ជួយគាំទ្រផង! កូនខ្មែរមួយក្រុមរចនាម៉ូដអាវ រំលេចអត្តសញ្ញាណជាតិ​​ជាច្រើន

ថ្មី​ៗ​នេះ​ មហាជន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​​​ លើ​ម៉ូដ​អាវ​​មាន​រំលេច​​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ ដែល​រចនា​ឡើង​ដោយ​កូន​ខ្មែរ​មួយ​ក្រុម​។ ម៉ូដ​អាវ​ដែល​រចនា​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ ​មាន​ការ​ដាក់​បញ្ចូល​គំនូរ​ប្រពៃណី​ ជាមួយ​ការ​រចនា​បែប​សហសម័យ​កំពុង​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​។ ​ការ​រចនា​ថ្មី​នេះ​បាន​ដាក់​បញ្ចូល​​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​ដែល​មាន​ដូច​ជា ​​​សមរាត្រី​អង្គរ មួក​ស្លឹក​ត្នោត នំអន្សម​ខ្មែរ យុគសម័យ​មាស​ និង​ផ្កា​រំដួល (ផ្កា​តំណាង​ជាតិ​) ។

គំនិត​​ថ្មី​នេះ​​ ​កើត​ចេញ​ពី​ការ​​ច្នៃ​ប្រឌិត​របស់​​កូន​ខ្មែរ​ ២​រូប​ ដែល​ជា​សហ​ស្ថាបនិក​របស់ Ahsora World ។​ លោក​ពេជ្រ​ ពង្សបុញ្ញប្ញទ្ធិ តំណាង​អសុរា Ahsora បាន​ប្រាប់​មក​កាន់​ AMS ថា​៖ ​«ឫសគល់​នៃ​ការ​រចនា​ម៉ូដ​អាវ​នេះ​ ដោយ​សារ​តែ​មើល​ឃើញ​ពី​ភាព​សម្បូរ​បែប​នៃ​ប្រពៃណី ​វប្បធម៌​ អរិយធម៌​របស់​ខ្មែរ​​យើង​ ណាមួយ​ជា​ការ​លាយ​បញ្ចូល​គ្នា​នៃ​គំនូរ​ប្រពៃ​ណី​ជាមួយ​ការ​រចនា​បែប​សហសម័យ​ដោយ​​បង្កប់​នូវ​ឫសគល់​សិល្បៈ​ និង​វប្បធម៌»។ លោក​បាន​បន្ថែម​ទៀត​ថា​៖ «ការ​រចនា​ម៉ូដ​អាវ​នេះ​មិន​ត្រឹម​តែ​បង្ហាញនូវ​ភាព​ស្រស់​ស្អាត ​ប្រណីត​ភាព ស៊ីជម្រៅ​ប្រវត្តិសាស្ត្រ​​​ប្រពៃណី​ វប្បធម៌ខ្មែរនោះទេ ​តែ​វា​ជា​ការ​ជំរុញ និងផ្សារ​ភ្ជាប់​ទំនាក់​ទំនង​មនុស្ស​ជុំ​វិញ​ពិភព​លោក ព្រោះអាវដែលរចនានេះទទួលបានការគាំទ្រច្រើនពីភ្ញៀវជាតិ និងភ្ញៀវបរទេស​»។

គួរ​បញ្ជាក់​ដែរ​ថា Collection អាវហាវ៉ៃទាំង ៥ ​ម៉ូដ ​រួម​ជាមួយ Collection គោព្រៃ (៣ពណ៌) នឹង​ត្រៀម​ចេញ​លក់​ក្នុង​ដើម​ខែ​មេសា​​នេះ​ហើយ ​​ចំពោះ​តម្លៃ Pre-order គឺ ១៩.៩៩ ដុល្លារ និង​តម្លៃ​​ពេល​ដែល​អីវ៉ាន់​ចូល​ស្តុក​គឺ ២២.៥០ ដុល្លារ ។​ ​ចំពោះសាច់​ក្រណាត់​​ Collection ទាំង​ពីរ​ម៉ូដ​​នេះត្រូវ​បាន​នាំ​ចូល​ពី​ស្រុក​ក្រៅ​ ប៉ុន្តែ​​បច្ចេកទេស​ដេរ​ ការ​ព្រីន​ និង​ការ​រចនា សុទ្ធ​តែ​នៅ​ក្នុង​ស្រុក​ទាំង​អស់​ សូម្បី​តែ​ការ​វេច​ខ្ចប់​ក៏​ត្រូវ​យក​ស្មុគ​ដែល​ជា​របស់​ក្នុង​ស្រុក​មក​ប្រើ​ប្រាស់ ​ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់​ខ្មែរ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក