបាណន់ Banan Bamboo
- រមណីយដ្ឋានភ្នំសំពៅ
- ទំនប់អាងកំពីងពួយ
- ប្រាសាទស្នឹង Snoeng Temple
- ស្ពានយោលចង្ហូរថ្ម Chonghor Thmor Suspension Bridge
- ផ្ទះផ្កា Begonia បាត់ដំបង
- ជ្រឹងបាយដំរាំ Baydamram
- ស្ពានយោលកំពង់ឆ្លង Kampong Chlong Suspension Bridge
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់បន្ថែមថា ស្ថិតក្នុងខែ១ ទឹកស្ទឹងសង្កែមានសភាពថ្លាស្អាត គួរជាទីគយគន់ និងគួរឱ្យកម្សាន្តលេងផងដែរ៕





រូបភាព ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង


























Account
Security
Favourite Content