តាមពិតប្រជុំនៃទឹកធ្លាក់នៅ «ជ្រលងបៃតងវាលពួច» មានប្រភពមកពីភ្នំមួយនេះសោះ!

អ្នក​ដើរ​លេង​នៅ​កំពត ប្រាកដ​ជា​ចង់​ស្វែង​រក​កន្លែង​ស្រស់​ស្អាត ស្និទ្ធស្នាល​នឹង​ធម្មជាតិ​ខៀវ​ខ្ចី សម្រាប់​ស្នាក់​អាស្រ័យ ក៏​ដូចជា​ទស្សនា​កម្សាន្ត។ ក្នុង​ចំណោម​រមណីយដ្ឋាន​ជាច្រើន មាន​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​ថា«ជ្រលង​បៃតង​វាល​ពួច» នៅ​សម្ងំ​លាក់​ខ្លួន​ក្បែរ​ជើង​ភ្នំបូកគោ។ បើ​បាន​ទៅ​អ្នក​អាច​ស្នាក់​នៅ​ទីនោះ​តែ​ម្តង ជាមួយ​ជម្រើស​បន្ទប់​ច្រើន​បែប រួមមាន​បន្ទប់​បឹងកាឡូ​ថ្ម តង់ VIP តង់​ជាប់​មាត់ទឹក ឬ​តង់​ធម្មតា ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ការ​ស្នាក់​នៅ ២ នាក់ ដោយ​រួមបញ្ចូល​ទាំង​អាហារ​ពេល​ព្រឹក​ស្រាប់។

សម្រាប់​អ្នក​មិន​បាន​ស្នាក់នៅ ក៏​អាច​ចូល​ទស្សនា អង្គុយ​ផឹក​កាហ្វេ និង​អាហារ​ឆ្ងាញ់​ៗ​នៅ​ក្បែរ​ៗ​ជ្រលង​ភ្នំ ព្រម​ទាំង​រីករាយ​ជាមួយ​ការ​ថត​រូប​លេង និង​សកម្មភាព​កម្សាន្ត​សប្បាយ​ផ្សេងៗ​ដូច​ជា ដើរ​លើ​ស្ពាន​យោល ឆ្លង​ជ្រលង​ភ្នំ​គយគន់​សម្រស់​ធម្មជាតិ​ពី​គ្រប់​ជ្រុង ធ្វើ​ដំណើរ​ទៅ​លេង​ទឹកធ្លាក់​កម្ពស់ ៣០ ម ដោយ​ជិះ​ម៉ូតូ​កង់​បួន ដើរ​លេង​តាម​ជើងភ្នំ…ប្លែក​ទាំង​ភ្នែក ចម្លែក​ទាំង​អារម្មណ៍។

ធ្វើ​ដំណើរ​តាម​វត្ត​វាល​ពួច​ប្រមាណ ៥ នាទី អ្នក​នឹង​ឃើញ​ជ្រលង​ដែល​កំពុង​មាន​ប្រជាប្រិយភាព​មួយ​នេះ ហើយ​ក៏​ជា​ប្រជុំ​នៃ​ទឹក​ធ្លាក់​មាន​ប្រភព​ពី​កំពូល​ភ្នំ​បូកគោ​ច្រើន​ដំណាក់ ជា​មួយ​លក្ខណៈ​ពិសេស​ផ្សេង​ៗ​គ្នា អម​ដោយ​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៅ​ជុំវិញ។ និយាយ​រួម​ទៅ…ដើរ​លេង​តែ ១ កន្លែង​នេះ តែ​អាច​ធ្វើ​រឿង​បាន​ច្រើន​តែម្ដង ដូចនេះ​គួរតែ​កុំ​រំលង ពេល​បាន​ទៅ​ដល់​ខេត្ត​កំពត៕

ទីតាំង ៖ https://maps.google.com/?cid=25862331798700485&entry=gps



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន